ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រកាស​ជា​ផ្លូវការ ​ស្តី​ពី​ការបង្កើត​ក្រុង​កោះរ៉ុង​ នៃ​ខេត្ត​ព្រះសីហនុ

ព្រះសីហនុ​ ៖ ប្រកាស​ជា​ផ្លូវ​ការ ស្តីពី​ការ​បង្កើត​ ក្រុង​កោះរ៉ុង​ ដែល​ជា​ដែនដី​ស្ថិត​នៅ​លើ លំហ សមុទ្រ ឲ្យ ទៅជា​រដ្ឋបាល​ក្រុង កោះ រ៉ុង​វិញ ចំណុះ​ខេត្ត​ព្រះសីហនុ។ ដែល​ពីមុន​កោះរ៉ុង​ស្ថិតនៅ​ជា​មូលដ្ឋាន​រដ្ឋបាល​ថ្នាក់ សង្កាត់​ចំណុះ​រដ្ឋបាល​ក្រុងព្រះសីហនុ​ ឲ្យ​ស្រប​តាម​ស្ថានភាព​ភូមិសាស្ត្រ​និង​ការវិវត្តន៍​រីកចម្រើន​នា​ពេល​បច្ចុប្បន្ន​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ជាមួយនឹង ការ​ប្រកាស​ជា​ផ្លូវការ រដ្ឋបាល​ក្រុង កោះរ៉ុង នា​ព្រឹក​ថ្ងៃទី​១៩​មិថុនា​២០១៩ នេះ ក៏​មាន ប្រកាស តែងតាំង ប្រធាន ក្រុម​ព្រឹក្សា ក្រុង​កោះរ៉ុង នឹង តែងតាំង​អភិបាល អភិបាលរង ក្រុង​កោះរ៉ុង និង ប្រកាស​ទទួល ស្គាល់​ក្រុមប្រឹក្សា​ក្រុង​កោះរ៉ុង​ផងដែរ ក្នុង​នោះ​លោក នួន​ប៊ុន​ថុល​នាយក​ទីចាត់ការ​អន្ត​រវិ​ស័យ សាលា ខេត្ត ព្រះសីហនុ ត្រូវបានតែងតាំង​ជា​អភិបាល​នៃ​គណៈ​អភិបាល ក្រុង​កោះរ៉ុង និង លោក​អួ​ង និ​ត​អតីត ចៅសង្កាត់ កោះរ៉ុង ត្រូវ​បាន តែងតាំង ជា​ប្រធាន​ក្រុមប្រឹក្សា ក្រុង​កោះរ៉ុង។

នា​ឱកាស​នោះ លោក យន្ត មីន អភិបាល នៃ​គណៈ​អភិបាល ខេត្ត​ព្រះសីហនុ បាន​មាន​ប្រសា​ស​ន៍ សំណេះសំ​ណា​ល ផ្តាំផ្ញើ ទៅ​ដល់​លោក​អភិបាល​ក្រុង កោះរ៉ុង ដែល​ទើប​ប្រកាស​ តែងតាំង​ថ្មី ក៏ដូចជា ប្រធាន ក្រុម​ព្រឹក្សា ក្រុង​កោះរ៉ុង នឹង សមាជិក ក្រុម​ព្រឹក្សា ក្រុង កោះរ៉ុង ដោយ​លោក សង្កត់ធ្ងន់​ថា មន្ត្រី​រាជការ ក្រុង​កោះរ៉ុង ទាំងអស់​ត្រូវ​ចេះ រួម​គ្នា​បម្រើ​ការងារ​ឲ្យ​បាន​ល្អ ក្នុង​គោលដៅ​ធ្វើយ៉ាងណា​ឲ្យ​ក្រុង​កោះរ៉ុង មាន​ភាព​រីកចម្រើន​លើ​គ្រប់​វិស័យ​និង​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន ប្រជាពលរដ្ឋ​ក៏​ដូចជា​ភ្ញៀវ​ទេសចរណ៍ អ្នក​វិយោគ​បាន​ល្អ​ប្រសើរ ទាំងនេះ​គឺជា​ការ​រួមចំណែក ដ៏​សំខាន់ ក្នុង​ការ​ពង្រឹង​សន្តិសុខ​ស្ថេភាព​នយោបាយ សង្គមជាតិ​ទាំងមូល​។ ស្របតាម​គោល នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ របស់​រាជរដ្ឋាភិបាល។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុង​កោះរ៉ុង​មាន​សង្កាត់​ចំនួន​២ ​គឺ​សង្កាត់​កោះរ៉ុង​និង​សង្កាត់​កោះរ៉ុង​សន្លឹម នឹង​មាន ចំនួន​៥ ភូមិ បច្ចុប្បន្ន ខេត្ត​ព្រះសីហនុ មាន​ក្រុង ចំនួន​២ គឺ​ក្រុង ព្រះសីហនុ នឹង ក្រុង កោះរ៉ុង នឹង ស្រុក​ចំនួន​៣ គឺ ស្រុកស្ទឹងហាវ ស្រុកព្រៃនប់ នឹង​ស្រុក​កំពង់ សីលា នឹង​មាន ឃុំ​ចំនួន​២២៕
កោះពស់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114