ព័ត៍មានទាន់​ហេតុការណ៏
Search

ឲ្យ​តែ​កម្មវិធី​លំដាប់​ពិភពលោក​ដូចជា X-Factor ដឹង​តែមាន​វត្តមាន​ផលិតផល​ខ្មែរ​ប៊ែ​វើ​រី​ជី​ស​

ភ្នំពេញ ​៖ កម្មវិធី ប្រឡង ចម្រៀង លំដាប់ ពិភពលោក X-Factor Cambodia រដូវ​កាល​ដំបូង ប្រកាស​បើក​ជា​ផ្លូវការ​កាលពី ថ្ងៃ ទី ១២ ខែ មិថុនា ឆ្នាំ ២០១៩ ក្រោម​ការឧបត្ថម្ភ​ពី ធនាគារ ជីបម៉ុង ផ្សារ​ទំនើប​ជីបម៉ុង និង ផលិតផល ក្រុមហ៊ុន ខ្មែរ​ប៊ែ​វើ​រី​ជី​ស គឺ ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក ទឹកក្រូច អាយ​ស៍ និង ទឹកបរិសុទ្ធ កម្ពុជា​។​

​សន្និសីទ​ព័ត៌មាន មាន​វត្តមាន តំណាង ម្ចាស់ កម្មសិទ្ធិ​កម្មវិធី X-Factor គណៈកម្មការ Judge ទាំង​បួនរូប និង តំណាង​ម្ចាស់​ឧបត្ថម្ភ​កម្ម​វី​ធី​ទាំងអស់​។​

​នាយិការ​ទីផ្សារ ក្រុមហ៊ុន ខ្មែរ​ប៊ែ​វើ​រី​ជី​ស អ្នកស្រី គង់ កុសល ថ្លែង​កោតសរសើរ​ដល់​ស្ថានីយទូរទស្សន៍ ហង្ស​មាស HDTV ដែល​តែង​នាំយក​កម្មវិធី​ប្រឡង​ទេពកោសល្យ​លំដាប់​ពិភព លោក​បែបនេះ​មកកាន់​ប្រទេស​កម្ពុជា​។​

​អ្នកស្រី​ថ្លែងថា «​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក ទឹកក្រូច អាយ​ស៍ និង ទឹកបរិសុទ្ធ កម្ពុជា តែងតែ​ចូលរួម​គាំទ្រ​ដល់​កម្មវិធី​ផ្ដល់ឱកាស​ដល់​យុវជន​ដែល​ចង់​សម្រេច​ក្ដី​ស្រមៃ​របស់ខ្លួន​តួយ៉ាង​ដូចជា ឧបត្ថម្ភ​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក X-Factor Cambodia នេះ​អញ្ចឹង​»​។​

​នាយិការ​ទីផ្សារ​ដដែល​ក៏ លើកទឹកចិត្ត​ដល់​បេក្ខជន​ដែល​បានដាក់​ពាក្យ​និង​ធ្វើតេស្ត​សំឡេង ជម្រុះ​នៅ​វគ្គ​ដំបូងៗ មិនទាន់បាន​ជោគជ័យ​កុំ​ទាន់​អាល​បោះបង់ចោល​ក្តី​ស្រ​ម៉ៃ​ចង់​ក្លាយជា​តារាចម្រៀង​នេះ​ឲ្យ​សោះ​។​

​អ្នកស្រី​បញ្ជាក់បន្ថែម​ដូច្នេះ «​សូម សាកល្បង​ម្តងទៀត​រាល់​ពេលណា​ដែលមាន​ឱកាស​ព្រោះ បរាជ័យ​គ្រាន់តែ​ជា​គ្រឿងផ្សំ​ដើម្បី បង្កើត​ភាព ជោគជ័យ តែប៉ុណ្ណោះ​។ អ្វីដែល​សំខាន់​គឺ​ការ តាំងចិត្ត ហ្វឹកហាត់​សំឡេង និង ប្តេជ្ញា​ថា មិន​បោះបង់​ការព្យាយាម​»​។

​កម្មវិធី X-Factor Cambodia នឹង​ផ្សាយ​ផ្ទាល់​សម្រាប់​វគ្គ​ផ្សាយ​បន្ត​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍ ហង្ស​មាស HDTV នៅ​ខែកញ្ញា ឆ្នាំ ២០១៩ ខាងមុខនេះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114