ព័ត៍មានទាន់​ហេតុការណ៏
Search

ខែឧសភា​ចាប់បាន​រថ​យន្ត​ដឹក​លើស​ទម្ងន់​២២១​គ្រឿង​និង​ពិន័យ​ជាង​៥​រយ​លាន​រៀល​

ភ្នំពេញ ​៖ ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​ក្រសួង សាធារណការ និង​ដឹកជញ្ជូន ដែល​កាសែត​កម្ពុ​ជាថ្មី​ទទួល​បាន​ឲ្យ​ដឹង​ថា ក្នុង​ខែឧសភា ឆ្នាំ​២០១៩ លេខាធិការដ្ឋាន​របស់​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ចាប់បាន​រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់ ចំនួន ២២១​គ្រឿង និង​ពិន័យ​បាន​ថវិកា សរុប ចំនួន ៥៦៣,៤០០,០០០ រៀល​។

ក្នុងចំណោម​រថយន្ត​ដែល​ចាប់បាន​ទាំងអស់នោះ គឺ​ផ្ទុក​លើស​ទម្ងន់​ចាប់ពី ៥​តោន រហូតដល់ ៤៧​តោន។

ដោយឡែក កាលពី​ខែមេសា ឆ្នាំ​២០១៩ លេខាធិការដ្ឋាន​របស់​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ចាប់បាន​រថយន្ត​ដឹកទំនិញ លើស​ទម្ងន់​កម្រិត​កំណត់ ចំនួន ១៥៧​គ្រឿង និង​ពិន័យ​បាន​ថវិកា​សរុប​ចំនួន ៣៥២.៥៥០.០០០​រៀល។

ចំនួន​រថយន្ត ដែល​ចាប់បាន​ទាំងនេះ មានការ​ថយចុះ​ចំនួន ៧០ គ្រឿង គឺ ពី ២២៧​គ្រឿង ក្នុង​ខែមីនា មក ១៥៧​គ្រឿង ក្នុង​ខែមេសា ឆ្នាំ​២០១៩។

រយៈពេល ៣​ខែ​ដើម ឆ្នាំ​២០១៩ សមត្ថកិច្ច​ជំនាញ ចាប់បាន​រថយន្ត​ដឹក​លើស​ទម្ងន់ សរុប ចំនួន ៦៨២​គ្រឿង និង​ពិន័យ​បាន​ថវិកា​រាប់រយ​លាន​រៀល។

ក្នុងនោះ​រួមមាន ខែមករា ឆ្នាំ​២០១៩ លេខាធិការដ្ឋាន​របស់​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ចាប់បាន​រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់ ចំនួន ២១៥​គ្រឿង និង​ពិន័យ​បាន​ថវិកា​សរុប​ចំនួន ៥៣១,៩០០,០០០ រៀល។

ចំនួន​រថយន្ត ដែល​ចាប់បាន​ទាំងនេះ មានការ​កើនឡើង​ចំនួន ០១ គ្រឿង គឺ​ពី ២១៤ គ្រឿង ក្នុង​ខែធ្នូ ឆ្នាំ​២០១៨ មក ២១៥ គ្រឿង ក្នុង​ខែមករា ឆ្នាំ​២០១៩។ ក្នុង ចំណោម រថយន្ត​ដែល​ចាប់បាន​នោះ ផ្ទុក​លើស​ទម្ងន់​ចាប់ពី ៥​តោន រហូតដល់ ៣២​តោន។

សម្រាប់​ខែកុម្ភៈ ឆ្នាំ​២០១៩ លេខាធិការដ្ឋាន​របស់​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ចាប់បាន​រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់ ចំនួន ២៤០​គ្រឿង និង​ពិន័យ​បាន​ថវិកា​សរុប​ចំនួន ៦៥៩,៣៥០,០០០ រៀល។

ចំនួន​រថយន្ត ដែល​ចាប់បាន​ទាំងនេះ មានការ​កើនឡើង​ចំនួន ២៥ គ្រឿង គឺ​ពី ២១៥ គ្រឿង ក្នុង​ខែមករា ឆ្នាំ​២០១៩ មក ២៤០ គ្រឿង ក្នុង​ខែកុម្ភៈ ឆ្នាំ​២០១៩។ ក្នុងចំណោម​រថយន្ត​ដែល​ចាប់បាន​នោះ ផ្ទុក​លើស​ទម្ងន់​ចាប់ពី ៥​តោន រហូតដល់ 57​តោន។

សម្រាប់​ខែមីនា ឆ្នាំ​២០១៩ លេខាធិការដ្ឋាន​របស់​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ចាប់បាន​រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់ ចំនួន ២២៧​គ្រឿង និង​ពិន័យ​បាន​ថវិកា​សរុប​ចំនួន ៤៧៧,៣០០,០០០ រៀល។

ចំនួន​រថយន្ត ដែល​ចាប់​បាន​ទាំងនេះ មានការ​ថយ​ចុះ​ចំនួន​១៣ គ្រឿង គឺ​ពី ២៤០ គ្រឿង ក្នុង​ខែ​កុម្ភៈ មក ២២៧ គ្រឿង ក្នុង​ខែមីនា ឆ្នាំ​២០១៩។ ក្នុងចំណោម​រថយន្ត​ដែល​ចាប់​បាន​នោះ ផ្ទុក​លើស​ទម្ងន់​ចាប់ពី ៥​តោន រហូតដល់ ២០​តោន៕

ដោយ ៖ រ៉ា​វុ​ទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114