ព័ត៍មានទាន់​ហេតុការណ៏
Search

អស់​តែ​៥​កំប៉ុង ត្រូវ​រង្វាន់​៤០​លាន​រៀល​ពី​ស្រា​បៀរ​កម្ពុជា​!

លោកស្រី ហៃ សុ​ឡាង អាជីវករ​ក្នុង​ផ្សារ​មួយកន្លែង​ក្នុង​សង្កាត់​ទួល​សង្កែ បាន​ទិញ​ស្រា​បៀរ​កម្ពុជា​តែ​៥​កំប៉ុង​ប៉ុណ្ណោះ​ដើម្បី​យកមក​ញុំា​ពេលបាយ​ល្ងាច ឈ្នះ​រង្វាន់​ធំ​៤០​លាន​រៀល​ពី​ស្រា​បៀរ​កម្ពុជា​ភ្លាមៗ​។​

​លោកស្រី​បាន​ឲ្យ​ដឹងថា «​ខ្ញុំ​មិនដែល​គិតថា​ខ្លួនឯង​ហេង​ដល់​ថ្នាក់​នេះ​ទេ ព្រោះ​ធ្លាប់តែ​ឃើញ​គេ​ទិញ​រាប់សិប​កេស​ទើប​អាច​ត្រូវ​រង្វាន់​បាន​។ គ្រួសារ​ខ្ញុំ​បាន​ទិញ​ស្រា​បៀរ​កម្ពុជា​តែ​៥​កំប៉ុង​ប៉ុណ្ណោះ យកមក​ញុំា​បន្តិចបន្តួច​ពេលបាយ​ល្ងា​ច​ជាមួយ​ប្អូនប្រុស​។ នឹកស្មាន​មិន​ដល់ គាត់​គាស់​កំប៉ុង​ទី​៥ ប៉ះចំ​រង្វាន់​ធំ​៤០​លាន​រៀល​ពី​ស្រា​បៀរ​កម្ពុជា​។ ប្រាក់​៤០​លាន​រៀល​នេះ ខ្ញុំ​នឹង​ចែក​ជាមួយ​ប្អូនប្រុស​ខ្លះ ហើយ​សល់​ប៉ុន្មាន​ខ្ញុំ​នឹង​យកទៅ​ពង្រីក​តូប​បន្ថែម​។​»

លោកស្រី​បាន​បន្ត​ថា គ្រួសារ​របស់​គាត់​តែងតែ​ទិញ​ស្រា​បៀរ​កម្ពុជា​៥​កំប៉ុង​មក​ពិសា​ពេលបាយ​ល្ងាច​ជា​រៀងរាល់ថ្ងៃ ព្រោះ​ស្រា​បៀរ​កម្ពុ​ជាមាន​រសជាតិ​ឆ្ងាញ់ និង​ពេល​ពិសា​រួច មិន​ធ្វើ​ឲ្យ​ឈឺក្បាល​ដូច​ស្រា​បៀរ​ដទៃ​នោះទេ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114