ព័ត៍មានទាន់​ហេតុការណ៏
Search

សម្ពោធ​សម្ព័ន្ធ​ពាណិជ្ជករ អ & អេ​ហ្វ កម្ពុជា​ ផ្តោត​សំខាន់​លើ​ទីក្រុង​ភ្នំពេញ​អនាគត​ជោគជ័យ​

​ភ្នំពេញ ​៖ កាលពី​រសៀល​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៩​នេះ ក្រុមហ៊ុន អ & អេ​ហ្វ កម្ពុជា បាន​ប្រារព្ធ​ពិធី​សម្ពោធ​សម្ព័ន្ធ​ពាណិជ្ជករ អ & អេ​ហ្វ កម្ពុជា ក្រោម​ប្រធានបទ “​អនាគត​ជោគជ័យ​រួមគ្នា​អភិវឌ្ឍន៍​នៅ​ភ្នំពេញ​” នៅ​អាគារ​ផ្នែក​លក់​របស់​ក្រុមហ៊ុន អ & អេ​ហ្វ កម្ពុជា ដោយមាន​ការអញ្ជើញ​ចូលរួម​យ៉ាងច្រើន​កុះករ​ពី​សំណាក់​នាយក​គ្រប់គ្រង​ពាក់ព័ន្ធ​នៃ​ក្រុមហ៊ុន អ & អេ​ហ្វ កម្ពុជា ដៃគូ​សហការ​ផ្នែក​យុទ្ធសាស្ត្រ​សម្ព័ន្ធ​ពាណិជ្ជករ និង​ម្ចាស់​អាជីវកម្ម​គ្រប់​វិស័យ​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ​។​

វេទិកា​នេះ បានធ្វើការ​ពិភាក្សា​ជុំវិញ​ស្ថានភាព​បច្ចុប្បន្ន​នៃ​សេដ្ឋកិច្ចកម្ពុជា និង​ពី​សក្ដានុពល​នៃ​វឌ្ឍនភាព​នា​ថ្ងៃ​អនាគត​នៅ​កម្ពុជា​។ លើសពីនេះ​ម្ចាស់​អាជីវកម្ម​រាប់រយ​នាក់​បានធ្វើ​ការចុះ​កុងត្រា​ចូល​ជា​សមាជិក​របស់​សម្ព័ន្ធ ពាណិជ្ជករ អ & អេ​ហ្វ​កម្ពុជា នៅនឹងកន្លែង​កម្មវិធី​ផ្ទាល់​។​

លោក វ៉ាង ជី​ហាវ អគ្គនាយក​នៃ​ក្រុមហ៊ុន អ & អេ​ហ្វ កម្ពុជា បាន​សម្ដែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ភ្ញៀវកិត្តិយស​ទាំងឡាយ ដែល​បានផ្ដល់​កិត្តិយស​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​នេះ ហើយ​បានធ្វើ​ការណែនាំ​សង្ខេប​អំពី​គម្រោង​សំខាន់ៗ​ទាំងពីរ​របស់ ក្រុមហ៊ុន អ & អេ​ហ្វ កម្ពុជា គឺ​គម្រោង​បុរី អ & អេ​ហ្វ និង គម្រោង អ & អេ​ហ្វ ហ័​រ​ហ្វ៊ូ​។​

លោក​អគ្គនាយក វ៉ាង បាន​មាន ប្រសាសន៍​លើកឡើងថា ឆ្នាំ​២០១៩ គឺជា​ឆ្នាំ​ទី​២​ហើយ ដែល​ក្រុមហ៊ុន អ & អេ​ហ្វ កម្ពុជា បាន​ចាក់ឫស​នៅលើ​ទីផ្សារ​កម្ពុជា​។ គម្រោង​បុរី អ & អេ​ហ្វ និង គម្រោង អ & អេ​ហ្វ ហ័​រ​ហ្វ៊ូ មិន​ត្រឹមតែ​ជា​សមិទ្ធផល​ដំបូង​របស់​ក្រុមហ៊ុន អ & អេ​ហ្វ គ្រុប នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល មាន​ស្ដង់ដារ​ខ្ពស់ ស្របតាម​ក្របខណ្ឌ​អភិវឌ្ឍន៍​ប្រទេស “​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ​’’​របស់​រាជរដ្ឋាភិបាល ដែល​ទទួលបាន​ភាពជោគជ័យ​យ៉ាង​ធំធេង​កន្លងមកនេះ​។​

