ព័ត៍មានទាន់​ហេតុការណ៏
Search

បុរីថៃឈុនគ្រី ចូលរួមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័នុ្ធ ក្នុងខណ្ឌសែនសុខដោយចំណាយទឹកប្រាក់អស់ជាង ៣០ម៉ឺនដុល្លារ

ផ្លូវបេតុងប្រវែង ៥៥០ម៉ែត្រ និងផ្លូវអ៊ុតកៅស៊ូ ៤៧០ម៉ែត្រ ត្រូវបានបុរីថៃឈុនគ្រីឧបត្ថម្ភ ក្នុងការសាងសង់ ដើម្បីភ្ជាប់ពីចំណុច កែងផ្លូវ92ដល់ ចំនុចប្រសព្វផ្លូវសម្តេចជាស៊ីម និង​ផ្លូវ2011 (ផ្លូវឧញ្ញាទ្រីហេង) ស្ថិតក្នុងកញ្ចប់ថវិការ ជាង ៣០ ម៉ឺនដុល្លារបានបើកការដ្ឋាន សាងសង់ជាផ្លូវការកាលពីព្រឹកថ្ងៃទី ២០ ខែមិថុនា ខាងមុខនេះ ក្រោមអធិបតីយភាពលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរង ខណ្ឌ សែនសុខ ។ 

លោក ឧញ្ញា ថៃ ឈុនគ្រី ម្ចាស់គម្រោងបុរិថៃឈុនគ្រី បានលើកឡើងថា ខណ្ឌសែនសុខជាតំបន់មួយកំពុងស្ថិតក្នុងដំណាក់ កាលកំពុងអភិវឌ្ឍន៍ និងមានសក្កានុពលកាន់តែខ្លាំងឡើងៗ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ កាលពីដំបូងឡើយៗ មានប្រជាពលរដ្ឋមួយចំនួន បានត្អូញត្អែរពីតំបន់ជុំវិញនេះ មិនសូវមានផ្លូវចេញចូលច្រើន ពិបាក ក្នុងការធ្វើដំណើរទៅតំបន់ពាណិជ្ជកម្មផ្សេងៗនៅទីតាំងមួយនេះ។ ដោយឃើញបែបនេះ បុរីថៃឈុនគ្រី ក៏ដូចជាលោកអភិបាលខណ្ឌ សែនខុស បានសហការគ្នារកដំណោះស្រាយជូនប្រជាពលរដ្ឋនៅភូមិច្រេស ក្បែរតំបន់ចំការព្រីង ដោយធ្វើយ៉ាងផ្ដល់ភាពងាយ ស្រួល ដល់ពួកគាត់ ក៏ដូចជារួមចំណែកការអភិវឌ្ឍន៍ វិស័យអចលនទ្រព្យជុំវិញតំបន់នេះផងដែរ។ ចំណាយពេលសិក្សារអស់ មួយរយះពេលកន្លងមក ទីបំផុតផ្លូវមួយខ្សែរថ្មីនេះ ក៏បានលេចមុខឡើង ក្នុងគោលបំណងដូចដែលបានរៀបរាប់ ខាងលើ។ 

លោក ឧញ្ញា បានបន្តថា ឈរចំពីគោលដៅបុរីថៃឈុនគ្រី ប្រជាពលរដ្ឋអាចធ្វើដំណើរត្រឹមតែ ១០ នាទីប៉ុណ្ណោះ នឹងទៅដល់តំបន់ពាណិជ្ជកម្មផ្សារទំនើបអ៊ីអន ២ សែនសុខ រឹតតែពិសេសជាងនេះ ផ្លូវមួយខ្សែរនេះមានចំណុចប្រសព្វ ជាច្រើនដែលអាចឲ្យប្រជាពលរដ្ឋ ធ្វើដំណើរទៅកាន់គោលដៅទីប្រជុំជនបានយ៉ាងងាយដូចជា តំបន់បឹងបៃតង ធនាគារជាតិ ផ្សារម៉ាក្រូ និង Global House ជាដើម។ 

បន្ថែមលើចំណុចនេះ លោកអភិបាលខណ្ឌសែនសុខ បានលើកឡើងថា នេះជាដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយទៀត នៅខណ្ឌសែនសុខ ហើយលោកសង្ឃឹមថាវិស័យអចលនទ្រព្យនៅចំណុចប្រសព្វផ្លូវខ្សែថ្មីនេះ នឹងជួយជម្រុញ ឲ្យមានការរីកចម្រើនឡើងថែមមួយកម្រិតទៀត ក៏ដូចជាលើកស្ទួយកម្ពស់ជីវភាពប្រជាជននៅតំបន់ក្បែរនេះ។ 

បុរីថៃឈុនគ្រី ជាបុរីដ៏ប្រណិតមួយដែលនឹងគ្រោងសង់ផ្ទះចំនួន ១៧០ ផ្ទះ ក្នុងនោះមានផ្ទះល្វែង និងវីឡាធំៗជាច្រើន គ្រោងនឹងបញ្ចប់នាពេលឆាប់ៗខាងមុខនេះ ដោយចាប់យកទីតាំងត្រឹមតែ ១០ នាទីពីផ្សារទំនើបអុីអន ២។ ស្ថិតក្នុងគោលដៅបង្កើត លំនៅដ្ឋានក្នុងក្ដីស្រមៃ បុរីថៃឈុនគ្រី នឹងបញ្ចុះតម្លៃដល់អតិថិជន ២០ នាក់ដំបូង ចំនួន 15% ក្នុងថ្ងៃប្រកាសលក់ខាងមុខនេះ ដែលនេះជាឪកាសដ៏ពិសេសមួយក្នុងការចាប់យក មិនថាជាការបណ្ដាក់ទុនលើវិស័យ អចលនទ្រព្យ ឬក៏ទិញសម្រាប់រស់នៅនោះទេ។ 

ក្រៅពីផ្ដោតសំខាន់ទៅលើលំនៅដ្ឋានប្រណិតៗ គុណភាពសំណង់ ក៏ត្រូវបានបុរីយកចិត្តទុកដាក់បំផុតផងដែរ ដែលនេះជាអ្វីដែល បុរីអាចផ្គាប់ចិត្តអតិថិជនបាន ដោយបានសម្រិតសម្រាំងស្នាដៃចេញពីវិស្វករចំណានៗរបស់ បុរីថៃឈុនគ្រី។ សម្រាប់ព័ត៌មានបន្ថែម ប្រិយមិត្តអាចទាក់ទងមកកាន់ទំព័រហ្វេសបុករបស់បុរីថៃឈុនគ្រី Borey Thai Chhunkry ឬតាមទូរសព្ទលេខ 099 980 080 / 093 666 663៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114