ព័ត៍មានទាន់​ហេតុការណ៏
Search

អគ្គមេបញ្ជាការ​កងទ័ព​សិង្ហ​បុរី ប្រកាស​គាំទ្រ និង​រក្សា​ទំនាក់ទំនង​រវាង​កង​ទ័ពជើងគោក​នៃ​ប្រទេស​ទាំងពីរ

សិង្ហ​បុរី ​៖ ការប្រកាស​គាំទ្រ និង​រក្សា​ទំនាក់ទំនង​រវាង​កង​ទ័ពជើងគោក​នៃ​ប្រទេស​ទាំងពីរ របស់​អគ្គមេបញ្ជាការ​កងទ័ព​សិង្ហ​បុរី​នេះ បាន​ធ្វើ​ឡើង​នៅក្នុង​ជំនួប​រវាង​គណៈ​ប្រតិភូ​កងទ័ពជើងគោក​កម្ពុជា ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា ជាមួយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៊ែ​ល​វីន អង់ (Melvyn Ong) អគ្គមេបញ្ជាការ​កងទ័ព នៃ​សាធារណរដ្ឋ​សិង្ហ​បុរី កាលពី​រសៀល​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ២០១៩​។

នៅក្នុង​ជំនួប​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៊ែ​ល​វីន អង់ (Melvyn Ong) អគ្គមេបញ្ជាការ​កងទ័ព នៃ​សាធារណរដ្ឋ​សឹង្ហ​បុរី គាំទ្រ​ការ​រក្សា និង​បន្ត​ទំនាក់ទំនង​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំងពីរ ហើយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ក៏បាន​គាំទ្រ​គំនិត​ផ្តួចផ្តើម​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​រវាង​បណ្តា​អង្គភាព​ចំណុះ​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំងពីរ​ផងដែរ​។

នៅក្នុង​ជំនួប​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា បាន​លើកឡើងថា ជា​ការ​ពិត​ណាស់​ការបង្កើត​ទំនាក់​ទំនាក់​រវាង​អង្គភាព​ថ្នាក់ក្រោម នឹង​នាំមក​នៅ​ភាព​ស្និត​ស្នាល និង​យោគយល់​គ្នា​កាន់តែ​ស៊ីជម្រៅ​។ មេបញ្ជាការ​កងទ័ពជើងគោក មានជំនឿថា កងទ័ព​ប្រទេស​ទាំងពីរ​នឹង​បង្កើត​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​នា​ពេល​អនាគត​៕
សុជាតា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114