ព័ត៍មានទាន់​ហេតុការណ៏
Search

ចាប់​បញ្ជូន​បុរស​ម្នាក់​ ដែល​ស្រវឹង​ស្រា ​និង​ស្រវឹង​គ្រឿងញៀន​មក​តុលាការ

ភ្នំពេញ​ ៖ ​សមត្ថកិច្ច​នគរបាល​ខណ្ឌ​មានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​​មិថុនា បាន​បញ្ជូន​បុរស​ម្នាក់ ដែល​ស្រវឹង ស្រា​និង​ស្រវឹង គ្រឿងញៀន ធ្វើ ​ទុក្ខ ខ្លាំង​​​​បើក​រថយន្ត​វ៉ា​គេ​ពេញ​ផ្លូវ​សាធារណៈ និង​គប់​អ្នកកាសែត មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី។

ជន​បង្ក រូប​នេះ ឈ្មោះ​ជួន ច័ន្ទ​ដា​រី អាយុ​៣៤​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៥C ផ្លូវជាតិ​លេខ​៤ ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត នៅ​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបាន​ឃាត់ខ្លួន​នៅ ចំណុច ផ្លូវ លេខ ២៧១ សង្កាត់ ចាក់ អង្រែលើ ខណ្ឌ មានជ័យ ច្រមុះ ជ្រូក ក្បាល ថ្នល់។

​លោក វរសេនីយ៍ឯក ម៉េង វិមាន តារា អធិការ នគរបាល ខណ្ឌ មានជ័យ បានឱ្យដឹងថា ​ក្រោយ ចាប់ខ្លួន​បុរស រូប នេះ មាន សារធាតុ ញៀន និង ជាតិ ស្រវឹង ខ្លាំង ​ហើយ​តាម​ការ ​បញ្ជាក់​របស់ សាច់ញាតិ គឺ បុរស រូប​នេះ​ធ្លាប់ ចូល មណ្ឌល កែប្រែ ៦​ទៅ​៧​ដង​មកហើយ។​

លោក អធិការ បន្តថា សកម្មភាព ដែល បុរស រូបនេះ គប់ អ្នក ​កាសែត នោះ គឺ ខឹង ពេល ថត ផ្សាយ ផ្ទាល់ តែ កម្លាំង អន្តរាគមន៍ ខណ្ឌ មានជ័យ បាន ចុះ ឃាត់ខ្លួន ភ្លាមៗ៕ ដោយ ៖ មករា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114