ព័ត៍មានទាន់​ហេតុការណ៏
Search

ធ្វើ​អត្តឃាត​នៅ​លើ​ផ្ទះ​ខ្លួនឯង​ស្លាប់​បាត់​បង់ជីវិត​ បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​យប់

តាកែវ​ ៖​ ជនរងគ្រោះ​ម្នាក់ ​បាន​យក​ខ្សែ​នីឡុង​ចង​គោ មក​ចង ក ជាមួយនឹង​រនង​ផ្ទះ​ខ្លួនឯង​ស្លាប់បាត់​បង់ជីវិត​បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ទាំងយប់​។​

ហេតុការណ៍​បង្ក​ការ​ភ្ញាក់ផ្អើល​នេះ កើតឡើង​នៅ​យប់​រំលង​អធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង​០០​និង​៣០​នាទី នៅ​ចំណុច​ភូមិ​ត្រពាំង​ទឹម ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ។

​ជនរងគ្រោះ​ធ្វើអត្តឃាត​នេះ​មានឈ្មោះ ផន សុជា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ ឃុំ​កើតហេតុ​។ ករណីនេះ​ដែរ​តាម​ការ​ឲ្យ​ដឹង​ពី​សាច់ញាតិ​បាន​ប្រាប់ថា ជនរងគ្រោះ​មាន​ជំងឺ​សរសៃ​ប្រាសាទ បណ្តាលមកពី​ប្រើប្រាស់​ថ្នាំញៀន​ខ្លាំងពេក ហើយ​នៅ​ថ្ងៃកើតហេតុ​ទំនងជា​ជំងឺ​រើ​ឡើង ក៏បាន​យក​ខ្សែ​នី​ឡុង​ពណ៌​ក្រហម​ទៅ​ចង ក នឹង​រនង​ផ្ទះ​ស្លាប់​ដោយ​គ្មាន​អ្នក​ជួយសង្គ្រោះ​បាន។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ធ្វើ​កោសល្យវិច័យ​ពិនិត្យឃើញថា ជនរងគ្រោះ​ពិតជា​បាន​ស្លាប់​ដោយ​ចង ក ធ្វើអត្តឃាត​ដោយ​ខ្លួនឯង​ប្រាកដ​មែន និង​បាន​ប្រ​គល់​សព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ដោយ ៖ ​វីរៈ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114