ព័ត៍មានទាន់​ហេតុការណ៏
Search

ដូរ​ឈ្មោះ​បួស​ជា​សង្ឃ​ចិត្ត​មិន​ត្រង់ ​ត្រូវ​ប៉ូលិស​ចាប់​ពី​បទ​រំលោភ​សេពសន្ថវៈ

កំពង់ចាម ​៖ ​កាល​ថ្ងៃ​ទី​១៣ ​ខែ​មិថុនា​ ឆ្នាំ​២០១៩ ​វេលា​ម៉ោង​៩​និង​៣០​​នាទី​ព្រឹក​ កម្លាំង អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរ​ ​​ដឹកនាំ​ដោយ​លោក​វរសេនិយ​ឯក កែវ ស៊ា​ង​ហ៊​ន់ បាន​អនុវត្ត​ដីកា​បង្គាប់ អោយ​ចាប់ខ្លួន លេខ​595​ចុះ​ថ្ងៃទី​12​ ខែ​មីនា ​ឆ្នាំ​2015 ​របស់លោក ប៉ុក​សុវណ្ណ​មុន្នី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត កំពង់ចាម ដោយ​បាន​និមន្ត លោកគ្រូ​អ៊ុំ សុ​ផុន ហៅ​លឿង​សុ​ផុន ហៅ​លឿង​កែវ​មុនី​រតនៈ មាន​ព្រះ​ជន​41​វស្សា ទីលំនៅ​ភូមិ​ឃ្លោ​យ​ទី​1 ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម។

ប៉ូលិ​សបាប​បញ្ជាក់​ថា​ លោកសង្ឃ​ខាងលើនេះ​ សមត្ថកិច្ច​បាន​នាំ​ព្រះកាយ ពី​ភូមិ​ឃ្លោ​យ​ទី​1 មក​ប្រគល់ជូន​ការិយាល័យ​ធម្មការ​ស្រុក​ និង​ព្រះ​អនុគណ​ស្តីទី​ស្រុក​ព្រៃឈរ នៅ​វត្ត​ក្រឡោ​ង ភូមិ​ក្រឡោ​ង ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ ចាត់ការ​តាម​វិន័យសង្ឃ​(​ផ្សឹក​)​។​

ប៉ូលិស​បាន​បន្តថា រហូតដល់​វេលា​ម៉ោង​11​និង​30​នាទី ថ្ងៃ​ដដែល ក្រោយពី​ផ្សឹក​រួច​ភ្លាម កម្លាំង​ខាងលើ​បាន​ចាប់ខ្លួន​ឈ្មោះ​អ៊ុំ​ សុ​ផុន​តាម​អំណាច​ដីកា​ខាងលើ​ពីបទ​រំលោភ​សេពសន្ថវៈ កាលពី​ថ្ងៃទី​26​ ខែឧសភា​ ឆ្នាំ​2014 ​នៅ​ចំណុច​វត្ត​ព្រះ​លាន​ថ្ម​ពូន ​ស្ថិតក្នុង​ភូមិ​ត្រាំ​ង​ ឃុំ​ថ្ម​ពូន​ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។​

ប៉ូលិស​បាន​បន្តថា ជន​មាន​ឈ្មោះ​ក្នុង​ដីការ​ខាងលើនេះ​បាន​ប្តូរ​ឈ្មោះ​ម្តង​ជា​ពីរដង​ដើម្បី​បំភាន់​សមត្ថកិច្ច តែ​ទោះបីយ៉ាងណា​​​ជង់​មិន​ភ្លេច​កុក​ដែរ ហើយ​ពេល​ចាប់ខ្លួន សមត្ថកិច្ច​ពុំមាន​ធ្វើ​សកម្មភាព អ្វី​ទេ​ហើយក៏​គ្មាន​ការ​ដកហូត និង​គ្មាន​ការធ្វើ​ទារុណកម្ម​អ្វី​ដែរ រួចហើយ​បាន បញ្ជូន​ខ្លួន​ជនជាប់ចោទ​ខាងលើ​ការិយាល័យ​ជំនាញ​ខេត្ត​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិ​វិធី៕

ដោយ ៖ អ សុផល



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114