ព័ត៍មានទាន់​ហេតុការណ៏
Search

​លោក Thomas Bach ៖ ក្រុមកីឡា​អូឡាំពិក​ជនភៀសខ្លួន​មាន​ទំហំ​ធំ​ជាង Rio 2016 នៅ Tokyo 2020

​គណៈកម្មាធិការ​កីឡា​អូឡាំពិក​អន្តរជាតិ IOC​បាន​និយាយ​កាលពី​ថ្ងៃ​ព្រ​ហ​ស្បតិ៍ បាន​និយាយ​ថា ក្រុមកីឡា​អូឡាំពិក​ជនភៀសខ្លួន​នៅ Tokyo Olympics 2020 នឹងមាន​ទំហំ​ច្រើនជាង​១០​នាក់ ដែល​បាន​ចូលរួម​ព្រឹ​ត្តិ​ការណ៍​នៅ Rio de Janeiro Olympics កាលពី​រយៈពេល​៤​ឆ្នាំមុន​។

IOC បាន​បញ្ចេញ​នូវ​តារាង​ក្រុមកីឡា​អូឡាំពិក​ជនភៀសខ្លួន​៣៧​នាក់ ដែល​បច្ចុប្បន្ន​កំពុង​ទទួល​បាន​អាហារូបករណ៍ ហើយ​ពួកគេ​នឹង​ចូលរួម​ព្រឹ​ត្តិ​ការណ៍​កីឡា​អូឡាំពិក​នៅ​ឆ្នាំក្រោយ​។

នៅក្នុង​ចំណោម​ពួកគេ​ទាំងអស់នោះ រួមទាំង​អត្ត​ព​លិ​ក​១០​នាក់ ដែល​បាន​ចូលរួម​ព្រឹ​ត្តិ​ការណ៍ Rio Games កាលពី​ឆ្នាំ​២០១៦​។

លោក Thomas Bach គឺជា​ប្រធាន IOC​បាន​និយាយ​ថា នៅត្រង់​ដំណាក់កាល​នេះ យើង​មិនអាច​និយាយ​ថា ​តើ​ក្រុម​មាន​គ្នា​ប៉ុន្មាន​នាក់ នឹង​ត្រូវ​ចូលរួម​នោះទេ​។ អ្វី​ដែល​យើង​មាន​ជំនឿ​ចិត្ត គឺ​វា​គឺជា​ក្រុមកីឡា​អូ​ឡាំ​ពិក​ដែល​មាន​គ្នា​ច្រើនជាង​កាលពី​នៅ Rio 2016​។

លោក​បន្តថា ក្រុម​អត្ត​ព​លិ​ក​ទាំង​៣៧​នាក់​នេះ នឹង​ត្រូវ​ជម្រុះ​សម្រាប់​ក្រុមកីឡា​អូឡាំពិក​ជនភៀសខ្លួន​ផ្តាច់ព្រ័ត្រ​។

IOC​បាន​បញ្ចេញ​ក្រុមកីឡា​អូឡាំពិក​ជនភៀសខ្លួន​លើកដំបូង​គេ​នៅ​ទីក្រុង Rio​ដើម្បី​លើកកម្ពស់​ការ​យល់ដឹង​ពី​បញ្ហា​ជនភៀសខ្លួន ហើយ​វា​បាន​ក្លាយជា​រឿងរ៉ាវ​ល្អ​នៅ​ព្រឹ​ត្តិ​ការណ៍ Games​ផងដែរ​។​

​ក្រុម​ដែលមាន​សមាជិក​១០​នាក់ មកពី​ប្រទេស​ស៊ី​រី កុង​ហ្គោ អេ​ត្យូ​ពី និង​ស៊ូដង់​ខាងត្បូង​នេះ​ទទួល​បាន​ការចាប់អារម្មណ៍​ខ្លាំង​ពេល​ដែល​ពួកគេ​ដើរ​ព្យុហយាត្រា​នៅក្នុង​ពិធី​បើក​សម្ពោធន៍​ព្រឹ​ត្តិ​ការណ៍​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល នៅក្នុង​ពហុ​កីឡដ្ឋាន Olympic។ ពួកគេ​បាន​ចូលរួម​វិញ្ញាសា​អត្តពលកម្ម ហែល​ទឹក និង​វិញ្ញាសារ​យូ​ដូ​៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114