ព័ត៍មានទាន់​ហេតុការណ៏
Search

កក្រើក​ទាំង​យប់ ​៖ ​ក្រុម​ចោរ​វាយ​ប្លន់​ម៉ូតូ​អ្នកដំណើរ​លើ​ផ្លូវ​ជាតិ លេខ​៤​ សមត្ថកិច្ច​បំបែក​បាន​ទាំង​យប់

កណ្ដាល​ ៖​ កក្រើក ទឹកដី​ស្រុក​អង្គស្នួល និង​ភ្នំពេញ ក្រុម​ចោរ​វាយ​ប្លន់​ប្រជាពលរដ្ឋ យក​ម៉ូតូ​តាម​បណ្ដោយ​ផ្លូវជាតិ លេខ​៤ ពេលយប់​នោះ ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​អង្គស្នួល​បំបែក​ចាប់​ខ្លួន​បាន​ទាំង​ក្រុម។

ហេតុការណ៍​នេះ​ កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង ២​និង​៤០​នាទី នៅ​ចំណុច ផ្លូវជាតិ​លេខ​៤ ភូមិ​ត្រពាំង​ភូមិ ឃុំ​ពើក ស្រុក​អង្គ​ស្នួល ខេត្តកណ្តាល។​

លោក​វរសេនីយ៍ មាន សំណាង អធិការនគរបាល​ស្រុក​អង្គស្នួល​បានអោយដឹងថា​ ៖ ជន​រងគ្រោះ​០២​នាក់ ឈ្មោះ រក​មិនទាន់​ឃើញ។ ចំណែក​ជនសង្ស័យ​០៩​នាក់ ១.​ឈ្មោះ​យ៉ុង រ័ត្ន​ហៅ​រី ភេទ​ប្រុស​អាយុ ២៥​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ ជាង​ពិតាន ស្នាក់នៅ​ភូមិ​ជម្ពូ​វ​ន្ត័ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​) ០២.​ឈ្មោះ​ជា សុ​ផានី​ហៅ​ផាន់​ ភេទ​ប្រុស ​អាយុ​១៧​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ កម្មករ​សំណង់​ស្នាក់នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រាជធានី​ភ្នំពេញ​(​ឃាត់ខ្លួន​) ទី​០៣.​ឈ្មោះ​មុំ ប៊ុន​ឈី​ត ​ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​ស្នាក់នៅ​ភូមិ​ទួល​ពង្រ សង្កាត់ ចោមចៅ​១ ខណ្ឌ​ពោធិ៍សែន​ជ័យ​រាជធានី​ភ្នំពេញ​(​ឃាត់ខ្លួន​) ទី​០៤​ឈ្មោះ​គ្រាក់ រ៉ា​ន់​ហៅ​ប៊ី​ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ​ស្នាក់ នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កា​ត់ ​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​) ទី​០៥​ឈ្មោះ​សេង គឹម​សៀវ​ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ព្រូ ឡាន​ស្នាក់នៅ​ភូមិ​តា​កេរ្តិ សង្កាត់​កំបូល​ខណ្ឌ​ពោធិ៍សែន​ជ័យ​រាជធានី​ភ្នំពេញ​(​ឃាត់ខ្លួន​) ទី​០៦​ឈ្មោះ ឡុ​ក ភេទ​ប្រុស​អាយុ​២២ ឆ្នាំ​ស្នាក់ នៅ​ម្តុំ​កាណាឌីយ៉ា​សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ (​គេចខ្លួន​)​និង​ទី​០៧​ឈ្មោះ​និ​ត ភេទ​ប្រុស អាយុ​២២​ឆ្នាំ ស្នាក់នៅ​ម្តុំ​កាណាឌីយ៉ា​សង្កាត់​ចោមចៅ ១​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​(​គេចខ្លួន​) ជា​មុខសញ្ញា ០២​នាក់​ទៀត មិន​ស្គាល់​អត្តសញ្ញាណ ជា​មិត្ត​ភក្ដិ អានិត។

