ព័ត៍មានទាន់​ហេតុការណ៏
Search

ខ្យល់​កន្ត្រាក់ ​បាន​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ អស់​ចំនួន​៨៣​ខ្នង​ នៅក្នុង​ឃុំ​ចំនួន​៣ ដាច់ដោយឡែក​ពីគ្នា ក្នុងស្រុក​អណ្តូង​មាស

រតនគីរី ​៖ ផ្ទះ​ប្រជាពលរដ្ឋ​ក្នុងស្រុក​អណ្តូង​មាស​ចំនួន​៣ឃុំ ត្រូវ​បាន​ជួប​គ្រោះមហន្តរាយ​ដោយសារ​ខ្យល់​កន្ត្រាក់​ប៉ើង​ដំបូល និង​ដួល​រលំ​ស្ទើរ​អស់ទាំង​ស្រុង កាលពី​ល្ងាច​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ២០១៩។

យោង​តាម​របាយការណ៍​ពី​នគរបាល​ស្រុក​អណ្តូង​មាស​បាន​ឲ្យ​ដឹង​ថា ផ្ទះ​ដែល​រង​ការខូចខាត​ក្នុង​ឃុំ​ចំនួន​៣​ក្នុង​នោះ​រួមមាន ​ឃុំ ម៉ា​លិ​ក ប៉ើង​ដំបូលផ្ទះ​ចំនួន​៩ខ្នង ដួល​ទាំងស្រុង​អស់​១ ខ្នង ស្មើ​១០ គ្រួសារ​។ ឃុំ​តា​ឡាវ ប៉ើង​ដំបូលផ្ទះ​ចំនួន​៣៣​ខ្នង​ស្មើ​នឹង​៣៣ គ្រួសារ​។ ឃុំ​ញ៉ា​ង ប៉ើង​ដំបូលផ្ទះ​ចំនួន​៣ខ្នង ដួល​ទាំងស្រុង​អស់​១​ខ្នង និង​ស្មើ​៤គ្រួសារ។

របាយការណ៍​បាន​បញ្ជាក់​ទៀត​ថា ផ្ទះ​ប្រជាពលរដ្ឋ​ដែល​ជួប​គ្រោះថ្នាក់​ដោយ​ខ្យល់​កន្ត្រាក់​នេះ​សរុប​ចំនួន​៨៣ ខ្នង ហើយ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ធម្មជាតិ​នោះ​ដែរ ក៏​មិន​បណ្តាល​ឲ្យ​បាត់បង់​អាយុជីវិត​ប្រជាពលរដ្ឋ​ម្នាក់​ណា​នោះ​ឡើយ​៕
វុ​ទ្ធ​ឦសាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114