ព័ត៍មានទាន់​ហេតុការណ៏
Search

ម៉ៃ សុគន្ធ ប្រកាស​ផ្ដល់ប្រាក់​ដល់​អ្នក​​​រើស​បាន​iPoneX ​របស់​ខ្លួន ​៧០០​ដុល្លារ

ភ្នំពេញ ​៖​ តារាចម្រៀង​ប្រុស​ជាប់​ងារ​ជា​តារា​កំពូល​ទើស​លោក ម៉ៃ សុគន្ធ បានប្រកាស​ផ្តល់​ទឹកប្រាក់ចំនួន​៧០០​ដុល្លារ​ចំពោះ​បងប្អូន​ដែល​រើស​បាន​ទូរស័ព្ទ​ស៊េរី​ទំនើប​របស់​ខ្លួន​ម៉ាក​iPoneX រហូតដល់​ទៅ​ចំនួន​៧០០​ដុល្លារ​ឯណោះ។​

បើ​តាម​ការ​ឲ្យ​ដឹង​ពី​សាមីខ្លួន​លោក ម៉ៃ សុគន្ធ បាន​បញ្ជាក់ថា ​កាលពី​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៩​កន្លងមកនេះ លោក​បាន​និង​មិត្តភក្តិ​ បាន​ទៅ​អង្គុយ​ហូប​គុយទាវ​នៅ​ម្តុំ​ផ្លូវ​កម្ពុជា​ក្រោយ​ខណ្ឌ​ទួលគោក ​ហើយក៏​បាន​ភ្លេច​ទូរស័ព្ទ​iPoneX​ដែល​មាន​ស្រោម​ពណ៌​ស​១​គ្រឿង​។​ ដូច្នេះ​បើសិនជា​បងប្អូន​ណា​បានឃើញ​ឬ​ជ្រើស​បាន​អាច​ធ្វើ​ការទំនាក់ទំនង​មក​បាន។

លោក ម៉ៃ សុគន្ធ បាន​រៀបរាប់​ឲ្យ​ដឹងថា ​កាល​យប់​ថ្ងៃទី​១០​ ខែមិថុនា ខ្ញុំ​បាន​ទៅ​ហូប​អាហារ​នៅ​ម្តុំ​ផ្លូវ​កម្ពុជា​ក្រោម​ខណ្ឌ​ទួល​(​គោក​គុយទាវ​)​ បាន​ភ្លេច​ទូរស័ព្ទ​IPhoneX​ស្រោម​ពណ៌​ស​មួយគ្រឿង បើសិន​ប្អូនៗ​ដែល​រើស​បាន​សូមមេត្តា​ជួយ​ប្រគល់​បង​បង​វិញ​ផង បង​នឹង​ជូន​សរគុណ​៧០០​ដុល្លារ​។ បញ្ជាក់​បងអត់​ប្រកាន់​ខឹង​អ្វី​ទេ​មកពី​បង​ភ្លេច​ខ្លួនឯង​និង​ធានា​ដោយ​កិត្តិយស​អរគុណ​អូន​ជាពិសេស បើសិនជា​ប្រគល់ជូន​បង​វិញ ទោះបី​ប្អូន​យកទៅ​ប្រើ​ក៏​ជាប់​កូដ​និង ICloud ដែរ។

សូម​ទំនាក់ទំនង​លេខ​ទូរស័ព្ទ​៖ ០៩៦ ៩៩ ៤៨ ៨៨៦ ឬ​០៧៧ ២១ ៦៨ ៧៥​។​ទីតាំង​ចុងក្រោយ​របស់​ប្អូនៗ​ដែល​រើស​បាន​គឺ​នៅ​ប្លុក Aeon១ និង​ប្លុក​៤​ទីតាំង​នេះ​សង្ឃឹម​ប្អូន​ដែល​រើស​បាន​iPhone x សំបក​ពណ៌​ស មេត្តា​ប្រគល់ជូន​មក​បង​វិញ​។​ បង​នឹង​ជូន​សរ​គុណ​៧០០​ដុល្លារ​ឬ ប្រគល់ជូន​Admin ជី​ង ចក់ ក៏បាន​(​នេះ​បង​ភ្លេច​ខ្លួនឯង​ទេ ប្អូន​ជា​អ្នក​រើស​បាន​)៕

ដោយ ៖ ចាន់ ដា​រ៉ា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114