ព័ត៍មានទាន់​ហេតុការណ៏
Search

​កីឡាការិនី Maria Sharapova សម្រេច​បាន​ជ័យជំនះ​នៅ Mallorca Open ក្រោយ​វិលត្រឡប់​ពីរ​បួស​ស្មា​

​កីឡាការិនី Maria Sharapova បាន​វិលត្រឡប់​ពីរ​បួស​វិញ​ជាមួយនឹង​ជួយ​ជំនះ​កាលពី​ថ្ងៃ​អង្គារ ក្រោយពី​បំបាក់​កីឡាការិនី Viktoria Kuzmova ក្នុង​លទ្ធផល​ពិន្ទុ​7-6 (10/8), 6-0 នៅ Mallorca Open។

ជើងឯក Grand Slam ៥​ជំនាន់​ម្នាក់​នេះ មិន​ធ្លាប់​ដែល​លេង​នោះ​ទេ ចាប់តាំងពី​ដំណាច់​ខែមករា រហូត​មក ក្រោយ​ទុក​ពេល​សម្រាក​ព្យាបាល​របួស​ស្មា ប៉ុន្តែ​នាង​អាច​ធ្វើ​បានសម្រេច ពេល​ប៉ះ​ជាមួយ​កីឡាការិនី Kuzmova។

ជ័យជំនះ​នៅ​លើ​ទីលាន​វាលស្មៅ​នេះដែរ បាន​កើតមានឡើង​ទាន់ពេល​ដើម្បី​លើកទឹកចិត្ត​កីឡាការិនី Sharapova ពេលដែល​ព្រឹ​ត្តិ​ការណ៍ Wimbledon នឹងត្រូវ​ចាប់ផ្តើម​ក្នុង​រយៈពេល​តិចជាង​២​សប្តាហ៍​ទៀត។

កីឡាការិនី​សញ្ជាតិ​រុស្ស៊ី​ម្នាក់នេះ បាន​និយាយ​ក្រោយ​ការប្រកួត​ថា វា​គឺជា​ជ័យជំនះ​លើកដំបូង​របស់​នាង​នៅ Mallorca​។ វា​គឺជា​កន្លែង​ហ្វឹកហាត់​ដ៏​អស្ចារ្យ​មួយ ហើយ​និង​ជា​ការ​ប្រកួត​កម្តៅ​សាច់ដុំ​ផងដែរ​។ វា​តែងតែ​អស្ចារ្យ​ជានិច្ច​សម្រាប់​ពួក​យើង មកកាន់​ទីនេះ ហើយ​វា​ពិតជា​ល្អប្រសើរ​ខ្លាំង​ណាស់ ក្នុង​ការដកពិសោធន៍​ជ័យជំនះ​នៅ​ទី​នេះ​ជា​លើកដំបូង​។

ខណៈនោះ​ដែរ កីឡាការិនី Angelique Kerber នឹង​រង់ចាំ​កីឡាការិនី Sharapova នៅ​ជុំ​ទី​២ ក្រោយពេល​នាង​បាន​យកឈ្នះ​កីឡាការិនី​បែលហ្ស៊ិក Ysaline Bonaventure ក្នុង​លទ្ធផល​ពិន្ទុ​7-5, 4-6, 6-2​។

គួរ​ឲ្យ​ដឹងថា កីឡាការិនី Kerber ហាក់ដូចជា​លេង​ត្រ​ដាប​ត្រ​ដួល​ខ្លាំង​ក្នុងឆ្នាំនេះ ប៉ុន្តែ​វា​ច្បាស់​ណាស់​ថា នាង​គ្រាន់បើ​ជាង​កីឡាការិនី Kuzmova ដោយសារតែ​នាង​អាច​ឆ្លង​ផុត​ជុំ​ទី​១​បាន​៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114