ព័ត៍មានទាន់​ហេតុការណ៏
Search

ឃាត់​ខ្លួន​ជីដូន​កំណាច ​ដែល​ធ្វើ​ទារុកម្ម​លើ​ចៅប្រុស

​រតនគិរី ​៖​ ជីដូន​ម្នាក់​ បាន​ធ្វើ​ទារុណកម្ម​ទៅលើ​ចៅប្រុស​របស់​ខ្លួន​បណ្ដាល​ឲ្យ​រង​របួស​ពេញ​ដងខ្លួន ត្រូវ​បាន​កងរាជអាវុធហត្ថ​ស្រុក​កូន​មុំ​ឃាត់ខ្លួន​។​

ករណី​ធ្វើ​ទារុណកម្ម​ទៅលើ​ចៅ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០១៩ កន្លងទៅ នៅ​ត្រង់​ចំណុច​ការដ្ឋាន​ទី​៤ ក្នុង​ក្រុមហ៊ុន​ហ័ង​អញ់​យ៉ា​ឡាយ​(​វៀតណាម​) ស្ថិតនៅ​ក្នុងភូមិ​៣ ឃុំ​ស្រែ​អង្គ្រង ស្រុក​កូន​មុំ ខេត្ត​រតនគិរី​។​

លោក រស់ វណ្ណា មេ​បញ្ជា​អាវុធហត្ថ​ស្រុក​កូន​មុំ​បាន​ឲ្យ​កម្ពុ​ជាថ្មី ដឹង​នៅ​រសៀល​ថ្ងៃទី​១២​មិថុនា​នេះ ថា ជីដូន​ឈ្មោះ លី ដា​រ៉ុង អាយុ​៤៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មេផ្ទះ មាន​ទីលំនៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ ត្រូវ​បាន​កងរាជអាវុធហត្ថ​ស្រុក​ឃាត់ខ្លួន​បញ្ជូនមក​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្ត​ចាត់​ការបន្ត​។​

ក្មេងប្រុស​រងគ្រោះ​ឈ្មោះ ឃឺ​ម រាជ អាយុ​មួយ​ខួប​៤​ខែ រស់នៅក្នុង​បន្ទប់​ជាមួយ​ជីដូន​ខាងលើ បន្ទាប់​ពី​ឪពុកម្ដាយ​ក្មេង​ប្រុស​ខាងលើ ​បាន​លែងលះ​គ្នា ហើយ​យកមក​ទុក​ឲ្យ​នៅ​ជាមួយ​ជីដូន​បង្កើត​ចិញ្ចើម​ថែរក្សា​។​

លោក គិ​ន វណ្ណា ទទួលបន្ទុក​ព្រហ្មទណ្ឌ​នៃ​កងរាជអាវុធហត្ថ​ខេត្ត​បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹងថា បន្ទាប់ពី​បាន​សាកសួរ​បំភ្លឺ​ជុំវិញ​ករណី​ធ្វើ​ទារុកម្ម​ទៅលើ​ចៅ​របស់​ខ្លួន​រួចមក បាន​កសាង​សំណុំរឿង​បញ្ជូន​ស្ត្រី​រូបនេះ ទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៩​នេះ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិ​វិធី​ច្បាប់​៕

ដោយ ៖ វុ​ទ្ធ​ឦសាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114