ព័ត៍មានទាន់​ហេតុការណ៏
Search

ខ្យល់​កន្ត្រាក់​បាក់​ដើមឈើ​សង្កត់​រថយន្ត​មួយគ្រឿង​នៅ​ទួលគោក តែ​មិន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​

ភ្នំពេញ​ ៖ រថយន្ត​មួយ​គ្រឿង​បាន​ទទួលរង​ការខូចខាត​ក្រោយពី​មាន​ភ្លៀង​និង​ខ្យល់​កន្ត្រាក់​បណ្ដាល​ឲ្យ​ដើមឈើ​មួយ​ដើម​រលំ​មក​លើ​រថយន្ត​មួយគ្រឿង ប៉ុន្តែ​ក្នុង​ហេតុការណ៍​នេះ​មិនបាន​ធ្វើ​ឲ្យ​មាន​មនុស្សណា​ម្នាក់​រងរបួស​នោះទេ​។

គ្រោះធម្មជាតិ​នេះ​បាន​កើតឡើង​កាលពី​រាត្រី​ថ្ងៃទី​២១ មិថុនា ឆ្នាំ​២០១៩ នៅតាម​បណ្តោយ​ផ្លូវ​២១៧ មុនី​រ៉េត ក្នុង​សង្កាត់​ផ្សារ​ដើម​គរ​និង​មួយ​ករណី​ទៀត ​នៅ​តាម​បណ្តោយ​ផ្លូវ​១៥៦​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១​ខណ្ឌទួលគោក​។

រថយន្ត​ដែល​ទទួលរង​ការខូចខាត​នេះ​ជា​ប្រភេទ​រថយន្ត​មួយ​បាំង​កន្លះ​ពណ៌​ស្ករ​ពាក់​ខ្លាច​លេខ ​ភ្នំពេញ 2W-២៤៦១ បាន​ទទួលរង​ការខូចខាត​ផ្នែក​ខាងក្រោយ​។

បើ​តាម​មន្ត្រី​សាលា​ខណ្ឌ​ទួលគោក​បាន​ឲ្យ​ដឹង​ថា កាលពី​រាត្រី​ថ្ងៃទី ២១ ខែមិថុនា​នេះ មាន​ភ្លៀង​ធ្លាក់​និង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ បណ្ដាល​ឲ្យ​ដើមឈើ​មួយ​មួយចំនួន​បាន​រលំ​មកលើ​ទ្រូងផ្លូវ​ជា​បន្តបន្ទាប់ ក្នុងនោះ​នៅក្នុង​សង្កាត់​ដើម​គរ ដើមឈើ​មួយ​ដើម​បាន​រលំ​មកលើ​ឡាន និង​មួយ​ដើម​ទៀត​នៅក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​បាន​រលំ​ទៅលើ​ទ្រូងផ្លូវ ប៉ុន្តែ​ទោះបី​យ៉ាង​​ណា​ក្តី ករណី​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌទួលគោក​សហការ​ជាមួយ​សង្កាត់​ ធ្វើការ​កាត់​យក​ដើមឈើ​នោះ​ចេញរួច​រាល់​ហើយ​ដើម្បី​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ​ដូច​ធម្មតា​ឡើងវិញ​៕
ស្រីរ័ត្ន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114