​លោក​បន្តថា ក្រុមហ៊ុន អ & អេ​ហ្វ កម្ពុជា បាន​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទីក្រុង បង្កើត​នូវ​ជីវភាព​រស់នៅ​ដ៏​ស្រ​ស់បវរ​” ហើយក៏​មិន​បំភ្លេច​ដែរ​ពី​បេសកកម្ម​ក្នុងការ​ក្លាយខ្លួនជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​វិស័យ​អចលនទ្រព្យ​ដែល​ឈានមុខ​គេ​នៅលើ​ឆាក​អន្តរជាតិ​ផងដែរ​។ អាស្រ័យ​ហេតុនេះហើយ ទើប ក្រុមហ៊ុន អ & អេ​ហ្វ កម្ពុជា បាន សហការ​ជាមួយនឹង​សភាពាណិជ្ជកម្ម​ចិន​-​កម្ពុជា ព្រមទាំង​សហគ្រាស មានឈ្មោះ​បោះ​សំឡេង​នានា​ប្រចាំ​នៅ​កម្ពុជា បង្កើតឡើង​នូវ​វេទិកា​សន្ទនា​សម្រាប់​សម្ព័ន្ធ​ពាណិជ្ជករ​កម្ពុជា ដើម្បី​ផាសុខភាព​នាពេល​បច្ចុប្បន្ន និង​វឌ្ឍនភាព​នាពេល​អនាគត​របស់​ពាណិជ្ជករ​នៅ​កម្ពុជា ក្នុង​កិច្ចសហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ​។​

​ក្នុង​វេទិកា​នេះ អ្នកតំណាង​មកពី​គ្រប់​វិស័យ​ក៏បាន​ចែករំលែក​បទពិសោធន៍​អំពី​ការយល់ឃើញ និង​ទស្សនវិស័យ​លើ​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​ក្នុង រយៈពេល​មួយឆ្នាំ​កន្លងមកនេះ​។​

​បន្ទាប់ពី​ការបង្ហាញ​ទស្សនៈ​អំពី​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​នាពេល​កន្លង​រួចមក វេទិកា​សន្ទនា ក៏បាន​ពិភាក្សា​ផងដែរ​ទៅលើ​ការអភិវឌ្ឍ​កម្ពុជា​នាពេល​អនាគត ដោយនិយាយ​ពី​ស្ថានការណ៍​សេដ្ឋកិច្ច​ទូទៅ និង​ទស្សនវិស័យ​នៃ​អាជីវកម្ម​គោល ព្រមទាំង​ពន្យល់​ណែនាំ​ភ្ញៀវកិត្តិយស​បន្ថែម​ស្ដីអំពី​សារៈសំខាន់​នៃ​ការអភិវឌ្ឍ​អនាគត​សេដ្ឋកិច្ច​ទីក្រុង​ភ្នំពេញ​របស់​សម្ព័ន្ធ​ពាណិជ្ជករ អ & អេ​ហ្វ កម្ពុជា​។ ជាមួយនឹង​បណ្ដាញ​ខ្សែរយៈ​ដ៏​រឹងមាំ​ជុំវិញ​ពិភពលោក​របស់ ក្រុមហ៊ុន អ & អេ​ហ្វ កម្ពុជា នាំឱ្យ​សម្ព័ន្ធ​ពាណិជ្ជករ អ & អេ​ហ្វ កម្ពុជា មានលទ្ធភាព​ផ្គត់ផ្គង់​ចំនួន​អតិថិជន​យ៉ាង​សន្ធឹកសន្ធាប់ និង​មាន​កម្រិត​ថេរ​ជានិច្ច បូករួម​ជាមួយនឹង​គោលនយោបាយ​បញ្ចុះតម្លៃ​នានា និង​ការសិក្សា​ទៅលើ​សក្ដានុពល​គ្រប់​ទស្សនវិស័យ​របស់​ក្រុម​អតិថិជន ដែល​អាច​សម្រេចបាន​នូវ​លំហូរ​អតិថិជន និង​ការចែករំលែក​ព័ត៌មាន​ឱកាស ពាណិជ្ជកម្ម​នានា​ឱ្យ​គ្នា​ទៅវិញទៅមក​។​

