ព័ត៍មានទាន់​ហេតុការណ៏
Search

តុលាការ​ពិភពលោក​បដិសេធ​ការ​ទាមទារ​របស់​អារ៉ាប់​រួម​ជុំវិញ​ជម្លោះ​ជាមួយ​កាតា

តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) កាលពី​ថ្ងៃ​សុក្រ​បាន​បដិសេធ​សំណើ​របស់​ប្រទេស​អារ៉ាប់​រួម​សម្រាប់​វិធានការ​ពិសេស​ប្រឆាំងនឹង​ប្រទេស​កាតា​ដើម្បី​ជួយសង្គ្រោះ​វិបត្តិ​ដ៏​ជូរចត់​អាយុកាល​២​ឆ្នាំ​។​

​រដ្ឋាភិបាល​ក្រុង​អា​ប៊ូ​ដា​ប៊ី​បាន​ចោទប្រកាន់​ទីក្រុង​ដូ​ហា​ថា​បានធ្វើ​ឲ្យ​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​នៃ​ជម្លោះ​បន្ទាប់ពី​ទីក្រុង​ដូ​ហា​បានឈ្នះ​ករណី​ស្រដៀង​គ្នា​នេះ​កាលពី​ឆ្នាំមុន​លើ​ការប្រព្រឹត្ត​ដាក់​ប្រជាពលរដ្ឋ​របស់ខ្លួន​នៅក្នុង​ជម្លោះ​មួយ​ដែល​បានធ្វើ​ឲ្យ​តំបន់​ឈូង​សមុទ្រ​ពែ​ក្សមាន​ចលាចល​។​

​ប្រទេស​កាតា​បាន​ប្រឈមមុខ​នឹង​ការធ្វើ​ពហិការ​សេដ្ឋកិច្ច​និង​ការទូត​ចាប់តាំងពី​ខែមិថុនា​ឆ្នាំ ២០១៧​មក​ដោយ​គូប្រជែង​ឈូង​សមុទ្រ​ពែ​ក្ស​ដែល​បាន​ចោទប្រកាន់​ទីក្រុង​ដូ​ហា​ថា​បាន​គាំទ្រ​អំពើ​ភេរវកម្ម​និង​មាន​ភាពជិតស្និទ្ធ​ជាមួយ​អ៊ីរ៉ង់​។​

​ប្រធាន​ចៅក្រម​លោក Abdulqawi Ahmed Yusuf បាន​និយាយថា តុលាការ​បាន​បដិសេធ​សំណើ សម្រាប់​វិធានការ​បណ្តោះអាសន្ន​ដែល​ដាក់​ស្នើ​ដោយ​អារ៉ាប់​រួម​ក្នុង​សំឡេង​១៥​ទល់នឹង​មួយ​។​

​កាលពី​ខែមិថុនា​ឆ្នាំមុន​នៅក្នុង​ករណី​មួយ​ដែល​ត្រូវបាន​នាំទៅ​ដោយ​ប្រទេស​កាតា​, ICJ បានសម្រេច​ថា អារ៉ាប់​រួម​ត្រូវតែ​អនុញ្ញាត​ឲ្យ​ក្រុមគ្រួសារ​ដែល​រួមបញ្ចូល​ទាំង​សមាជិក​សញ្ជាតិ​កាតា​ផង​ដែរនោះ​ត្រូវតែ​ជួបជុំគ្នា​ហើយ​ថា សិស្ស​និស្សិត​កាតា​គួរតែ​ត្រូវបាន​ផ្តល់ឱកាស​ដើម្បី​បញ្ចប់​ការសិក្សា​របស់​ពួកគេ​នៅក្នុង​ប្រទេស​អារ៉ាប់​រួម​។​

​ប៉ុន្តែ​នៅ​ឆ្នាំនេះ ទីក្រុង​អា​ប៊ូ​ដា​ប៊ី​បាន​វិលត្រឡប់​ទៅ​តុលាការ​នេះ​វិញ​ដើម្បី​ស្វែងរក​វិធានការ​ពិសេស​រួមទាំង​ការបញ្ឈប់​នូវ​អ្វីដែល​ខ្លួន​ចោទប្រកាន់ថា ទីក្រុង​ដូ​ហា​កំពុង​រារាំង​ប្រជាពលរដ្ឋ​របស់ខ្លួន​ពី​ការចូល​មើល​គេហទំព័រ​អារ៉ាប់​រួម​ដើម្បី​កាត់បន្ថយ​បញ្ហា​ធ្វើដំណើរ​ផងដែរ​។​

​អារ៉ាប់​រួម​ក៏បាន​ស្នើ​ជាពិសេស​ដល់ ICJ ឲ្យ​ចាត់វិធានការ​ដើម្បី​ប្រាប់​កាតា​ឲ្យ​ធានាថា “​ជម្លោះ​មិន​កើនឡើង​រឹតតែ​ខ្លាំង​” ផងដែរ​។​

​អារ៉ាប់​រួម​ក៏បាន​ចោទប្រកាន់​កាតា​ថា​គាំទ្រ​ក្រុម​ភេរវកម្ម​ដូចជា​រដ្ឋ​ឥស្លាម​និង​អាល់​កៃ​ដា​ផងដែរ​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114