ព័ត៍មានទាន់​ហេតុការណ៏
Search

​កីឡាការិនី Marta ជួយ​ឲ្យ​ប្រេ​ស៊ី​ល ឡើងទៅ​វគ្គ Knockout​នៃ Women’s World Cup

​ គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​របស់​កីឡាការិនី Marta នៅក្នុង​តង់​ទី​២ បាន​ជួយ​ឲ្យ​ក្រុម​កីឡាការិនី​ជម្រើសជាតិ​ប្រេ​ស៊ី​ល ឡើង​ទៅ​វគ្គ Knockout​នៃ​ព្រឹ​ត្តិ​ការណ៍​បាល់ទាត់ Women’s World Cup ជាមួយនឹង​ជ័យជំនះ​១-០​លើ​ក្រុម​កីឡាការិនី​ជម្រើសជាតិ​អ៊ីតាលី កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ​ដើម្បី​ធានា​បាន​ថា ពួកគេ​ស្ថិត​ក្នុងចំណោម​ក្រុម​លេខ​៣​ក្នុង​ពូ​ល​ល្អ​បំផុត។

កីឡាការិនី Marta ដែល​ជា​កីឡាការិនី​ម្នាក់​គត់ រក​គ្រាប់​បាល់​បាន​នៅ Women’s World Cup ៥​លើក​ផ្សេងៗ​គ្នា​នោះ បាន​ពេន​មួយ​ជើង​បានសម្រេច​នៅ​នាទី​៧៤ ពេល​ដែល​ក្រុមកីឡា​ការិនី​ប្រេ​ស៊ី​ល​ឈរ​នៅ​លេខ​៣​ក្នុង​ពូ​ល C​មាន​៦​ពិន្ទុ​ស្មើ​ក្រុម​កីឡាការិនី​ជម្រើសជាតិ​អ៊ីតាលី ដែល​ឈរ​នាំមុខ​ពួកគេ​ដោយសារតែ​ចំនួន​គ្រាប់​បាល់​ខុសគ្នា​។

វា​គឺជា​គ្រាប់​បាល់​ទី​១៧​របស់​កីឡាការិនី Marta​នៅ Women’s World Cup ធ្វើ​ឲ្យ​នាង​នាំមុខ​កីឡាការិនី​អាល្លឺម៉ង់ Miroslav Klose ដើម្បី​ក្លាយជា​កំពូល​អ្នករក​គ្រាប់​បាល់​ទាំង​នៅ​ការប្រកួត​ផ្នែក​បុរស និង​ស្ត្រី។

ដោយឡែក ក្រុម​កីឡាការិនី​អូស្ត្រាលី បាន​បំបាក់​ក្រុមកីឡា​ការិនី​ចា​ម៉ៃ​កា ៤-១​ដើម្បី​ឈរ​នៅ​លេខ​រៀង​ទី​២ ដែល​មាន​៦​ពិន្ទុ​ដូចគ្នា ប៉ុន្តែ​នាំមុខ​ចំនួន​គ្រាប់​បាល់​លើ​ក្រុមកីឡា​ការិនី​ប្រេ​ស៊ី​ល ដែល​នឹងត្រូវ​ប៉ះ​ជាមួយ​ក្រុម​កីឡាការិនី​ជម្រើសជាតិ​បារាំង ឬ​អាល្លឺម៉ង់ សម្រាប់​កៅអី​លេង​នៅ​វគ្គ​១​ភាគ​៤​ផ្តាច់ព្រ័ត្រ​។

កីឡាការិនី Marta បាន​និយាយថា យើង​មាន​គោលដៅ​ចង់បាន​តំណែង​លេខ​១​នៅលើ​ពូ​ល ប៉ុន្តែ​វា​គឺជា​ព្រឹ​ត្តិ​ការណ៍ World Cup ហេតុ​ដូច្នេះហើយ វា​មិនមែន​ជា​ការងាយស្រួល​នោះទេ​។ ប៉ុន្តែ​ពេលនេះ វា​លែង​សំខាន់​ទៀតហើយ ពោលគឺ​យើង​ឆ្លង​ផុត​ហើយៗ​ការងារ​បន្ទាប់ គឺ​យើង​ត្រូវតែ​ត្រៀមខ្លួន​សម្រាប់​ដំណើរ​របស់​ពួកគេ​យើង​នៅ​សមរភូមិ​វាលស្មៅ​បន្តទៀត​។

ខណៈនោះ​ដែរ គ្រូបង្វឹក​របស់​ក្រុម​កីឡាការិនី​ជម្រើសជាតិ​អ៊ីតាលី​លោកស្រី Milena Bertolini បាន​និយាយប្រាប់​សន្និសីទកាសែត​ថា វា​ពិបាក​និយាយថា វា​គឺជា​បរាជ័យ​ល្អ​ខ្លាំងណាស់ ទោះបីជា​យ៉ាងណាក៏ដោយ យើង​ពេញចិត្ត​ក្នុងនាម​ជា​ក្រុម​ឈ្នះ​ពូ​ល​៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114