ព័ត៍មានទាន់​ហេតុការណ៏
Search

ទឹកដោះ​ម្តាយ​ថ្លៃ ! ក្រុម​គ្រួសារ​ធ្វើ​រោងបុណ្យ ​រង់ចាំ​សព​កូន​ បែរជា​ទទួល​ដំណឹង​ថា​កូន​នៅ​រស់​ទៅ​វិញ​

ព្រៃវែង​ ៖​ ពិតជា​ទឹកដោះ​ម្តាយ​ថ្លៃ​មែន ​ម្តាយ​បាន​ធ្វើ​រោងបុណ្យ​រង់ចាំ​ទទួល​សព​កូន ក្រោយពី​ទទួល ដំណឹង​ថា ​កូន​បាន​ជាប់​នៅ​ក្នុង​អគារ​បាក់ រ​លំនៅ​ខេត្ត​ព្រះសីហនុ​អស់​រយៈពេល​បី​ថ្ងៃ​មកហើយ​នោះ ស្រាប់តែ​ទទួល​បាន​ដំណឹង​ចុងក្រោយ​ថា​កូន​របស់គាត់​ឈ្មោះថា កាក់ គា ជា​កម្មករ​សំណង់​នៅ​អគារ​ដួល​រលំ​ខាងលើ​នៅ​មាន​ជីវិត​នៅ​ឡើយ​។

ក្រោយពី​ទទួល​បាន​ព័ត៌មាន​ថា កូន​ក៏​ជាប់​នៅ​អគារ​នោះ រយៈពេល​ពីរ​បី​ថ្ងៃ​ហើយ នៅតែ​មិន​ទទួល​ដំណឹង​ស្លាប់​ឬ​រស់ រូបគាត់​ក៏បាន​ធ្វើ​រោងបុណ្យ​រង់ចាំ​ទទួល​សព​កូន។

ប៉ុន្តែ​ដោយ​ទឹកដោះ​ម្តាយ​ថ្លៃ ​ទើប​ទទួល​ដំណឹង​កាលពី​ល្ងាច​មិញ​ថា​ កូន​របស់គាត់​ នៅ​មាន​ជីវិត ស្ថិត​ក្នុង​ចំណោម​កម្មករ​សំណង់​ពីរ​នាក់ ដែល​នៅ​រស់រាន​ពី​មានជីវិត​ពី​គ្រោះថ្នាក់​រលំ​អគារ​នោះ ធ្វើ​ឲ្យ​គាត់​រំភើប​រក​ពាក្យ​អ្វី​មក​ថ្លាថ្លែង​មិនបាន រហូតដល់​ស្រក់​ទឹកភ្នែក​អួល​ដើមក​និយាយ​លែង​ចេញ ក៏​នាំគ្នា​រុះ​រោងបុណ្យ​នោះ​ចោល​វិញ​។​

សូម​បញ្ជាក់​ថា ប្រតិបត្តិ​ការរុករក​ជនរងគ្រោះ ក្នុងករណីរ​លំបាក់​អគារ​កម្ពស់​៧​ជាន់ នៅ​ខេត្ត​ព្រះ​សីហនុ បាន​បិទ​បញ្ចប់​ហើយ នៅវេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃទី​២៤ ខែ​មិថុនា ឆ្នាំ​២០១៩ បន្ទាប់ពី​បើក​ប្រតិបត្តិ​ការរុករក និង​សង្គ្រោះ​អស់​រយៈពេល​២​ថ្ងៃ​កន្លះ​។

ករណីរ​លំ​បាក់​អគារ​កម្ពស់​៧​ជា នៅ​ខេត្ត​ព្រះសីហនុ បានកើត​ឡើង កាលពី​ទៀបភ្លឺ​ថ្ងៃទី​២២ ខែ​មិថុនា ឆ្នាំ​២០១៩​។ រហូតដល់​ពេលនេះ ចំនួន​អ្នកស្លាប់ ដែល​ត្រូវ​បាន​កាយ​ឃើញ​បាន​កើន​ដល់​២៨​នាក់ និង​អ្នករបួស​២៦​នាក់ ក្នុង​ករណីរ​លំ​បាក់​អគារ​ខាងលើនេះ​៕

ដោយ ៖ ​វិចិត្រ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114