ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រទេស​ក្នុង​តំបន់​នៃ​ទន្លេ​មេគង្គ ជួបជុំគ្នា​ពិភាក្សា​ពី​ទស្សនវិស័យ​អនាគត នៃ​ទន្លេ​មេគង្គ

ភ្នំពេញ ៖​ ដោយមាន​កិច្ចសហការ​ពី​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា, វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិ​ការ និង​សន្តិភាព បាន​រៀបចំ​សិក្ខាសាលា​ថ្នាក់​តំបន់ ស្តីពី​ទស្សនវិស័យ​អនាគត នៃ​ទន្លេមេគង្គ នា​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា​នេះ នៅ​សណ្ឋាគារ​រ៉េ​ហ្វ​ល​ឡឺ​រ៉ូយ៉ាល់ រាជធានី​ភ្នំពេញ។

វេទិកា​នៃ​សិក្ខាសាលា​នេះ​មាន​ឥស្សរជន​ជា​អ្នកជំនាញ​សំខាន់ៗ​មកពី​ប្រទេស​ចំនួន ៥​ស្ថិត​នៅជាប់​ទន្លេមេគង្គ មាន​កម្ពុជា ឡាវ វៀតណាម ថៃ ភូមា និង​អ្នកជំនាញ​មកពី​ប្រទេស​ឥណ្ឌា កូរ៉េខាងត្បូង ចិន ជប៉ុន ឥណ្ឌូណេស៊ី សហរដ្ឋអាមេរិក និង​អង្គការ​ជាតិ អន្តរជាតិ​មួយចំនួនទៀត​សរុប​ចំនួន ១៣០​នាក់ ដើម្បី​ជជែក​គ្នា​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​ទាក់ទង​ទៅនឹង​អ​នាគ​តនៃ​ការអភិវឌ្ឍ​តំបន់​ទន្លេមេគង្គ​៕

ដោយ ៖ សុងយោ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114