ព័ត៍មានទាន់​ហេតុការណ៏
Search

ជង្ហុក​នៅ​តូច​មិន​ព្រម​ជួសជុល​ ធ្វើ​ឲ្យ​មាន​រិះគន់​ពី​អ្នកដំណើរ

ភ្នំ​ពេ​ញ ៖ អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពាន​ព្រះមុនីវង្ស​ថ្មី​ ប៉ែក​ខាងលិច​ក្នុង​ទឹកដី​សង្កាត់​ចាក់អង្រែលើ​ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ​ បាន​រិះគន់​ទៅ​ស្ថាប័ន​ជំនាញ​មិន​ព្រម​ដាក់​កម្លាំង​មក​ជួសជុល​ផ្លូវ​ក្រាល​កៅស៊ូ​ដែល​មាន​ជង្ហុក​តូច​នោះទេ​។

អ្នកធ្វើដំណើរ​ជាច្រើន​បាន​និយាយ​ថា ​ជង្ហុក​នេះ​គឺ​តែង​បង្ក​គ្រោះថ្នាក់​ដល់​អ្នកបើកបរ​ម៉ូតូ​ដែល​ជិះ​ធ្លាក់​នៅពេល​យប់​។ ​មិនដឹង​ជា​គេ​រង់ចាំ​ជំនាញ​មកពី​ខាង​ណា​មក​ធ្វើការ​ជួសជុល​។

យោង​តាម​ប្រសាសន៍​របស់​លោក​ពេជ្រ កែវ​មុនី អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​មានជ័យ​បាន​លើក​ឡើង​នៅក្នុង​អង្គ​ប្រជុំ​កាល​ពី​ពេល​ថ្មីៗ​នេះ​ គឺ​លោក​អភិបាល​បាន​ផែន​ការណ៍​ដល់​មន្ត្រី​អាជ្ញាធរ​តាម​បណ្តា​សង្កាត់​ត្រូវ​ចុះ​ពិនិត្យ​មើលផ្លូវ​ដែល​រង​ការខូចខាត​ត្រូវ​រាយការណ៍​មក​សាលា​ខណ្ឌ​ដើម្បី​រាយការណ៍​បន្ត​ទៅ​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ​ ដើម្បី​ធ្វើការ​ជួសជុល​ឲ្យ​បាន​ល្អ​ស្អាត​មិន​ទុក​ឲ្យ​មាន​ជង្ហុក​ឡើយ​ ព្រោះ​ងាយ​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ​។ ដោយឡែក​ផ្លូវ​ដែល​មាន​ជង្ហុក​នៅ​លើ​ស្ពាន​ព្រះមុនីវង្ស​ថ្មី​ត្រើយ​ខាងលិច​នេះ​មិនដឹង​ជា​អាជ្ញាធរ​ដែនដី​បាន​រាយការណ៍​ទៅ​សាលា​ខណ្ឌ​មានជ័យ​ហើយ​នោះទេ​។

ចំណែក​អ្នកធ្វើដំណើរ​ឆ្លងកាត់​កំណាត់​ស្ពាន​ព្រះមុនីវង្ស​ថ្មី​សំណូមពរ​ដល់​មន្ត្រី​ពាក់​ព័ន្ធ​មេត្តា​ដាក់​កម្លាំង​មក​ជួសជុល​ផង​ កុំ​ឲ្យ​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ច្រើនពេក​៕
ន​រា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114