ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​ក្បាលកោះ​ សប្បាយរីករាយ​ពេល​បាន​ទឹក​ស្អាត​របស់​រដ្ឋ​ប្រើប្រាស់​

ភ្នំ​ពេ​ញ ៖ ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​ក្បាលកោះ​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​ កាលពី​ព្រឹក​ថ្ងៃទី​២២​ ខែមិថុនា​នេះ​ បាន​សំដែង​នូវ​ក្តី​រីករាយ​នៅពេល​ទទួលបាន​ទឹក​ស្អាត​របស់​រដ្ឋ​ប្រើប្រាស់​មានតម្លៃ​ថោក​ហើយ​អាច​យកមក​ហូប​ដោយ​ពុំ​ចាំបាច់​ដាំ​ឲ្យ​ពុះ​នោះឡើយ​។

តាម​ប្រភពពី​បងប្រុស​ឌួង​ថា​រុន បាន​និយាយ​ថា​ ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​សង្កាត់​ក្បាលកោះ​ដែល​ពី​មុន​មក​ពួកគាត់​ប្រើប្រាស់​តែ​ទឹកទន្លេ​និង​ទឹក​បឹង​នោះ ​គឺ​ឥឡូវ​បាន​ទទួល​ទឹក​ស្អាត​របស់​រដ្ឋ​ប្រើប្រាស់​ដែល​ពួកគាត់​នឹក​ស្មាន​មិន​ដល់​ទាល់តែសោះ​។​ អ្វី​ដែល​អ្នក​រស់​សង្កាត់​ក្បាលកោះ​ សប្បាយរីករាយ​គឺ​មាន​ទឹក​ភ្លើង​របស់​រដ្ឋ​ប្រើប្រាស់​មានតម្លៃ​ថោក​សូម្បី​អ្នក​ក្រីក្រ​ក៏បាន​ប្រើប្រាស់​ទៀតផង​។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា​ ពី​ដើម​មក​ពួកគាត់​ប្រើប្រាស់​តែ​ទឹកទន្លេ​និង​ទឹក​បឹង​ប៉ុន្តែ​ទឹកទន្លេ​បច្ចុប្បន្ន​នេះ​គឺ​សូម្បីតែ​ចុះ​មុជ​រះ​ខ្លួន​ក៏​មិនសូវ​ដែរ​ ព្រោះ​សម្បូរ​ទៅ​ដោយ​សំរាម​កខ្វក់​ដែល​ផ្តើម​ឡើង​ដោយ​អ្នក​រស់​នៅ​លើ​ផ្ទះ​ទឹក​ដែល​តែងតែ​បោះ​សំរាម​ចូល​ទឹកទន្លេ​រួម​និង​បន្ទោបង់​ចូលទៅក្នុង​ទឹក​ទៀតផង​។ ​ប៉ុន្តែ​ឥឡូវនេះ​ប្រជាពលរដ្ឋ​លោក​សប្បាយរីករាយ​ឡើងវិញ​ ព្រោះ​មានទឹក​រដ្ឋ​ប្រើប្រាស់​គ្រប់គ្រាន់​មិន​ខ្វះខាត​ឡើយ​៕
ន​រា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114