ព័ត៍មានទាន់​ហេតុការណ៏
Search

យុវតី​ម្នាក់​ចង.ក​សម្លាប់​ខ្លួន​ ដោយ​គ្រាន់តែ​ឪពុកម្តាយ​ស្តី​បន្ទោស​បន្តិច​បន្តូច

សៀមរាប ​៖ ​យុវតី​ម្នាក់ ត្រូវ​បាន​គេ​ប្រទះឃើញ​ចង​.​ក​សម្លាប់​ខ្លួនឯង ​នៅក្នុង​បន្ទប់ទឹក បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្ន​ក​ជិតខាង​និង​សមត្ថកិច្ច​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដោយសារ​ខឹង​ឪពុកម្តាយ​ស្តី​បន្ទោស​បន្តិច​បន្តូច​។

ហេតុការណ៍​នេះ បាន​កើត​ឡើង​នៅ​រសៀល​ថ្ងៃទី២៣ ​ខែមិថុនា ​ឆ្នាំ​២០១៩​ នៅ​ចំណុច​ផ្ទះ​ក្រុមទី​១៨ ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​មានឈ្មោះ ហ៊ុន ដា​វ៉ាន ភេទ​ស្រី​អាយុ​១៤​ឆ្នាំ ​ជា​សិស្ស​កំពុង​រៀន​ថ្នាក់​ទី​៩ ទីលំនៅ​បច្ចុប្បន្ន​កន្លែង​កើតហេតុ​ខាងលើ​។​ បាន​ចង.ក​ទៅ​នឹង​ក្រមា​ការ៉ូ ពណ៌​សលាយ​ក្រហម​ ចងភ្ជាប់​នឹង​ទ្វារ​បន្ទប់ទឹក​កំពស់​២.២​ម៉ែត្រ​។​ ស្ថានភាព​សព​លុតជង្គង់​លើ​ការ៉ូ បែរមុខ​ទៅ​ខាង​ត្បូង​។ ក្រោយ​កើតហេតុ​ឪពុក​បាន​ព្យាយាម​យកទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ខេត្ត​ប៉ុន្តែ​មិនអាច​ជួយសង្គ្រោះ​ទាន់​។

តាម​ការ​ពិនិត្យ​របស់​សមត្ថកិច្ច លើ​សាកសព​ពុំ​មាន​ស្នាក​ស្នាម​អ្វី​ពាក់ព័ន្ធ​នឹង​បទល្មើស​នោះ​ទេ​។ ផ្អែក​តាម​ការ​បំភ្លឺ​រប​ស់​ឪពុក​សព បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ឃើញ​កូន​ខ្លួន​អា.កដៃ ពេល​សួរ​មូលហេតុ​មិន​ប្រាប់ ខណៈនោះ​ឪពុក​ម្តាយ​បាន​ស្តី​បន្ទោស លុះ​ក្រោយមក​កូន​ខឹង​ចិត្ត​ក៏​ទៅ​ចង.ក​តែម្តង​។ បច្ចុប្បន្ន​សព​បាន​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕
កុសល



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114