ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​គ្រួសារ នាយ​ឧ​ត្ត​ម​សេនីយ៍ ដុម ហាក់ គោរព​ថ្លែងអំណរគុណ សម្តេច ទៀ បាញ់ និង​គណៈប្រតិភូ ចំពោះ​ការអញ្ជើញ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ

ភ្នំពេញ​ ៖ ក្រោយ​បញ្ចប់ នូវ​ពិធី​បុណ្យ​សព​របស់​ឪពុក ដែល​បាន​ប្រារព្ធ​ធ្វើឡើង​តាម​ប្រពៃណី ព្រះពុទ្ធសាសនា ក្រុមគ្រួសារ​នាយ​ឧ​ត្ត​ម​សេនីយ៍ ដុម ហាក់ ដែលមាន កូនៗ កូនប្រសា ព្រមទាំង​ចៅៗ បាន​សម្តែង​នូវ​ក្តី​គោរព ថ្លៃង​អំណរគុណ ចំពោះ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​ចូលរួម គោរព​វិញ្ញាណក្ខន្ធ លោកឪពុក​របស់ខ្លួន ដែល​បាន​ចែក​ឋាន​ទៅ។

យោងតាម​សេចក្តី​ថ្លែងអំណរគុណ របស់​ក្រុមគ្រួសារ​សាច់ញាតិ នៃ​សព​នាយ​ឧ​ត្ត​ម​សេនីយ៍ ដុម ហាក់ បាន​ឲ្យ​ដឹងថា តាងនាម ឲ្យ​ក្រុមគ្រួសារ​សព ដែលមាន លោក ដុម សុជាតា លោក ដុម រិទ្ធី លោក ដុម សុខា លោកស្រី ដុម ចាន់​មុនី និង​ក្នុងនាម​ជា​កូន កូនប្រសា​ ព្រមទាំង​ចៅៗ សូម​គោរព​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ដែល​បាន​ដឹកនាំ​យោធា​ជាន់ខ្ពស់​មួយចំនួន អញ្ជើញ​មក​ចូលរួម​ពិធី​បុណ្យសព នាយ​ឧ​ត្ត​ម​សេនីយ៍ ដុម ហាក់ អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ ដែល​បានទទួល​មរណភាព ដោយ​រោគាពាធ កាលពី​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៩ ក្នុង​ជន្មាយុ ៧៤​ឆ្នាំ និង​ថ្លែងអំណរគុណ ដល់​សម្តេច​ពិជ័យ​សេនា​ទៀ បាញ់ ចំពោះ​ការចាត់ចែង ឲ្យ​ក្រុមការងារ​ជួយ​រៀបចំ នូវ​ពិធី​បុណ្យសព បាន​ដំណើរការ​ទៅ ដោយ​រលូន និង​អធិកអធម លើសពី​ការ​ស្មាន និង​ថ្លែងអំណរគុណ ចំពោះ​គណៈប្រតិភូ​ជាន់ខ្ពស់ នៃ​ក្រសួងការពារជាតិ​ទាំងអស់ ដែល​បានផ្តល់​កិត្តិយស ដ៏​ប្រសើរ​ថ្លៃថ្លា និង​ក្តី​អាណិតអាសូរ គោរព​អញ្ជើញ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ និង​បាន​រំលែក នូវ​ទុក្ខ​ដ៏​ក្រៀមក្រំ នៃ​គ្រួសារ​យើងខ្ញុំ​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114