ព័ត៍មានទាន់​ហេតុការណ៏
Search

ភ្លៀង​ធំ​មួ​យ​មេ ​លាយឡំ​ដោយ​ខ្យល់​កន្រ្តាក់ រលំ​ផ្ទះ​ របើក​ដំបូល​ផ្ទះ​​ពលរដ្ឋ​អស់ជាង​៨០០​ខ្នង​ផ្ទះ​

​ស្វាយរៀង ​៖ កាលពី​ល្ងាច​ថ្ងៃទី​២១​ ខែមិថុនា ​ឆ្នាំ​២០១៩​នេះ​ ចាប់ពី​ម៉ោង​៥និង​៣០​នាទី ​រហូតដល់​ម៉ោង​២១និង​១៥​នាទី​យប់​ នៅក្នុង​ទឹកដី​ខេត្តស្វាយរៀង ​មាន​ភ្លៀង​ធ្លាក់​ដ៏​ធំ​មួ​យ​មេ​លាយឡំ​ទៅដោយ​ផ្គរ​​រន្ទះ​យ៉ាងខ្លាំង ​និង​ខ្យល់​កន្រ្តាក់ បណ្តាលឲ្យ​ដួល​រលំ​បើ​ង​ដំបូលផ្ទះ​របស់​ប្រជាពលរដ្ឋ​អស់​ចំនួន​ជាង​៨០០​ខ្នង​ផ្ទះ ​និង​ដួល​រលំ​ដើមឈើ​នៅតាម​សាលារៀន​ និង​មន្ទីរ​នានា ​ក្នុង​ក្រុង​ស្វាយរៀង​។​

បើ​របាយការណ៍​របស់​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្តស្វាយរៀនង​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ម៉ោង​១១និង​៣០​នា​ទី ថ្ងៃទី​២២​ ខែ​មិថុនា ​ឆ្នាំ​២០១៩​នេះ​ ការ​ខូច​ខាត​រួម​មាន ​៖​

ស្រុក​ស្វាយជ្រំ​ដួល​រលំ​ធ្ងន់​៥​ខ្នង​ ប៉ើង​ដំបូល​២២​ខ្នង​

​ស្រុក​រំ​ដួ​ល​២៤​ខ្នង​

ស្រុក​រមាសហែក​ដួ​ល​រលំ​​២៥​ខ្នង​ ខូចខាត​មធ្យម​៥០៤​ខ្នង ខូច​ខាត​ស្រាល​២២២​ខ្នង

​ស្រុក​កំពង់រោទិ៍ ​រលំ​អស់​២​ខ្នង​

ស្រុក​ស្វាយទាប​រលំ​អស់​២​ខ្នង ​ក្រុង​ស្វាយរៀង​ខូចខាត​ធ្ងន់ធ្ងរ​៦​ខ្នង ​ខូចខាត​ស្រាល​២៧​ខ្នង​

ក្រុង​បាវិត​ ខូចខាត​មធ្យម​អស់​៤១​ខ្នង​ផ្ទះ រ​បួស​មនុស្ស​១​នាក់​។

​សូមបញ្ជាក់ថា គ្រោះធម្មជាតិ​ដោយ​ភ្លៀង​ផ្គរ​រន្ទះ ​និង​ខ្យល់​កន្ត្រាក់​ទូទាំង​ខេត្ត​ស្វាយរៀង ​ត្រូវ​ដួល​រលំ​ប៉ើង​ដំបូល​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំ​នួន​៨៧៤​ខ្នង​ផ្ទះ រ​បួស​មនុស្ស​ម្នាក់​៕​

ដោយ ៖ គឹម​សេង​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114