ព័ត៍មានទាន់​ហេតុការណ៏
Search

ឆៃ លីដា​ឡែ​ន ៖ រំលឹក​ពាក្យ​ទូន្មាន​ឪពុក​-​ម្តាយ ​ថ្លឹងថ្លែង​ឲ្យ​មហាជន​បានដឹង​គ្រប់គ្នា​

​ភ្នំពេញ ​៖ ​តារាចម្រៀង​ស្រី​អ្នកនាង ឆៃ លីដា​ឡែ​ន ថ្មីៗ​នេះ ​បាន​រៀបរាប់​ចេញពី​អារម្មណ៍​ពិត​របស់ខ្លួន​ ដោយ​រម្លឹក​នឹកឃើញ​នូវ​ពាក្យ​ប្រដៅ​ទូន្មាន​របស់​ឪពុកម្ដាយ​ ដែល​នាំ​ឲ្យ​នាង​ចេះ​គោរព​ដឹងគុណ​ចំពោះ​បុគ្គល​ដែល​ធ្លាប់​ផ្តល់​តម្លៃ​និង​មាន​ចិត្ត​ធម៌​មក​លើ​ខ្លួន​។​ ប៉ុន្តែ​ក្នុងនោះ​នាង​ក៏បាន​ពន្លយ​ពាក្យ​មួយ​ឃ្លា​បង្កប់​អត្ថន័យ​មក​ថា​ធ្វើ​ល្អ​ក្រ​ខ្លួន។

អ្នកនាង ឆៃ លីដា​ឡែ​ន បាន​បន្ត​ថា​ ដើម្បី​ក្រពះ ទោះ​ខ្ញុំ​ដួល​ក៏​ខ្ញុំ​ត្រូវ​ប្រឹង​ក្រោកឈរ​ឡើងវិញ​ ដោយ​ខ្លួនឯង ទោះ​គេ​មើល​មិន​ឃើញ​ពី​ទង្វើ​ល្អ​របស់ខ្ញុំ​ក៏​ខ្ញុំ​បាន​ធ្វើ​ល្អ​ហើយ ដូច​ពាក្យស្លោក​មួយ​តែង​និយាយ​ថា ” ធ្វើ​ល្អ​ក្រ​ខ្លួន ” ទោះ​បែបនេះ​ក៏ដោយ​ក៏​ខ្ញុំ​ពេញចិត្ត​កន្លងមក​ខ្ញុំ​ធ្លាប់​ជួប​អស់ហើយ គឺ​គ្រប់​រសជាតិ គឺ​គ្រប់​សន្តាន តែ​ខ្ញុំ​មិនដែល​ស្តាយ​ ឬ​មិន​ខ្វល់​ដែរ។

តារា​ស្រី​ចូលចិត្ត​ការ​តុបតែង​ខ្លួន​បែប​ស៊ិ​ច​ស៊ី​អ្នកនាង ឆៃ លីដា​ឡែ​ន បាន​និយាយ​ថា ឪពុក ម្តាយ ខ្ញុំ​ប្រដៅ​ខ្ញុំ​ថា ញ៉ាំ​បាយ​គេ​មួយ​ដុំ​ក៏​គេ​មានគុណ​ចំពោះ​យើង​ដែរ ទោះ​ខ្ញុំ​ក្រ​ឬ​មាន​ខ្ញុំ​មិនដែល​ភ្លេចគុណ​អ្នក​នោះដែរ ទោះ​គេ​អាក្រក់​ដាក់​យើង យើង​នឹង​ថ្លឹងថ្លែង​សង​គេ​អោយ​ស្មើរ តែ​គុណធម៌​នៅក្នុង​ខ្លួន​គឺ​គេ​នៅមាន​គុណ​ចំពោះ​យើង។

បន្ថែម​ពីលើ​នេះ​អ្នកនាង ឆៃ លីដា​ឡែ​ន លើកឡើងថា​ ត្រូវ​ចងចាំ​ទុក​ក្នុង​ខួរ​យើង​ទៅ​បាន​ហើយ ​ពាក្យ​ទាំងនេះ​កូន​មិនដែល​ភ្លេច​ទេ​ អ្នក​ម្តាយ​និង​លោក​ឪពុក​តែង​ប្រដៅ​កូន​អោយ​ធ្វើអំពើ​ល្អ​រហូត តែ​កូន​បាន​ធ្វើ​ហើយ​កូន​មិន​ចុះចាញ់​ទេ ​កូន​នឹង​តស៊ូ​ទៅ​មុខទៀត​ ទោះ​មាន​ឧបសគ្គ​យ៉ាងណាក៏ដោយ។ កូន​នឹក​លោក​ឪពុក​និង​អ្នក​ម្តាយ ពុក​កូន​ខាន​ជួប​ពុក​យូរហើយ កូន​ខាន​ឮ​សំឡេង​ពុក​យូរហើយ​។​

​ជាមួយគ្នា​នៃ​ការលើកឡើង​របស់​តារាចម្រៀង​ស្រី​អ្នកនាង ឆៃ លីដា​ឡែ​ន ខាងលើនេះ ​បានធ្វើ​ឲ្យ​មហាជន​និង​អ្នកគាំទ្រ​មួយចំនួន​បានបង្ហាញ​អារម្មណ៍​គាំទ្រ​និង​បាន​លើកឡើងថា​ពាក្យ​ដែល​អ្នកនាង ឆៃ លីដា​ឡែ​ន និយាយ​នេះ​ពិតជា​ត្រូវ​និង​អាច​អនុវត្ត​​តាម​បាន​សម្រាប់​មហាជន​មួយចំនួនទៀត​​ផង៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114