ព័ត៍មានទាន់​ហេតុការណ៏
Search

– ញាក់សាច់ជាមួយការបង្ហាញវីដេអូ Review បច្ចេកវិទ្យា 60X Digital Zoom របស់ OPPO Reno?

ធ្លាប់តែឃើញ តាមរយៈព័ត៌មានទូទៅនៃបច្ចេកវិទ្យាថ្មីរបស់ OPPO Reno 10X Zoom ដែលមានបង្កប់បច្ចេកវិទ្យាមហា Zoom គឺ 60X Digital Zoom អីឡូវបានលឺ និង ឃើញច្បាស់ភ្នែកហើយ ពិតជាមិនធម្មតារបស់គេមែន! វីដេអូ Review ដែលធ្វើឡើងដោយគេហទំព័រ John Sey Tech ដ៏ល្បីល្បាញក្នុងវិស័យបច្ចេកវិទ្យាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលមានអ្នកគាំទ្ររាប់សិបម៉ឺននាក់ នៅពេលដែលគាត់ចេញវីដេអូម្តងៗ ទាក់ទងនឹងការបង្ហាញបច្ចេកវិទ្យាថ្មីៗលើវិស័យទូរស័ព្ទដៃនោះ។ តាមការបញ្ចាក់នៅក្នុងវីដេអូ​ Review នោះបានបង្ហាញថា OPPO បានរចនា និង Upgrade បច្ចេកវិទ្យា 60X Digital Zoom របស់​ OPPO Reno 10X និងទទួលបានការកោតសរសើរយ៉ាងខ្លាំងពីលោក John Sey និង អាចនិយាយបានថាវាកំពុងត្រូវបានក្រុមអ្នកជំនាញថតរូបល្បីៗ នៅក្នុងប្រទេសកម្ពុជា និង នៅលើពិភពលោកធ្វើការពិចារណាហើយនៅពេលនេះ ព្រោះគុណសម្បត្តិរបស់វាមានច្រើនសន្ធឹកសន្ធាប់សម្រាប់កំលាយខ្លួនឯងទៅជាជំនួយការដ៏ឆ្លាតវៃដល់អ្នកជំនាញថតរូបទាំងនោះ ដែលងាយស្រួលដាក់តាមខ្លួន ទៅគ្រប់ទីកន្លែង និង មានមុខងារជាច្រើនថែមទៀត ដែលអាចផ្តល់ឲ្យពួកគេនូវរូបភាពយ៉ាងទាក់ទាញ ប្រកបដោយភាពច្នៃប្រឌិតខ្ពស់  ព្រោះលឺថា OPPO Reno ជាស៊េរិថ្មីសម្រាប់ការច្នៃប្រឌិតថ្មី គ្មានដែនកំណត់ ។

លោក John Sey Tech បានបង្ហាញពីរបៀបនៃថតរូបភាពគ្រប់ Function ទាំងអស់ដែលមាននៅក្នុងទូរស័ព្ទ OPPO Reno 10X (វាឈ្មោះ Reno10X តែវាZoom បាន60X) ជាពិសេសគឺការ Zoom រហូតដល់ទៅ 60ដងសឹងតែមិនបែកគ្រាប់អ្វីទាំងអស់ ! Zoom កាន់តែឆ្ងាយ កាន់តែច្បាស់ ដោយអ្នកខ្លះធ្លាប់បាននិយាយគ្នាលេងថា OPPO Reno 10X Zoom បានបង្កប់បច្ចេកវិទ្យា Zoom កប់ពពកឯណោះកាលពីមុនពេលប្រកាសខ្លួននៅលើទីផ្សារ! អីឡូវពិតជាដូចការអួតរបស់ពួកគេមែន។

បច្ចេកវិទ្យា 60X Digital Zoom នៅក្នុងតួរខ្លួន OPPO Reno 10X Zoom តម្លៃ 899$ នេះ មិនធ្វើឲ្យលោកអ្នកខកចិត្តនោះទេ ព្រោះចាប់ពីស៊េរី Reno នេះទៅ! OPPO មិនព្រលែងដៃទៀតឡើយ គឺថាសំរុកយកតែម្តងចំពោះការច្នៃប្រឌិតលើបច្ចេកវិទ្យាកាមេរ៉ា និង កម្លាំងម៉ាស៊ីនផ្ទុក និង ផ្សេងៗទៀត គឺ Brand មួយនេះតែងតែ Supersized អ្នកប្រើប្រាស់ទូរស័ព្ទដៃជានិច្ចនៅទូទាំងពិភពលោកហួសពីការស្មានរបស់ពួកគេ។ ដូច្នេះបើចង់ជ្រាបច្បាស់ វីដេអូ Review នេះសូមទស្សនាវីដេអូ Full តាមរយៈតំណរភ្ជាប់នេះទាំងអស់គ្នា    

https://www.facebook.com/OPPOCAMBODIA/videos/1082732955447754/  ៕

អត្ថបទពាណិជ្ជកម្ម 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114