ព័ត៍មានទាន់​ហេតុការណ៏
Search

ពិធី​ជិះ​កង់​មិត្តភាព រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​.​ថៃ នៅ​មាត់ច្រក​ជប់​គគីរ ​ឆ្ពោះទៅ​ទី​រួម​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ ទទួល​បាន​សុវត្ថិភាព​ល្អ​

​ឧ​ត្ត​រ​មានជ័យ ​៖ នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៧​និង​០០​នាទី ក្បួន​ជិះ​កង់​មិត្តភាព រវាង​ប្រទេស​ទាំងពីរ​(​កម្ពុជា​-​ថៃ​)​ ទទួលបាន​សុវត្ថិភាព​ល្អ​ ដោយ​ជិះ​កង់​ឆ្លងកាត់ ចេញ​-​ចូល តាម​ច្រក​ទ្វារ​អន្តរជាតិ​ជប់​គគីរ​-​សាយ​តា​គូរ ឆ្ពោះ​ទៅ​ទី​រួម​ខេត្ត​ឧ​ត្ត​រ​មានជ័យ វេលា​ម៉ោង​០៧​និង​០០​នាទី​ព្រឹក ហើយ​វិលត្រឡប់​ទៅ​ខេត្ត​បុរី​រ៉ាំ​វិញ នៅវេលា​ម៉ោង​១៦​និង​០០​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល​។​

​ក្នុងការ​ជិះ​កង់​មិត្តភាព​នេះដែរ មាន​ជនជាតិ​ថៃ​ចូលរួម​សរុប ចំនួន​៣០០​នាក់ ក្នុងនោះ​មាន​រថយន្ត​ចំនួន១៥គ្រឿង ព្រមទាំង​ម៉ូតូ​អម​កីឡាករចំនួន​០៥គ្រឿង ដឹកនាំ​ដោយ​ឯកឧត្ដម ធី​រ៉ា​វ៉ា​ត់ វុទ្ធី​គុណ អភិបាលខេត្ត​បុរី​រ៉ាំ។​

​រីឯ​ភាគី​កម្ពុជា​ដឹកនាំ​ដោយ ឯកឧត្តម ប៉ែន កុសល អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ អមដំណើរ​ដោយ ឯកឧត្តម អភិបាលរង​ខេត្ត ព្រមទាំង​កងកម្លាំង​ទាំងបី មន្ត្រីរាជការ​ជុំវិញ​ខេត្ត​ និង​ស្រុក​ទៀតផង​៕​

ដោយ​ ៖​ ចាន់ ធី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114