​ទន្ទឹមនេះ បណ្ដាញ​ម៉ាក យីហោ​ដ៏​រឹងមាំ រួមជាមួយ​នឹង​ធនធាន ប្រព័ន្ធ​ផ្សព្វផ្សាយ ប្រាកដជា​អាចជួយ​ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​ម្ចាស់​អាជីវកម្ម​បាន​យ៉ាង​ពេញទំហឹង​។ ក្រៅពីនេះ ក្រុមហ៊ុន អ & អេ​ហ្វ កម្ពុជា ក៏​នឹង​គ្រោង​រៀបចំ​វេទិកា​ពិភាក្សា​បញ្ហា​សេដ្ឋកិច្ច និង​ទីផ្សារ​ជាប្រចាំ ដើម្បី​ដឹកនាំ​ពាណិជ្ជករ​គ្រប់​អាជីវកម្ម​ឱ្យធ្វើ​ការផ្លាស់ប្ដូរ​ព័ត៌មាន​គ្នា​ទៅវិញទៅមក ក្នុង​គោលបំណង​ពង្រីក​បណ្ដាញ​ខ្សែរយៈ​កាន់​តែ​ច្រើន និង​ពង្រឹងកំលាំង​ហិរញ្ញវត្ថុ​ទីក្រុង​ភ្នំពេញ​ឱ្យ​កាន់តែខ្លាំង​។​

​ទន្ទឹមនឹង​ការកសាង​ជីវភាព​ដ៏​ស្រស់​បវរ ក្រុមហ៊ុន អ & អេ​ហ្វ កម្ពុជា ក៏​សង្ឃឹមថា នឹង​អាចបង្កើត​នូវ​គុណ​តម្លៃ​ដល់​វឌ្ឍនភាព​នៃ​រាជធានី​ភ្នំពេញ​បាន​។ វា​ក៏​ជា​មោទនភាព​មួយ​ផងដែរ​សម្រាប់​ក្រុមហ៊ុន អ & អេ​ហ្វ កម្ពុជា ដែល មានឱកាស​ចូលរួមចំណែក​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ ជា​មួយ​នឹង​ពាណិជ្ជករ​គ្រប់​វិស័យ​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ ព្រមទាំង​ដៃគូ សហការ​នានា រួមគ្នា​រីកចម្រើន​លូត​លាស់​ទៅមុខ​ជានិច្ច​។​

ភាពជោគជ័យ ​នៃ​កម្មវិធី​សម្ពោធ​ដាក់​ដំណើរការ​សម្ព័ន្ធ​ពាណិជ្ជករ អ & អេ​ហ្វ កម្ពុជា លើក​នេះ ក៏​នាំឱ្យ​យើង​មើលឃើញ​អំពី​អនាគត​ថ្មី​ នៃ​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​នៅ​រាជធានី​ភ្នំពេញ​។ ចំណែកឯ ក្រុម​ហ៊ុន អ & អេ​ហ្វ កម្ពុជា ក៏​នឹង​បន្ត​រក្សា​ផ្នត់គំនិត​ដើម ក្នុងការ​បង្កើត​ឱកាស​ពាណិជ្ជកម្ម និង​កិច្ចសហប្រតិបត្តិការ​ឱ្យ​បាន​កាន់តែច្រើន ដល់​ពាណិជ្ជករ​ទាំងឡាយ​។ យើង​ក៏​សូម​ស្វាគមន៍​ចំពោះ​ម្ចាស់​អាជីវកម្ម ដៃគូ​សហការ និង​វិនិយោគិន​ដែល មានបំណង​ចូលរួម​ជា​សមាជិក​នៅក្នុង​សម្ព័ន្ធ​ពាណិជ្ជករ​របស់​ពួកយើង ដើម្បី​ពួតដៃគ្នា​ជាមួយ ក្រុមហ៊ុន អ & អេ​ហ្វ កម្ពុជា ក្នុង​ការកសាង​អនាគត​ពាណិជ្ជកម្ម​រាជធានី​ភ្នំពេញឲ្យ​មាន​ភាព​រីកចម្រើន រុងរឿង​៕

ដោយ ៖ សុង​យោ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114