ព័ត៍មានទាន់​ហេតុការណ៏
Search

សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​អញ្ជើញ​និវត្តន៍​មកពី​ប្រទេស​ហុងគ្រី​វិញ

ភ្នំពេញ​ ៖​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា អញ្ជើញ​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ​ដោយ​សុវត្ថិភាព ​នា​ល្ងាច​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០១៩ បន្ទាប់ពី​បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ហុង​គ្រី និង​បន្ត​ដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ទី​៥ នៃ​សន្និសីទ​ស្តីពី​សកម្មភាព និង​វិធានការ​កសាង​ទំនុក​ចិត្ត​នៅ​អាស៊ី (CICA) នៅ​ប្រទេស​តាជីគីស្ថាន។

អញ្ជើញ​ទទួល​ស្វាគមន៍​ដំណើរ​វិលត្រឡប់​របស់​សម្តេច និង​គណៈប្រតិភូ​នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ មាន​វត្តមាន សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ព្រមទាំង ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​ជាច្រើន​រូប​ទៀត៕

ដោយ ​៖ ណា រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114