ព័ត៍មានទាន់​ហេតុការណ៏
Search

ឆ្លង​ចរន្ត​ ពេល​ម្ចាស់​មិន​នៅ​ ឆេះ​ផ្ទះ និង​ទ្រព្យសម្បត្តិ មួយ​ចំនួន​ ស្ទើរ​គ្មាន​សល់

បាត់ដំបង ៖ លំនៅដ្ឋាន​មួយ​ខ្នង​ដែល​សង់​អំពី​ឈើ ប្រក់​ស័ង្កសី ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​ស្ទើរ​ទាំងស្រុង ព្រមទាំង​បាន​បំផ្លាញ​នូវ​ទ្រព្យសម្បត្តិ​មួយចំនួន​ផងដែរ ខណៈដែល​ម្ចាស់ផ្ទះ​មិនបាន​នៅ។

ករណីនេះ​ បានកើត​ឡើង​កាលពី​ថ្ងៃទី​១៤ ខែ​មិថុនា ​ឆ្នាំ​២០១៩​វេលា​ម៉ោង​៣ និង ១០ នាទី រសៀល នៅត្រង់ចំណុច ភូមិ​ថ្មី ឃុំ​បន្សាយ​ត្រែង ស្រុក​ថ្មគោល​ខេត្តបាត់ដំបង ដោយ ផ្ទះ​នោះធ្វើ​អំពី​ឈើ ប្រក់​ស័ង្កសី មាន ទំហំ ៥x៧ ម៉ែត្រ​របស់​ឈ្មោះ ប៊ុត ណារិន ភេទ​ប្រុស អាយុ ៤៣ ឆ្នាំ។​

បើ​តាម​ការ​សន្និដ្ឋាន​របស់​ម្ចាស់ផ្ទះ រួម​ជាមួយ​អ្នកជិតខាង​បាន​និយាយ​ថា ទាំងនេះ​ អាច​បណ្តាលមកពី​ការ​ឆ្លង​ចរន្ត​អគ្គិសនី ទើប​បណ្តាល​ទៅជា​បែបនេះ បើ​ទោះ​ជា​អ្នកជិតខាង​ជួយ​ខ្នះខ្នែង​ពន្លត់​យ៉ាងណាក៏ដោយ ក៏​មិន​អាច​ទប់​ជាប់​បានដែរ។​

ទ្រពយសម្បត្តិ​ដែល​បាត់បង់​រួមមាន លុយ​បាត ចំនួន ២០ ០០០ បាត លុយ​ខ្មែរ​ចំនួន ៥០០ ០០០ រៀល ខ្សែដៃ​ប្លាទីន ១ ខ្សែ តម្លៃ ៥ ០០០ បាត ទូដាក់​ខោអាវ​ចំនួន ២ ទូរទស្សន៍ ១ គ្រឿង ស្រូវ អង្ករ និង​សម្ភារៈ​ក្នុងផ្ទះ​មួយចំនួនធំ​ទៀត៕

ដោយ ៖ សោ និយម​រ័ត្ន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114