ព័ត៍មានទាន់​ហេតុការណ៏
Search

ភរិយា​ក្មេង​របស់លោក ថៃ នរៈ​សត្យា ត្រូវបាន​ទម្លាយ​ឲ្យ​មហាជន​ស្គាល់​ជា​សាធារណៈ ​ក្រោយ​ប្រះ​ឆា​ស្នេហ៍​ជាមួយ​អតីត​ភរិយា​ដែល​ត្រូវជា​ម្តាយ ថៃ នរៈ​វិទូ​

​ភ្នំពេញ ​៖​ ពិតជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ និង​ចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​មហាជន ​ពិសេស​អ្នក​សិល្បៈ​ជាច្រើន​ ក្រោយ​ពេលដែល​ភរិយា​វ័យក្មេង​ និង​ស្រស់ស្អាត​របស់លោក​ថៃ នរៈ​សត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ ​ត្រូវ​បានប្រកាស​បង្ហាញមុខ​ឲ្យ​ទស្សនិកជន​បាន​ស្គាល់​ជា​សាធារណៈ​ បន្ទាប់ពី​លោក​បាន​រឹតចំណង​ស្នេហ៍​មាន​រយៈ​ជាច្រើន​ឆ្នាំ​ក្រោយពេល​បែកបាក់​ជាមួយ​អតីត​ភរិយា​ដែល​ត្រូវជា​ម្ដាយបង្កើត​របស់ ​Freshie Boy លោក​ថៃ នរៈ​វិទូ​។​

​ដំណឹង​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​នេះ​ បានកើត​ឡើង​គ្រា​ដែល​ទស្សនិកជន​ជាច្រើន​បានឃើញ​លោក​ថៃ នរៈ​សត្យា និង​ភរិយា​ក្រោយ​ធ្វើ​ពិធីសំពះផ្ទឹម​នា​ពិធី​អបអរ​ឡើងផ្ទះ​វិឡារ​ថ្មី​ ដោយ​បាន​បង្ហាញ ថា​ស្ត្រី​មេម៉ាយ​ស្រស់ស្អាត​រូបនេះ ​គឺជា​លោកជំទាវ​ថ្មី​ ខណៈ​ដែល​មាន​មហាជន​ និង​អ្នក​និយម​លេង​បណ្ដាញ​សង្គម​ជាច្រើន​នាំគ្នា​សរសើរ​ថា​ ភរិយា​របស់​លោក​ទាំង​វ័យក្មេង​ និង​ស្រស់ស្អាត​ខ្លាំង​។​

​បើ​យោងតាម​ម្ចាស់​Account Facebook មាន​ឈ្មោះថា Tep Sreythear (​ឈ្មោះ​ពិត ទេព សុធី​តា )​បាន​សរសេរ​រៀប​ភ្ជាប់​ជាមួយ​រូបភាព​ជាច្រើន​ស​ន្លឹ​ក​ម​កថា នាង​ខ្ញុំ​និង​ស្វាមី​សូម​អរគុណ​ដល់​ភ្ញៀវ​ទាំង​អស់​ដែល​បាន​ចូលរួម​ពិធី​ឡើង​គេហដ្ឋាន​របស់​នាង​ខ្ញុំ​ស្ថិតនៅ ភូមិ​អង្គ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។​ ​សូម​សុខ​សប្បាយ ​និង​សុខ​ភាពល្អ​ទាំងអស់គ្នា​។​

​តាម​ការកត់សម្គាល់​នៅក្នុង​ឱកាស​នៃ​ពិធី​ឡើង​គេហដ្ឋាន​ថ្មី​របស់ លោក​ថៃ នរៈ​សត្យា រដ្ឋលេខាធិការ ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ និង​ភរិយា​អ្នកនាង ទេព សុធី​តា នេះដែរ​ ក្រៅតែពី​វត្តមាន​របស់​មន្ត្រីរាជកា​រ​មួយចំនួន​ពោលគឺ​ក្នុងនោះ​ក៏មាន​វត្តមាន​ពី​សំណាក់​តារា​ល្បីៗ​ដូចជា​នាយ ក្រឹម ចូលរួម​ច្រៀង​រាំ​បង្ក​បរិយាកាស​សប្បាយរីករាយ​ផងដែរ​។​

​ជាមួយគ្នានេះ​ ក៏មាន​ការទម្លាយ​ឲ្យ​ដឹង​ដែរ​ថា​លោក​ថៃ នរៈ​សត្យា និង​ភរិយា​វ័យក្មេង​ស្រស់ស្អាត​ដែល​ត្រូវគេ​ស្គាល់​ថា​ជា​ប្អូនជីដូនមួយ​អតីត​ភរិយា​ដើម​មុន​រូបនេះ ​គឺ​បាន​រួមរស់​ជាមួយគ្នា​ជាច្រើន​ឆ្នាំ​មកហើយ​បន្ទាប់ពី​មេម៉ាយ​ និង​ពោះម៉ាយ​រៀងខ្លួន​ដោយ​គ្រាន់តែ​កន្លងមក​មិន​ការប្រកាស​ជា​សាធារណៈ​បើក​ចំហ​ពី​ចំណង​ស្នេហ៍​ប៉ុណ្ណោះ​។

​បន្ទាប់ពី​អ្នកនាង ទេព សុធី​តា បាន​បង្ហោះ​រូប​ផ្អែមល្ហែម​ជាច្រើន​សន្លឹក​អមដោយ​ការ​ប្រកាសថា លោក ថៃ នរៈ​សត្យា គឺ​ស្វាមី​ខ្លួន​នោះ​ភ្លាមៗ​នេះ​បានធ្វើ​ឲ្យ​អ្នកគាំទ្រ​មួយចំនួន​កាន់តែ​មានការ​លួច​ច្រណែន​ថា លោក ថៃ នរៈ​សត្យា ពិតជា​សំណាង​ណាស់ ដែល​វ័យ​ជ្រេ​ទៅហើយ តែ​បាន​ភរិយា​ក្រោយ​វ័យ​ស្មើនឹង​កូន​ធ្វើជា​គូជីវិត​។ ​ខណៈដែល​គិត​មកទល់ពេលនេះ​ លោក ថៃ នរៈ​សត្យា មាន​វ័យ​ប្រមាណ​៧០​ឆ្នាំ​ទៅហើយ៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114