ព័ត៍មានទាន់​ហេតុការណ៏
Search

លទ្ធផល​ចំនួន​៣​ចំណុច​ដែល​ទទួលបាន​ពី​វេទិកា​ប្រធាន​បណ្ឌិត្យសភា​នគរបាល​អាស៊ាន​-​ចិន និង​ប្រទេសជិតខាង​លើក​ទី​៣

​ភ្នំពេញ ៖ ដោយមាន​ការអនុញ្ញាត​ដ៏​ខ្ព​ង​ខ្ពស់​ពីស​ម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​តប​តាម​ការ​អញ្ជើញ​របស់ លោក បួន​សួ ណា​ម៉ា​ចក្រ ប្រធាន​បណ្ឌិត្យសភា នគរបាល​ប្រជាជន​ឡាវ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សេង ផល្លី ប្រធាន​បណ្ឌិត្យសភា​នគ​របាល​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ចូលរួម “​វេទិកា​ប្រធាន​បណ្ឌិត្យសភា​នគរបាល​អាស៊ាន​-​ចិន និង​ប្រទេសជិតខាង​លើក​ទី​៣ និង​កិច្ច​ប្រជុំតុមូល ស្តីពី​ការកសាង​សមត្ថភាព​មន្ត្រី​អនុវត្ត​ច្បាប់ ”​កាលពី​ថ្ងៃទី ១៧ ដល់ ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៩ កន្លងទៅនេះ ទទួលបាន​ផ្លែផ្កា​ចំនួន​៣​ចំណុច។

នៅក្នុង​វេទិកា និង​កិច្ចប្រជុំ​នេះ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សេង ផល្លី និង​តំណាង​ប្រតិភូ​នៃ​ស្ថាប័ន​បណ្តុះបណ្តាល​នគរបាល​មកពី​ប្រទេស​ចំនួន​១១ បានធ្វើ​បទ​អន្តរាគមន៍ និង​កិច្ចពិភាក្សា​ផ្លាស់ប្តូរ​យោបល់ ក្នុង​ការងារ​បណ្តុះបណ្តាល ដើម្បី​កសាង​សមត្ថភាព​មន្ត្រី​អនុវត្ត​ច្បាប់ ឲ្យ​ឆ្លើយតប​ទៅនឹង​សភាពការណ៍​សន្តិសុខ ដែល​កំពុង​គំរាមកំហែង​នៅក្នុង​តំបន់ និង​សកលលោក រួមមាន បទល្មើស​ជួញដូរ​គ្រឿងញៀន បទល្មើស​ជួញដូរ​មនុស្ស បទល្មើស​រត់ពន្ធ​និង​ជួញដូរ​អាវុធ បទល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា បទល្មើស​តាម​ប្រព័ន្ធ​ទូរ​តមនាគ​មន៍ បទល្មើស​ហិរញ្ញវត្ថុ អំពើ​ភេរវកម្ម និង​ចលនា​ជ្រុលនិយម​ដោយ​ហិង្សា​។

ជា​មួយ​គ្នា​នេះ កិច្ចពិភាក្សា ក៏បាន​ផ្តោត​ការយកចិត្ត​ទុក​ទៅលើ“​ការកសាង​ប្រព័ន្ធ​សហប្រតិបត្តិការ​លើ​វិស័យ​អប់រំ​កងកម្លាំង​នគរបាល​ថ្នាក់​តំបន់​ប្រកបដោយ​ចីរភាព​”​។

ជា​លទ្ធផល និង​បទពិសោធន៍ ដែល​ទទួលបាន រួមមាន
១- វេទិកា និង​កិច្ចប្រជុំតុមូល​នេះ បានផ្តល់​បទពិសោធន៍ ស្តីពី​ការងារ​ដឹកនាំ គ្រប់គ្រង​ការងារ​អប់រំ​ជាក់ស្តែង​របស់​ស្ថាប័ន​បណ្តុះបណ្តាល​នគរបាល​នីមួយៗ ដើម្បី​តម្រង់​ទិស​ការបណ្តុះបណ្តាល​ទៅរក​សភាពការណ៍​សន្តិ​សុខ និង​តម្រូវការ​របស់​អង្គភាព​ប្រើប្រាស់​កងកម្លាំង ក្នុង​បរិបទ​នៃ​ប្រទេស​នីមួយៗ​។

២- វេទិកា​នេះ បាន​ផ្ដល់​ឱកាស​ដល់​ប​ណ្ឌិ​ត្យ​សភា​នគរបាល​ក​ម្ពុ​ជា ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​ដៃគូរ​អន្តរជាតិ​បន្ថែមទៀត​។

៣- អង្គ​វេទិកា​នេះ បានសម្រេច​ជា​ឯក​ឆន្ទ​ឲ្យ​បណ្ឌិត្យសភា​នគរបាល​ក​ម្ពុ​ជា ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​ដើម្បី​រៀបចំ​វេទិកា​លើក​ទី​៤ និង​កិច្ច​ប្រជុំតុមូល នៅ​ឆ្នាំ​២០២១ ខាងមុខនេះ ដោយ​សហការ​ជាមួយនឹង​បណ្ឌិត្យសភា​នគរបាល​ខេត្ត​យូ​ណាន​៕
ឌី​រៀ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114