ព័ត៍មានទាន់​ហេតុការណ៏
Search

ជន​សង្ស័យ​ម្នាក់​ ពាក់ព័ន្ធ​ករណី​ថ្នាំញៀន​ ត្រូវ​ប៉ូលិស​ក្រុង​បាន​លុង​ឃាត់ខ្លួន

រតនគិរី ​៖​ ជនសង្ស័យ​ម្នាក់ ត្រូវ​កម្លាំង​អធិការ​នគរបាល​ក្រុង​បាន​លុង​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​សង្កាត់​យក្ខ​ឡោម​ ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ជួញដូរ​ និង​រក្សាទុក​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់។

ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ខាង​លើ​នេះ ​ធ្វើឡើង​នៅវេលា​ម៉ោង​១២​និង​៣០​នាទី​រសៀល ថ្ងៃ​ពុធ ត្រូវ​និង​ថ្ងែ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៩ នៅត្រង់ចំណុច​ដីឡូត៍​មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ​ឡា​ប៉ូ សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង ខេត្តរតនគិរី។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ផល ផាត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ។

ក្នុង​នោះ​ដែរ​ សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​រួមមាន​ ៖​ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​២​កូន​ថង់​តូច និង​សម្ភារៈ​សម្រាប់​សេព​ថ្នាំញៀន​មួយ​ចំនួន​ទៀត។

បច្ចុប្បន្ន​ជនសង្ស័យ ​រួម​នឹង​វត្ថុតាង​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាន​លុង​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិ​វិធី​៕

ដោយ ​៖​ វុ​ទ្ធ​ឦសាន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114