ក្រោយពី​ការ​ចាប់​ខ្លួន​ សមត្ថកិច្ច​បាន​ដកហូត វត្ថុតាង​​រួម​មាន​ ​៖ ១-​ម៉ូតូ​ម៉ាក​សង់​​​018​ពណ៌​ខ្មៅ​ពាក់​ស្លាកលេខ ព្រៃវែង​1N-1728​លេខ​តួ​និង​លេខ​ម៉ាស៊ីន​5254533​។ ២-​ម៉ូតូ​ម៉ាក​សង់ប៊ិច​ពណ៌ ក្រហម​ពាក់​ស្លាកលេខ ភ្នំពេញ 1CB-2380 លេខ​តួ​និង​លេខ​ម៉ា​ស៊ីន​8004109​។​ ៣-​ម៉ូតូ​ម៉ាក​សង់ប៊ិច​ពណ៌ ខ្មៅ​ពាក់​ស្លាកលេខ​កំពត​1F-0106​លេខ​តួ​និង​លេខ​ម៉ាស៊ីន​8017905 ជា​របស់​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​។ បំណែក​ក្បាំង​ម៉ូតូ​និង​ស្តុ​ប​០១ ចំនួន​ជា​របស់​ជនរងគ្រោះ​​ និង​ទូរស័ព្ទ​ចំនួន​៣​គ្រឿង​ម៉ាក​អ៊ិ​ន​ចុច​ពិល​២​គ្រឿង​និង​ម៉ាក​LGV20​ប្រើ​ថាច​ខូច​រូបរាង​១​គ្រឿង។

​សមត្ថកិច្ច​បានបញ្ជាក់​ថា​: នៅ​មុនពេល​កើតហេតុ​ជនសង្ស័យ​១​ក្រុម​ជិះ​ម៉ូតូ​៣​គ្រឿង ជិះ​មកពី​រង្វង់​មូល​ចោម ចៅ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ លុះ​មកដល់​ចំណុច​កើតហេតុ​បាន ឃើញ​ជនរងគ្រោះ​២​នាក់​ភេទ ប្រុស ​កំពុង​ជិះ​ម៉ូតូ​ទើប​ជនសង្ស័យ​ធ្វើ​សកម្មភាព​ស្ទាក់​វាយ​នឹង​ខ្សែក្រវាត់​បណ្តាល​ឲ្យ​ដួល​ម៉ូតូ​. ​ពេល​ដួល​ជនរងគ្រោះ បាន​ដក​សោរ​ត់ ជនសង្ស័យ​យក​ម៉ូតូ​មិនបាន​ខឹង​យក​ដុំថ្ម​មក​គប់​លើ​ម៉ូតូ​បណ្តាល​ឲ្យ​បែក​ផ្នែក​ខាងមុខ ទើប​ជិះ​រត់គេចខ្លួន ហើយ​មាន​សាក្សី​ឈ្មោះ​ស្រី​បាន​តេ​រាយ​ការណ៍​មក​ប៉ុស្តិ៍​ពើក ទើប​កម្លាំង​ល្បាត ពួនស្ទាក់ ឃាត់ខ្លួន​បាន​នៅ​ចំណុច​ឃុំ​បែក​ចាន​។​

​តាម​ចម្លើយសារភាព​របស់​ឈ្មោះ​យ៉ុង រ័ត្ន ហៅ រី បាន​សារ ភាព​ថា ​ខ្លួន​ធ្លាប់ធ្វើ​សកម្មភាព​ចំនួន​៣​លើក​ទី​១​នៅ​ម្តុំ​ផ្សារ ឯករាជ្យ​ចោមចៅ​យកបាន​ម៉ូតូ​០១៧​មួយគ្រឿង​យកទៅ​បញ្ចាំ​នៅ​ឃ្លាំង​រំសេវ​បាន​លុយ​600$​លើក​ទី​២​នៅ​ថ្ងៃទី​៩.៦.២០១៩ វេលា​ម៉ោង​ប្រហែល​៣​ភ្លឺ វាយយក​ម៉ូតូ​សង់​០១៨ មួយគ្រឿង នៅ​ជិត​បែក​ចាន ហើយ​យកទៅ​ឲ្យ​ឈ្មោះ​រតនា ទៅ​បញ្ចាំ​ឲ្យ បាន​លុយ​600$​។​លើក​ទី​៣​ខ្លួន​ជា​អ្នកយក​ខ្សែក្រវាត់ វាយ​ទៅលើ​ជនរងគ្រោះ​៣​ខ្សែក្រវាត់​បណ្តាល​ឲ្យ​ដួល​ត្រូវ​ជន​រងគ្រោះ​ដក​សោ​ រត់ យក​មិនបាន​សម្រេច ទើប​ឈ្មោះ​និ​ត​និង ឈ្មោះ​ឡុ​ក​យក​ដុំថ្ម​គប់​លើ ម៉ូតូ​ហើយ​ជិះ​រត់គេច​តែ​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​។ ករណីនេះ​កម្លាំង ជំនាញ កំពុង​កសាង​សំណុំរឿង និង​បន្ត ចាត់ការ​តាម​នីតិវិធី៕

ដោយ ៖ ​មុនី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114