ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នក​ជិះ​ម៉ូតូ​នៅ​ពីមុខ​មិនបាន​ប្រុងប្រយ័ត្ន ត្រូវ​ម៉ូតូ​មកពី​ក្រោយ​បុក​របួសធ្ងន់​ទាំងសងខាង

រតនគិរី ​៖​ ម៉ូតូ​២​គ្រឿង​បុក​គ្នា​យ៉ាង​ពេញទំហឹង​ ខណៈ​​​ម៉ូតូ​ជនរងគ្រោះ​ជិះ​ពីក្រោយ​ម៉ូតូ​បង្ក ស្រាប់តែ​ម៉ូតូ​បង្ក​បាន​បត់​ចូល​ផ្ទះ​មិនបាន​មើល​ក្រោយ​ផង​នោះ ត្រូវ​ម៉ូតូ​មកពី​ក្រោយ​បុក​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​និង​ស្រាល​៣​នាក់ ក្នុងទិសដៅ​ស្របគ្នា​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​១០​នាទី​ល្ងាច​

​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩ កន្លងទៅ នៅត្រង់ចំណុច​ផ្លូវជាតិ​លេខ​៧៨A ស្ថិតនៅ​ក្នុងភូមិ​តង​កា​មាល ឃុំ​អូរ​ជុំ​ ស្រុក​អូរ​ជុំ​។​

មន្ត្រីនគរបាល​ស្រុក​អូរ​ជុំ​បាន​ឲ្យ​ដឹងថា ​ភាគី​ម៉ូតូ​បង្ក​ជិះ​គ្នា​២​នាក់​១.​ឈ្មោះ ម៉ៅ កា​ម៉ាច ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ​គ្រឹ​ង មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​ថា​រ៉ង ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ ខេត្តរតនគិរី ជា​អ្នកបើកបរ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម C125 ស៊េរី​ឆ្នាំ​2011 ពណ៌​ខ្មៅ អត់​ស្លាក​លេខ បាន​រង​របួស​ធ្ងន់ បែក​ក្បាល​ហូរ​ឈាម​ពេញមុខ។ អ្នករួមដំណើរ​ឈ្មោះ រ​វែ ក្លួ​ង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​គ្រឹ​ង រងរបួស​ធ្ងន់ បែក​ក្បាល​ពីក្រោយ មុខរបរ​កសិករ មាន​ទីលំនៅ​ជាមួយគ្នា​។​

​រីឯ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង​ឈ្មោះ ណេ ភេទ​ស្រី អាយុ​៤៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ អាជីវករ មាន​ទីលំនៅ​ភូមិ​ណង​ឡិ ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ ខេត្តរតនគិរី របួសធ្ងន់​សន្លប់​​ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក វ៉េវ​ឆ្លាម ពណ៌​ស អត់​ស្លាក​លេខ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះមក​អន្តរាគមន៍​បាន​ដឹកបញ្ជូន​ទាំង​ជនបង្ក និង​ជនរងគ្រោះ​យកទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ភ្លាមៗ​ផងដែរ​៕

ដោយ ៖ វុ​ទ្ធ​ឦសាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114