ព័ត៍មានទាន់​ហេតុការណ៏
Search

គូប្រជែង​តំណែង​នាយករដ្ឋមន្ត្រី​អង់គ្លេស​ប៉ះទង្គិច​គ្នា​លើ​យុទ្ធសាស្ត្រ Brexit

បេក្ខជន​ដែល​នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី​បន្ទាប់​របស់​ចក្រភព​អង់គ្លេស​បាន​ប៉ះទង្គិច​គ្នា​អំពី​យុទ្ធសាស្ត្រ Brexit នៅឯ​ការជជែក​ពិភាក្សា​លើកដំបូង​របស់​ពួកគេ​កាលពី​ថ្ងៃអាទិត្យ​ប៉ុន្តែ​បេក្ខជន​ឈានមុខ​លោក Boris Johnson បានគេច​វេស​ពី​ការប្រឈមមុខ​ដាក់គ្នា​នេះ​។​

​ការជជែក​វែកញែករ​យៈ​ពេល​៩០​នាទី​ក្នុង​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៤​បានបង្ហាញ​ពី​បេក្ខជន​ចំនួន​៥​រូប​និង​វេទិកា​នៅ​ទំនេរ​មួយ​សម្រាប់​លោក Johnson ដែលជា​អតីតរដ្ឋមន្ត្រី​ការ​រប​ទេស​និង​ចៅហ្វាយក្រុង​ឡុង​ដ៍​។​

​ក្នុងពេលខ្លះ​មានការ​ឌឺដង​ពាក្យសំដី​គ្នា​ទាំង​តឹង​សរសៃ​.​កដោយ​បេក្ខជន​ចំនួន​៤​រូប​ក្នុងចំណោម​បេក្ខជន​ទាំង​៥​បាន​និយាយថា ពួកគេ​នឹង​ស្វែងរក​ការចរចា​ឡើងវិញ​លើ​សេចក្តីព្រាងច្បាប់ Brexit ដែល​បាន​ព្រមព្រៀង​ជាមួយ​ទីក្រុង​ប្រ៊ូ​ស​សែ​ល​ថ្វីបើ​មេដឹកនាំ​សហភាព​អឺរ៉ុប​បដិសេធ​ម្តង​ហើយ​ម្តងទៀត​ក៏ដោយ​។​

​អ្នក​ទី​៥​ដែលជា​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍​អន្តរជាតិ​លោក Rory Stewart បាន​និយាយថា លោក​នឹង​បន្ត​ជំរុញ​កិច្ចព្រមព្រៀង​នេះ​បើទោះបីជា​វា​ត្រូវបាន​ច្រានចោល​ដោយ​សភា​ចំនួន​បី​ដង​រួចមកហើយ​ក៏ដោយ​នៅ​ឆ្នាំនេះ​នៅក្នុង​ដំណើរការ​មួយ​ដែល​បាន​បង្ខំ​ឲ្យ​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន​លោកស្រី Theresa May លាលែង​ពី​តំណែង​។​

​លោក Stewart គឺជា​បេក្ខជន​ដែលមាន​ចំនួន​នៃ​ការគាំទ្រ​តិច​បំផុត​ពី​សមាជិក​សភាគ​ណ​បក្ស​អភិរក្ស​ប៉ុន្តែ​បានធ្វើ​យុទ្ធនាការ​ដ៏​ខ្លាំងក្លា​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។ គាត់​បាន​ជំទាស់​ម្តង​ហើយ​ម្តងទៀត​ចំពោះ​អ្នកដទៃ​ដើម្បី​ឲ្យ​រៀបរាប់​លម្អិត​អំពី​ផែនការ Brexit របស់​ពួកគេ​។​

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ប​ច្ចុន្ន​ប្បលោក Jeremy Hunt ដែល​បាន​គាំទ្រ​ការបន្ត​នៅក្នុង​សហភាព​អឺរ៉ុប​អំឡុង​យុទ្ធនាការ​ប្រជាមតិ​ឆ្នាំ​២០១៦​ប៉ុន្តែ​ឥឡូវនេះ​បាន​គាំទ្រ​ដល់ Brexit នោះ​ក៏បាន​បង្ហាញ​ការសម្រុះសម្រួល​ផងដែរ​។​

​បេក្ខជន​បួន​នាក់​ដែល​គ្មាន​លោក Stewart បាន​និយាយថា ពួកគេ​មានបំណង​នាំ​អង់គ្លេស​ចេញពី​សហភាព​អឺរ៉ុប​ដោយ​គ្មាន​កិច្ចព្រមព្រៀង​លែងលះ​នៅ​ថ្ងៃទី​៣១​ខែតុលា​ដែលជា​កាលបរិច្ឆេទ​កំណត់​ចុងក្រោយ​របស់​សហភាព​អឺរ៉ុប​។ លោក Johnson ក៏បាន​និយាយ​ផងដែរ​ថា Brexit ត្រូវតែ​កើតឡើង​នៅថ្ងៃនោះ​ថ្វីបើ​មាន​កិច្ចព្រមព្រៀង​ឬ​គ្មាន​កិច្ចព្រមព្រៀង​ក៏ដោយ​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114