ព័ត៍មានទាន់​ហេតុការណ៏
Search

​លោក Michel Platini ត្រូវបាន​ដោះលែង​ពី​ការ​ឃុំឃាំង​ក្រោយ​សាកសួរ​លើ​ករណី​ផ្តល់ ទាត់ World Cup 2022 ដល់​ប្រទេស​កាតា​

​ លោក Michel Platini ដែលជា​អតីត​ប្រធាន​សមាគម​បាល់ទាត់​អឺរ៉ុប UEFA ជាប់​បំរាម ត្រូវបាន​ក្រុមនគរបាល​ដោះលែង​ពី​ការឃុំ​ឃាំង កាលពី​ថ្ងៃ​ពុធ ក្រោយ​ការសាកសួរ​អស់​រយៈពេល​ជាច្រើន​ម៉ោង លើ​ករណី​ពាក់ព័ន្ធ​នឹង​ការស៊ើបអង្កេត​ឧក្រិដ្ឋកម្ម ចំពោះ​ការផ្តល់​ព្រឹ​ត្ត​ការណ៍​បាល់ទាត់ World Cup 2022 ដល់​ប្រទេស​កាតា​។

លោក Platini ដែលជា​វិ​រ​បុរស​បាល់ទាត់​របស់​ក្រុម​ជម្រើសជាតិ​បារាំង និង​បាន​ដឹកនាំ​គណៈ​គ្រប់គ្រង​បាល់ទាត់​អឺរ៉ុប​ចាប់ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១៥​នោះ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ ដោយ​ក្រុម​នគរបាល​ប្រឆាំង​អំពើពុករលួយ​បារាំង ដែល​បើក​ការស៊ើបអង្កេត​លើ​ករណី​ពុករលួយ​នៅ​ការបោះឆ្នោត​ឆ្នាំ​២០១០ ដើម្បី​ប្រគល់​ការប្រកួត​បាល់ទាត់​ពិភពលោក​មួយ​នេះ ដល់​ប្រទេស​អ្នកមាន​ដោយសារ​ប្រេង​នៅ​អារ៉ាប់​មួយ​នេះ​។

ទោះបីជា​យ៉ាងណាក៏ដោយ លោក Platini បានធ្វើការ​ច្រានចោល​រាល់​កំហុសឆ្គង​ទាំងអស់ ហើយ​សេចក្តីថ្លែងការណ៍​មួយ​ពី​ក្រុម​តំណាង​របស់លោក បាន​និយាយថា ការពិត​នៃ​ករណី​មួយ​នេះ លោក​មិន​បានដឹង​នោះទេ​។

កាលពី​ព្រឹក​ថ្ងៃ​ពុធ មេធាវី​របស់​លោក Platini គឺ​លោក William Bourdon បាន​និយាយ​ថា គាត់​ត្រូវបាន​គេ​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ ដោយ​គ្មាន​ការចោទប្រកាន់​អ្វី​ទាំងអស់។

លោក Platini វី​៧​យ​៦៣​ឆ្នាំ ហាក់ដូច​ជា​មាន​គេ​ចាប់អារម្មណ៍​ខ្លាំង ពេល​ដែល​គាត់​ចាក​ចេញពី​ការិយាល័យ​នគរបាល​ប្រឆាំង​អំពើពុករលួយ ស្ថិតនៅ​ទីក្រុង ដែលជា​តំបន់​ជាយក្រុង​ប៉ារីស​។

លោក​បាន​និយាយប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ការសាកសួរ​នេះ មាន​រយៈពេល​យូរ តែ​ច្រើន​សំនួរ ទាំង​រឿង​ពាក់ព័ន្ធ​ជាមួយ​ការប្រកួត Euro 2016 រឿង​ព្រឹ​ត្តិ​ការណ៍ World Cup នៅ​ប្រទេស​រុស្ស៊ី World Cup​នៅ​ប្រទេស​កាតា និង​រឿងរ៉ាវ​របស់ FIFA​។

សូម​បញ្ជាក់​ថា ការសម្រេចចិត្ត​ប្រគល់​ព្រឹ​ត្តិ​ការណ៍ World Cup 2022​ដល់​ប្រទេស​កាតា នាំ​ឲ្យ​មានការ​ចោទប្រកាន់​ជាច្រើន​ដែល​ធ្វើ​ឲ្យ​កើតមាន​រឿងអាស្រូវ​ដ៏​អាក្រក់​បំផុត​មិន​ធ្លាប់​ដែល​កើតមាន​នៅក្នុង FIFA៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114