ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមប្រឹក្សា​សា​សាសនា​ឥស្លាម​រដ្ឋ​ស្លារង័​រ​MAIS សន្យា​បន្ដ​ជួយ​សហគមន៍​ខ្មែរឥស្លាម លើ​វិស័យ​អប់រំ និង​វប្ប​ធ​ម៌

ម៉ា​ឡេ​ស៊ី ៖ លោក​បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​បាន​ថ្លែងថា ក្រុមប្រឹក្សា​សាសនា​ឥស្លាម​រដ្ឋ​ស្លា​រង់​ប្រទេស​ម៉ា​ឡេ​ស៊ី​MAIS​សន្យា​បន្ត​ជួយ​សហគមន៍​ខ្មែរឥស្លាម​លើ​វិស័យ​អប់រំ និង វប្ប​ធ​ម៌​សម្រាប់​កម្ពុជា​។

លោក​ទេសរដ្ឋមន្ត្រី​ថ្លែង​បែបនេះ​ ខណៈ​រួម​នឹង​គណៈប្រតិភូ​កម្ពុជា​ចូល​ជួប​ពិភាក្សា​ការងារ និង​បន្ត​កិច្ចសហប្រតិបត្តិការ​ការងារ​មនុស្សធម៌ ជាមួយ លោក Datuk Setia Hj Mohamed Khusrin Munavi ប្រធាន​ក្រុមប្រឹក្សា​សាសនា​ឥស្លាម​រដ្ឋ​សឺ​ឡាងរ ប្រទេស​ម៉ា​ឡេ​សុ​ី​(MAIS) ជា​ស្ថាប័ន​មួយ​ក្រោម​ការគ្រប់គ្រង​ដោយ​ស្តេច​នៃ​រដ្ឋ​សឺ​ឡាងរ ដែល​ទទួលបន្ទុក​លើ​កិច្ចការ​សាសនា រចនាសម្ព័ន្ធ​កម្មវិធីសិក្សា និង​ប្រមូល​ហ្សា​កាត់​(​ការ​បរិច្ចាគ​ទាន​) ក្នុង​រដ្ឋ​ដើម្បី​បែក​ចែក​ជូន​ជនក្រីក្រ​នៅក្នុង​រដ្ឋ​របស់ខ្លួន​។ ជំនួប​នេះ បាន​ប្រព្រឹត្ដ​ទៅ​កាលពី​រសៀល​ថ្ងៃ​សុក្រ​ ៤​រោច​ខែ​ជេ​ស្ន ឆ្នាំកុរ​ឯកស័ក​ព​.​ស​២៥៦៣​ត្រូវ​នឹង​ថ្ងៃទី​២១ មិថុនា ឆ្នាំ​២០១៩ នៅ​ម៉ាឡេស៊ី។

លោក អូស្មាន ហាស្សាន់ បាន​បញ្ជាក់​ថា​ ស្ថាប័ន​MAIS ចាប់តាំងពី​ឆ្នាំ​២០១០ មក​តែងតែ​បាន​ផ្ដល់​ការសហការ​ល្អជា​មួ​យគ​ណៈ​ដឹកនាំ​ជាន់ខ្ពស់ នៃ​សាសនា​ឥស្លាម​កម្ពុជា និង អង្គការ​មូលនិធិ​អភិវឌ្ឍន៍​ឥ​ស្លិ​ម​កម្ពុជា ក្រុមប្រឹក្សា​MAIS ក៏បាន​សន្យា​បន្ដ​ជួយ អភិវឌ្ឍន៍​សហគម​ន៍​ខ្មែរឥស្លាម លើ​វិស័យ​អប់រំ និង​វប្ប​ធ​ម៌​ឲ្យ​មានការ​រីកចម្រើន​ទៅ​ថ្ងៃ​អនាគត។ នៅក្នុង​ជំនួប​នេះ​ដែរ MAIS​ក៏បាន​ជួយឧបត្ថម្ភ​នូវ​ថវិកា​ចំនួន​១,១២០,០០០ ដុល្លារ ថវិកា​នេះ​សម្រាប់​ជួយ​ផ្តល់​បច្ចេកទេស វិធីសាស្ត្រ​បកប្រែ​សៀវភៅ​សិក្សា​ពី​ភាសា​ម៉ា​ឡេ​ស៊ី មក​ជា​ភាសាជាតិ និង​ភាសា​ចាម នៃ​កំរិត​បឋមសិក្សា​ពី​ថ្នាក់​ទី​១ រ​ហូ​ត​ដល់​ទី​៦ ដោយ​ថតចម្លង​សៀរ​ភៅ​ទាំងនោះ​ សម្រាប់​ចែកជូន​សិស្សានុសិស្ស​នៅ​តាម​សាលារៀន អញ្ជើញ​គ្រូៗ​ទៅ​បំប៉ន​ផ្នែក​គរុកោសល្យ​បង្រៀន​នៅ​ម៉ា​ឡេ​ស៊ី និង​សម្រាប់​ជួយ​សាងសង់​វិហារ​,​សូ​រ៉ាវ​,​សាលារៀន ,​វគ្គប​ណ្តុះ បណ្តាល​គរុកោសល្យ​គ្រូបង្រៀន​ឥស្លាម កម្មវិធី​ស្រាយ​បួស អាហារូបករណ៍​សិស្ស និស្សិត ឧបត្ថម្ភ​ប្រាក់​ដល់​កុមារកំព្រា ជន​ចាស់ជរា អំណោយ​មនុស្សធម៌​សំរាប់​គ្រោះធម្មជាតិ​ដូចជា​ទឹកជំនន់ រាំងស្ងួត ភ្លើង​ឆេះ​ផ្ទះ និង​គ្រោះថ្នាក់​ផ្សេងៗ ដោយ​ជួយឧបត្ថម្ភ​ជា​ថវិកា អង្ករ សម្ភារៈ ជាដើម៕
វិមាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114