ព័ត៍មានទាន់​ហេតុការណ៏
Search

មិនមែន​តារា​ទេ​គឺ​ត្រឹមតែ​ម្ចាស់​ហាង​សាឡ​ន​សោះ​ ហ៊ាន​ទិញ​រថយន្ត​​ ធ្វើ​ជា​កាដូ​ដល់​បុគ្គលិក​គំរូ

ភ្នំពេញ ​៖ ​ក្រៅពី​ធ្វើ​អោយគេ​ចាប់អារម្មណ៍​ពី​រឿង​ហ៊ាន​ទិញ​រថយន្ត​ ធ្វើ​ជា​​​កាដូ ​ដល់​បុគ្គលិក​គំរូ​របស់​ខ្លួន​មុននេះ ​ម្ចាស់​ហាង​ប៊ី​យូ​ធី​ស្ទរ​វ័យក្មេង​មួយរូប​ ក៏​កំពុង​ធ្វើអោយ​មហាជន​ចាប់អារម្មណ៍​បន្ថែម​ផងដែរ ដោយសារតែ​លោក​រាល់ពេល​ទៅណា​មក​ណា គឺមាន​អ្នក​ហែហម មិន​ខុសពី​តារា ឬ អ្នកមាន​ជាន់ខ្ពស់​មួយរូប​។​

​ស្រប​ពេលនេះ​នៅលើ​ផេ​ករ​បស់​ម្ចាស់​ហាង​ប៊ី​យូ​ធី​ស្ទរ​បានប្រកាសថា ទិដ្ឋភាព​ដែល​លោក​ទៅណា​មក​ណា មាន​អ្នក​ហែហម គឺ​ដោយសារតែ​លោក​គឺ​គ្រូ​បណ្ដុះ​ឯកទេស​ផ្នែក​សាឡ​ន ដែលមាន​កូនសិស្ស​ស្រលាញ់​គោរព​ច្រើន ហើយ​កូនសិស្ស​ទាំងនោះ ក៏​ចេះតែ​អមដំណើរ​ទៅណា​មក​ណា ដោយ​ការគោរព​ស្រលាញ់​ប៉ុណ្ណោះ គឺ​មិន​ជួល​លុយ​អោយមកធ្វើ​នោះទេ​។

​អ្នក​និយម​លេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​លើកឡើងថា ​ម្ចាស់​ហាង​ម្នាក់នេះ​ទាំង​ក្មេង ហើ យ​ពូកែ ទៅណា​មក​ណា​មាន​អ្នក​ហែហម​ជានិច្ច អ្នក​ដែល​ចង់​រៀន​ផ្នែក​សាឡ​ន ផាត់មុខ​ធ្វើ​សក់ តែងតែ​នឹកឃើញ​សាឡ​ន ហាង​បី​យូ​ធី​ស្ទរ​មុនគេ ព្រោះ​មើលទៅ​សិស្ស​គាត់​ច្រើនណាស់ សិស្ស​គាត់​មាន​ទាំង​ក្រុងភ្នំពេញ​និង​បណ្តា​ខេត្ត ព្រោះ​តាមរយៈ​អ្វីដែល​គាត់​ផុស ហាង​របស់គាត់ ធ្វើ​សេវាកម្ម​សុទ្ធតែ​ល្អៗ ស្អាតៗ មានគុណ​ភាព និង​រួសរាយ​រាក់ទាក់​ទើប​មាន​អតិថិជន​គាំទ្រ​ច្រើន​ដូច្នេះ រហូត​​បង្កើត​សាខា​ជិត​10​ទីតាំង​ហើយ​។​

​សូមបញ្ជាក់ថា ម្ចាស់​សាឡ​ន​ប៊ី​យូ​ធី​ស្ទរ លោក ងួន ស៊ាំ​ង មុននេះ​បន្តិច​ទើបតែ​បានបញ្ចប់​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​ដល់​អ្នកសិក្សា​ចប់​ផ្នែក​សាឡ​ន​ក្នុង​ហាង​របស់លោក​ចំនួន​ជាង​២០០​នាក់​ប៉ុណ្ណោះ ខណៈដែល​លោក​គឺជា​ម្ចាស់​សាឡ​ន​វ័យក្មេង តែ​ជោគជ័យ​មុខ​ជំនួញ​មិនធម្មតា​។ លោក​ធ្លាប់បាន​ថ្លែងថា ដោយសារតែ​រយៈពេល​ជិត​៦​ឆ្នាំ ដែល​លោក​​បើកហាង​សាឡ​ន​ទទួល​បាន​ភាព​ជោគជ័យ ទើប​លោក​មាន​សិស្ស​ច្រើន បាន​ជួយ​បណ្ដុះ​ជំនាញ​អ្នកជំនាន់ក្រោយ​បាន​ច្រើន និង​ហ៊ាន​ទិញ​កាដូ​ជា​រថយន្ត​ជូន​ដល់​បុគ្គល​គំរូ​ប្រចាំ​ហាង​ថ្មីៗ​។

លោក​ធ្លាប់​បញ្ជាក់​ថា មកដល់ពេលនេះ លោក​ពង្រីក​សាខា​បាន​៥​សាខា​ហើយ នៅ​រាជធានី​ភ្នំពេញ និង​បាត់ដំបង ហើយក៏​បាន​បណ្ដុះបណ្ដាល​សិស្ស​អោយ​ស្ទាត់ជំនាញ​សាឡ​ន​បាន​មិន​តិចនាក់​ផងដែរ ខណៈដែល​អ្នករៀន​ចប់​ពីសា​លា​ទៅ​បើកហាង​ខ្លួនឯង​ក៏​មិន​តិច​នាក់៕

ដោយ ៖ ចាន់ ដា​រ៉ា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114