ព័ត៍មានទាន់​ហេតុការណ៏
Search

អាវុធហត្ថ​ខេត្ត​ បិត​ការ​ហ្វឹកហ្វឺន​អស់​រយៈពេល​៣០​ថ្ងៃ ​ស្ដីពី​ការ​អនុវត្តន៍​តួនាទី ភារកិច្ច ការងារ ប្រចាំ​ខែ​ឧសភា ឆ្នាំ​២០១៩ និង​ទិសដៅ​ការងារ​បន្ត​ខែ​មិថុនា ឆ្នាំ​២០១៩

​បន្ទាយមានជ័យ​ ៖ ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ ២០១៩​នេះ ​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយ​មាន​ជ័យ​អាវុធហត្ថ​ខេត្ត​បានធ្វើ​ពិធី​បិត​ការហ្វឹកហ្វឺន​អស់​រយៈពេល​៣០​ថ្ងៃ​ ស្ដីពី​ការ​អនុវត្តន៍​តួនាទី ភារកិច្ច ការងារ ប្រចាំ​ខែឧសភា ឆ្នាំ​២០១៩ និង​ ទិសដៅ​ការងារ​បន្ត​ខែ​មិថុនា ឆ្នាំ​២០១៩​ដោយ​មាន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ចូលរួម​លោក​ឧត្ដមសេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត លោក​មេបញ្ជាការ​រង នាយរង​សេនាធិការ ប្រធាន អនុប្រធាន​មន្ទីរ លោកនាយ​ការិយាល័យ លោក​មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង ស្រុក​ទាំង​៩ នាយទាហាន នាយទាហានរង និង​សិក្ខា​កាម ជាច្រើនរូប​។ ក្នុង​កិច្ចប្រជុំ​នោះ​ លោក​បោ​ន ប៊ិន បាន​មានប្រសាសន៍ថា ការ​ហ្វឹកហ្វឺន​អស់​រយៈ​ពេល​៣០​ថ្ងៃ​កន្លងមកនេះ ដោយ​អនុវត្តន៍​ទៅតាម​ផែនការ​កំណត់​របស់​ក​ង​រាជ​អាវុធហត្ថ​ផ្ទៃ​ប្រទេស​លើ​មុខជំនាញ​លំ​ហាត់​របៀប​ជួរ​ទ័ព វាយលុក​អគារ របៀប​ចាប់​ជនល្មើស ឆែកឆេរ​រថយន្ត​ការ​រក្សា​សណ្ដាប់ធ្នាប់ ការប្រើប្រាស់​អាវុធ ការរក្សា​សណ្ដាប់ធ្នាប់​ឃើញ​ថា​ មានការ​រីកចម្រើន​គួរ​ឲ្យ​កត់​សំគាល់។ ក្នុងនោះ​ លោក​បោ​ន​ ប៊ិន បានធ្វើការ​ផ្ដាំផ្ញើ​ដល់​សិក្ខាកាម​ទាំងអស់ ត្រូវ​យក​ចំណេះដឹង​ទាំងអស់​នេះ​ទៅ​ផ្សព្វផ្សាយ​បន្ត​ និង​ត្រូវ​ប្រឹងប្រែង​ពង្រីក​សមត្ថភាព​របស់​ខ្លួន​បន្ថែម​ទៀត​ ដើម្បី​ឲ្យ​សមស្រប​ទៅ​នឹង​តួនាទី ភារកិច្ច ដែល​ថ្នាក់លើ​បានប្រគល់​ជូន​។​

បញ្ចប់ ​នៃ​កម្មវិធី លោក​ឧត្ដមសេនីយ៍ មេបញ្ជាការ មេបញ្ជាការ​រង បាន​ចែក​អាវ​ភ្លៀង​ដែល​ជា​អំណោយ​ផ្ទាល់​សម្ដេច​អគ្គមហាសេនាធិបតី​តេ​ជោ ហ៊ុន សែន និង​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ដូន​ដល់​កងរាជអាវុធហត្ថ​ទាំងអស់​ផងដែរ​។​

ក្នុងនោះ​ អាវុធហត្ថ​ទាំងអស់​ទាំង លោក​ឧត្ដមសេនីយ៍​ត្រី​មេបញ្ជាការ ​ក៏បាន​ចូលរួម​ពិសា​នំ​បញ្ចុក​មួយ​ពេល​យ៉ាង​សប្បាយ​អឺងកង​ទៀត​ផង​ដែរ​៕

ដោយ ៖ ​គង្គា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114