ព័ត៍មានទាន់​ហេតុការណ៏
Search

ការជំនុំជម្រះ​ក្តី​លើ​អ្នក​បំបែក​ខ្លួន​នៃ​តំបន់​កាតា​ឡាន​ ឈានដល់​ទីបញ្ចប់​

ការជំនុំជម្រះ​ក្តី​លើ​អ្នក​បំបែក​ខ្លួន​កាតា​ឡាន​ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​ព្យាយាម​បំបែក​តំបន់​របស់​ពួកគេ​ចេញពី​ប្រទេស​អេ​ស្ប៉ា​ញ​គឺ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃ​ពុធ​បន្ទាប់ពី​សវនាការ​ដ៏​ក្តៅគគុក​រយៈពេល​៤​ខែ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​នយោបាយ​ជាតិ​។​

​នៅក្នុង​ដំណើរការ​នីតិវិធី​ដែល​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​, ជនជាប់ចោទ​ចំនួន​១២​នាក់​បាន​ចូលក្នុង​តុលាការ​ជា​រៀងរាល់​សប្តាហ៍​សម្រាប់​តួនាទី​របស់​ពួកគេ​ក្នុង​ការរៀបចំ​ការធ្វើប្រជាមតិ​ដោយ​ខុសច្បាប់​លើ​ការ​បំបែក​ខ្លួន​និង​ការប្រកាស​ឯករាជ្យ​មួយ​រយៈពេល​ខ្លួន​នៅ​ខែតុលា​ឆ្នាំ​២០១៧​ក្រោម​ការត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់​។​

​សម្រាប់​អ្នកខ្លះ ពួកគេ​គឺជា​អ្នកទោសនយោបាយ​ដែល​ត្រូវបាន​បង្ក្រាប​ដោយ​រដ្ឋ​អេ​ស្ប៉ា​ញ​ហើយ​ការតវ៉ា​មួយ​ដោយ​អ្នកគាំទ្រ​ឯករាជ្យ​ត្រូវបាន​គ្រោងទុក​នៅក្នុង​ទីក្រុង​បា​សេ​ឡូ​ណា​ដើម្បី​កត់សម្គាល់​អំពី​ការបញ្ចប់​នៃ​ការជំនុំជម្រះ​នេះ​។​

​ចំពោះ​អ្នកដទៃ ពួកគេ​បានធ្វើ​ខុសច្បាប់​ហើយ​បង្ក​ហានិភ័យ​ដល់​សាមគ្គីភាព​របស់​អេ​ស្ប៉ា​ញ​នៅក្នុង​វិបត្តិ​នយោបាយ​ដ៏​អាក្រក់​បំផុត​របស់​ប្រទេស​នេះ​ចាប់តាំងពី​ការផ្លាស់ប្តូរ​របស់ខ្លួន​ទៅជា​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៧០​។​

​មនុស្ស​ប្រាំបួន​នាក់​ត្រូវបាន​ចោទប្រកាន់​ពីបទ​បះបោរ​ដោយ​រួមទាំង​អតីត​អនុ​ប្រ​ធានា​ធិបតេយ្យ​កាតា​ឡាន​លោក Oriol Junqueras ផងដែរ​ដែល​ប្រឈម​នឹង​ការជាប់គុក​២៥​ឆ្នាំ​ដែលជា​ការកាត់ទោស​ធ្ងន់​បំផុត​ហើយ​មនុស្ស​បីនាក់​ត្រូវ​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ស្រាល​ជាង​នេះ​សម្រាប់​ការមិន​គោរព​ច្បាប់​និង​ការប្រើប្រាស់​មូលនិធិ​សាធារណៈ​ខុសឆ្គង​។​

​អ្នក​ទាំង​១២​ត្រូវបាន​គេ​រំពឹងថា​នឹង​ទទួល​ការជំនុំជម្រះ​ជា​លើកចុងក្រោយ​នៅ​ថ្ងៃ​ពុធ​។​

​គួរ​បញ្ជាក់ថា ក្រៅពី​ដំណើរ​ការដែល​គេ​ឃ្លាំមើល​យ៉ាង​ជិតស្និទ្ធ​នៅ​តុលាការ​ជាន់ខ្ពស់​អេ​ស្ប៉ា​ញ​នេះ​, ការកាត់ទោស​នេះ​ក៏​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ទៅលើ​តួរ​អង្គ​សំខាន់ៗ​នៅក្នុង​ការជំរុញ​ឯករាជ្យ​របស់​តំបន់​កាតា​ឡាន​ផងដែរ​ដែល​មនុស្ស​មួយចំនួន​ត្រូវបាន​គេ​ឃុំខ្លួន​អស់​រយៈពេល​ជាង​មួយឆ្នាំ​កន្លះ​មកហើយ​៕ AFP

ដោយ ​៖ ​វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114