ព័ត៍មានទាន់​ហេតុការណ៏
Search

ចោទប្រកាន់​ និង​ឃុំខ្លួន​បុរស​ស្បែក​ខ្មៅ និង​ស្រី​ស្នេហ៍ ​ពី​បទ​ឆបោក​

ភ្នំពេញ ៖ តំណាង​អយ្យការ​សាកសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង ហៀ​ង កាលពី​រសៀល​ថ្ងៃទី​១៦ ខែ​មិថុនា ឆ្នាំ​២០១៩ បានសម្រេច​ធ្វើការ​ចោទប្រកាន់​បុរស ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់ និង​ស្ត្រី​ខ្មែរ​ម្នាក់ ពីបទ​ ឆបោក តាម​មាត្រា​.៣៧៧ ៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ។​

ជនសង្ស័យ​ឈ្មោះ NWOSU MARTINS អាយុ​៣១​ឆ្នាំ ជនជាតិ​អាហ្វ្រិក​ខាងត្បូង និង ស្រី​ស្នេហ៍​ឈ្មោះ កាន ឡា​នី​ន ហៅ​ស្រីអូន អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ។ នៅ​ថ្ងៃទី​១៧​ ខែមិថុនា ឆ្នាំ​២០១៩​នេះ ចៅក្រម​ស៊ើបសួរ​បានចេញ​ដីកា​សម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ទាំង​២​នាក់ ​ដាក់​ពន្ធនាគារ​ជា​បណ្ដោះ​អាសន្ន។​

ជនជាប់ចោទ ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១១ ខែ​មិថុនា ឆ្នាំ​២០១៩ ដោយ​ជាប់​ពាក់​ពន្ធ​ក្នុង​ការបង្កើត​អា​ខោ​ន ហ្វេ​ស​ប៊ុ​ក​ក្លែងបន្លំ ទំនាក់ទំនង​មក​ជន​រង​គ្រោះ​ឲ្យ​ទុកចិត្ត និង​សន្យា ផ្ញើ​លុយ​ឲ្យ​ជនរងគ្រោះ បន្ទាប់មក​ប្រើល្បិច​ឲ្យ​ជនរងគ្រោះ​ចេញថ្លៃ​សេវា ​និង​ពន្ធ​ផ្សេងៗ ដោយ​ផ្ញើ​តាម​វី​ង​ជា​បន្តបន្ទាប់​ចំនួន​០៣​លើក លើក​ទី​១​ចំនួន​៥៥០ដុល្លារ, លើក​ទី​២​ចំនួន ៥,៣០០​ដុល្លារ​អាមេរិក និង​លើក​ទី​៣​ចំនួន ៤,៧០០​ដុល្លារ​អាមេរិក តាម​ពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះ។ ចំពោះ​លុយកាក់​ដែល​បោក​បញ្ឆោត​បាន​ពី​ជនរងគ្រោះ​ ពួកគេ​ស៊ី​ចាយ​អស់ហើយ គ្មាន​ប្រាក់​សង​វិញ​ទេ៕

ដោយ ៖ មករា​​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114