ព័ត៍មានទាន់​ហេតុការណ៏
Search

ជនជាតិ​អង់គ្លេស​ម្នាក់ ​ដេក​ស្លាប់​​​​​ក្នុង​ផ្ទះ​សំណាក់ យីហោ រ៉ូយ៉ាល់ ​សុខ​ចាន់​ សង្ស័យ​ប្រើ​ថ្នាំ​ងងុយដេក​ហួស​កម្រិត

សៀមរាប​ ៖​ សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា បុរស​ជនជាតិ​អង់គ្លេស​ម្នាក់​ ដេកស្លាប់​នៅក្នុង​ផ្ទះសំណាក់ យីហោ រ៉ូយ៉ាល់ សុខ​ចាន់ ដោយ​សង្ស័យ​ថា ​ប្រើ​ថ្នាំ​ងងុយដេក​ហួស​កម្រិត​។​

ហេតុការណ៍​នេះ​ កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​២​រសៀល​ថ្ងៃ​ទី​១៦ ​ខែ​មិថុនា ​ឆ្នាំ​២០១៩ ក្នុង​ក្រុម​ទី​៧ ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា សព​ជនរងគ្រោះ​ឈ្មោះ ROWE’S AM ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​ភ្ញៀវ​ទេសចរ​ ជនជាតិ​ អង់គ្លេស ​កាន់​លិខិតឆ្លងដែន លេខ 527248245 បាន​ចូល​មក​កម្ពុជា​តាម​ច្រក​ទ្វារ​ព្រលាន​យន្តហោះ​អន្តរ ជាតិ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​ទី​០៨ មិថុនា ២០១៩ ហើយ​បាន​មក​ស្នាក់ នៅ​ក្នុង ផ្ទះសំណាក់​រ៉ូយ៉ាល់ សុខ​ចាន់ ភូមិ​ឃុំ​កើតហេតុ​ខាងលើ។

តាម​ការពិនិត្យ​របស់​សមត្ថកិច្ច​ចម្រុះ នៅ​លើ​ដងខ្លួន​សាកសព​ពុំបាន​ឃើញ​អ្វី​គួរ​ឲ្យ​កត់សំគាល់​នោះ​ទេ ផ្នែក​ក្បាល​ពុំ​មាន​ស្លាកស្នាម​ទេ ផ្នែក ក​-​ដងខ្លួន​ក៏​ពុំ​មាន​អ្វី​ទេ ផ្នែក​អវយវៈ​ក៏​ពុំ​មាន​ស្លាក​ស្នាម​អ្វី​ដែរ។ សមត្ថកិច្ច​ជំនាញ​សន្និដ្ឋាន​ថា សព​ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ប្រើ​ថ្នាំ ងងុយដេក​ហួស​កម្រិត បណ្ដាល​ឲ្យ​ស្លាប់។

បច្ចុប្បន្ន​ សព​ជនរងគ្រោះ ​ត្រូវ​បាន​ដឹក​យក​ទៅ​រក្សាទុក​នៅ​មន្ទីរពេទ្យ ខ្មែរ​សូ​វៀត ភ្នំពេញ​ដើម្បី​រង់ចាំ​ក្រុមគ្រួសារ​សព​មក​ទទួល​យក។ ទោះជា​យ៉ាង​មហាជន​នៅតែ​ទទូច​សមត្ថកិច្ច​មេត្តា​ពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់​ផង​៕

ដោយ ៖ ​កុសល



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114