ព័ត៍មានទាន់​ហេតុការណ៏
Search

ស្ពាន​អាកាស​ថ្មើរជើង​នៅ​ជុំវិញ​ស្តុ​ប​រង្វង់​មូល​នាង​គ​ង្ហី​ង​ នឹងដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​សាធារណៈ ចាប់ពី​ថ្ងៃ​ទី​២២​មិថុនា​នេះ​

​ភ្នំពេញ ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​ក្រុមហ៊ុន​OCIC បាន​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​ថ្មី​មួយទៀត​នៅ​ជុំវិញ​ស្តុ​ប​រង្វង់​មូល​នាងគង្ហីង ជាប់​ស្តា​ត​អូឡាំពិក ក្នុង​ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ហើយ​មកដល់​ថ្ងៃទី​១៥​មិថុនា​នេះ ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​ថ្មី​នេះ ​បាន​រួច​រាល់​ស្ទើរ​ទាំងស្រុង​ហើយ ពោលគឺ​នឹងដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​សាធារណៈ ចាប់ពី​ថ្ងៃទី​២២ ​ខែមិថុនា ​ឆ្នាំ​២០១៩​នេះ​តទៅ​។​

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឲ្យ​ដឹងថា ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​ថ្មើរជើង​ឆ្លងកាត់​ទីតាំង​ភ្លើង​ស្តុប​មិន​ប៉ះពាល់​ចរាចរ និង​ធានា​បាន​សុវត្ថិភាព រដ្ឋបាល​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​ក្រុម​ហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា OCIC ដោយបាន​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​នៅ​ជុំវិញ​ស្តុ​ប​រង្វង់​មូល​នា​ងគ​ង្ហី​ង ក្នុង​ខណ្ឌ​៧​មករា​នេះ​ឡើង ហើយ​មកដល់ពេលនេះ​ការដ្ឋាន​ទាំងមូល​បាន​ឈាន​ដល់​ទីបញ្ចប់​ហើយ ហើយ​ស្ពាន​អាកាស​ថ្មើរជើង​នាង​គ​ង្ហី​ង​ថ្មី​នេះ នឹង​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​សាធារណៈ ចាប់ពី​ថ្ងៃទី​២២ ​ខែមិថុនា ​ឆ្នាំ​២០១៩​នេះ​តទៅ​។​

គួរ​បញ្ជាក់ថា នៅ​រាជធានី​ភ្នំពេញ មាន​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន​៣​ហើយ ដោយ​នៅមុខ​វិទ្យាល័យ​ជម្ពូ​វ័​ន្ត ខណ្ឌ​ពោធិ៍​សែន​ជ័យ​២ កន្លែង និង​ជុំវិញ​ស្តុ​ប​រង្វង់​មូល​នា​ងគ​ង្ហី​ង ក្នុង​ខណ្ឌ​៧​មករា​នេះ​មួយ​កន្លែង​ទៀត​៕​

ដោយ ៖ ស្រីរ័ត្ន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114