ព័ត៍មានទាន់​ហេតុការណ៏
Search

​កីឡាការិនី Caster Semenya នឹងចូលរួម​ការរត់​ប្រណាំង​ចម្ងាយ​៨០០​ម៉ែត្រ​នៅ Rabat​ក្រោយ​ជ័យជំនះ​នៅ​តុលាការ​

​ ក្រុម​អ្នករៀបចំ​ការរត់​ប្រណាំង បាន​និយាយថា កីឡាការិនី Caster Semenya នឹងចូលរួម​ការរត់​ប្រណាំង​ចម្ងាយ​៨០០​ម៉ែត្រ​នៅ Rabat​នា​ថ្ងៃអាទិត្យ​នេះ ក្រោយ​កី​ឡ​ការិនី​ជើងឯក​កីឡា​អូឡាំពិក​មកពី​អាហ្វ្រិក​ខាងត្បូង​ម្នាក់នេះ ឈ្នះ​បណ្តឹង​ចុងក្រោយ​របស់​នាង​នៅ​តុលាការ​សហព័ន្ធ​ស្វី​ស ពាក់ព័ន្ធ​នឹង​បទបញ្ជា​យ៉េន​ឌឺ​។

កីឡាការិនី Semenya ត្រូវបាន​គេ​ផ្តល់​សិទ្ធិ​ឲ្យ​ចូលរួម​ការ​រត់​ប្រណាំង នៅ​ជំនួប Diamond League ក្រោយ​តុលាការ​កំពូល​ស្វី​ស ច្រានចោល​សំណើ​របស់ IAAF​ដើម្បី​ដាក់ជូន​បទបញ្ជា​ថ្មី​ដែល​ត្រូវ​ឲ្យ​នាង​បញ្ចុះ​កម្រិត​តេ​ស្តូ​ស្តេ​រ៉ូ​ន​របស់​នាង មុនពេល​អាច​ចូលរួម​ការប្រកួត​បាន​។

ក្រុម​អ្នករៀបចំ​ព្រឹ​ត្តិ​ការណ៍​រត់ប្រណាំង​នៅ​ប្រទេស​ម៉ា​រ៉ុ​កមួយ​នេះ កាលពី​ដំបូង​ឡើយ បដិសេធន៍​មិន​អនុញ្ញាត​ឲ្យ​កីឡាការិនី​អាហ្វ្រិក​ខាងត្បូង​ម្នាក់នេះ ចូលរួម​នោះ​ឡើយ ប៉ុន្តែ​កាលពី​ថ្ងៃ​សុក្រ ពួកគេ​បាន​អះអាង​ពី​ការអញ្ជើញ​របស់​នាង​។

សេចក្តី​ថ្លែងការណ៍​មួយ​ពី​វែបសាយ​ក្រុម​អ្នករៀបចំ​ព្រឹ​ត្តិ​ការណ៍​រត់ប្រណាំង​មួយ​នេះ បាន​និយាយ​ថា ក្រោយ​ពិនិត្យមើល​ស្ថានភាព​របស់​កីឡាការិនី Caster Semenya ក្រោយពី​មាន​សេចក្តីសម្រេច​ពី​តុលាការ​សហព័ន្ធ​ស្វី​ស និង​តុលាការ​ម​ជ្ឈ​ត្ត​កម្ម​កីឡា CAS ប្រធាន​ជំនួប​អត្តពលកម្ម​អន្តរជាតិ​នៅ​ទីក្រុង Rabat លោក Alain Blondel ពេញ​ចិត្តនឹង​ប្រកាស​ការអញ្ជើញ​មួយ​នេះ​។

សូមបញ្ជាក់ថា តុលាការ​សហព័ន្ធ​ស្វី​ស បានចេញ​បទបញ្ជា​របស់​ពួកគេ​កាលពី​ថ្ងៃ​ពុធ ដោយ​ពន្យល់ថា នេះ​មានន័យថា កីឡាការិនី Caster Semenya នៅតែ​ត្រូវ​អនុញ្ញាត​ឲ្យ​ចូល​រូ​ម​ការប្រកួត​ដោយ​ពុំ​ចាំបាច់​រឹតបន្តឹង​លើ​យ៉េន​ឌឺ​នៅពេលនេះ៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114