ព័ត៍មានទាន់​ហេតុការណ៏
Search

ស្មា​ត​ហ្វូ​ន 5G របស់ LG សង្ស័យ​មិនអាច​ផលិត​ចេញ​លក់បាន ដោយសារ​ផុត​កុងត្រា​ផ្គត់ផ្គង់​បន្ទះ​ឈី​ប​ជាមួយ​ក្រុមហ៊ុន Qualcomm

ការលក់​ស្មា​ត​ហ្វូ​ន 5G ដ៏​ថ្មី​សន្លាង​របស់​ក្រុមហ៊ុន LG Electronics Inc មើលទៅ​ដូច​ជាមាន​ភាពមិនច្បាស់លាស់​នៅឡើយ ​បន្ទាប់ពី​ក្រុមហ៊ុន​ខ្លួនឯងបាន​និយាយថា​ខ្លួន​មិនអាច​កាត់បន្ថយ​ចំណុច​ខុសគ្នា​ជាមួយ​ក្រុមហ៊ុន Qualcomm Inc ដើម្បី​បន្ត​កិច្ចព្រមព្រៀង​អាជ្ញាប័ណ្ណ​បន្ទះ​ឈី​ប​ដែល​នឹង​ត្រូវផុត​កុងត្រា​ក្នុង​ខែ​នេះឡើយ​។​

​ក្នុង​ពាក្យបណ្ដឹង​របស់​តុលាការ​អាមេរិក​កាលពី​ថ្ងៃ​អង្គា​រថា​ក្រុមហ៊ុន​កូរ៉េខាងត្បូង​នេះ​បាន​ប្ដឹង​ប្រឆាំង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមហ៊ុន Qualcomm ដែល​បានដាក់​ច្បាប់​ប្រឆាំង​ការប្រកួតប្រជែង​មិន​ស្មោះត្រង់​របស់​អាមេរិក​ដែល​ប្រឆាំងនឹង​ក្រុមហ៊ុន​ខ្លួន​ឱ្យ​ផ្អាក​បណ្ដោះអាសន្ន​ដោយ​LG បាន​លើក​ហេតុផល​ថា​ការកំណត់​ការកាត់ក្តី​បែបនេះ​អាច​បង្ខំ​ឱ្យ​ក្រុមហ៊ុន​ខ្លួន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មិន​ស្មោះត្រង់​មួយ​ផ្សេងទៀត​។​

​ក្នុង​ពាក្យបណ្ដឹង​របស់​ក្រុមហ៊ុន LG ក្នុង​តុលាការ​សហព័ន្ធ​នៅ​ទីក្រុង​San Jose រដ្ឋ California​បានឱ្យដឹងថា “​បើ Qualcomm មិន​ចូលមកក្នុង​ការចរចា​ជាមួយ LGE ស្របតាម​ដីកា​របស់​តុលាការ​ទេ LGE នឹង​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅពី​បញ្ចប់​អាជ្ញាប័ណ្ណ​និង​កិច្ចព្រមព្រៀង​ផ្គត់ផ្គង់​បន្ទះ​ឈី​ប​ម្ដងទៀត​លើ​លក្ខខណ្ឌ​របស់​ក្រុមហ៊ុន Qualcomm ឡើយ​។​”

​អ្នកវិភាគ​របស់​ក្រុមហ៊ុន BNK Securities លោក Park Sung-soon បាន​និយាយថា “​បើ​ក្រុមហ៊ុន LG Electronics​មិនអាច​បន្ត​កុងត្រា​ថ្មី​ជាមួយ Qualcomm​បានទេ​មើលទៅ LG ប្រហែល​មិនអាច​ផលិត​ទូរ​សព្ទ​ថ្មី​បាន​ទៀត​ទេ​ដោយសារ LG មិនមាន​ការផលិត​ប​ន្ទះ​ឈី​ប​ដោយ​ខ្លួនឯងបាន​។​”

​អ្នកនាំពាក្យ​មួយរូប​របស់ LG បាន​និយាយថា​នាង​មិនអាច​ពន្យល់​ពី​ផលប៉ះពាល់​ដ៏​មាន​សក្ដានុពល​ដោយសារតែ​ការចរចា​ជាមួយ​ក្រុមហ៊ុន Qualcomm កំពុង​បន្តធ្វើ​នៅឡើយ​។​

​គួររម្លឹកថា​ក្រុមហ៊ុន​កូរ៉េ​មួយ​នេះ​បាន​សម្ពោធ​ស្មា​ត​ហ្វូ​ន 5G ដំបូង​របស់ខ្លួន​ដែល​បង្កើត​ដោយ Qualcomm នៅ​សហរដ្ឋអាមេរិក​កាលពី​ខែឧសភា​បន្ទាប់ពី​បានចេញ​ស្មា​ត​ហ្វូ​ន​ដូចគ្នានេះ​នៅ​កូរ៉េខាងត្បូង​ក្នុង​ខែ​តែមួយ​រួចមក​៕REUTERS

ដោយ ៖ តរុណី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114