ព័ត៍មានទាន់​ហេតុការណ៏
Search

ចង.ក​ បញ្ចប់​បញ្ហា​ ព្រោះ​ជំពាក់​បំណុល​ច្រើន ​គ្មាន​លុយ​សង

​កំពង់ចាម ៖ ព្រោះតែ​ជំពាក់​លុយ​គេ​ច្រើន ហើយ​គ្មាន​លទ្ធភាព​រកលុយ​សង​គេ​វិញ​ បាន​ធ្វើឲ្យ​ស្ត្រី​ម្នាក់​សម្រេច​ចិត្ត​ធ្វើ​អត្តឃាត បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​នៅ​ថ្ងៃទី​២៤​ ខែ​មិថុនា ​ឆ្នាំ​២០១៩ វេលា​ម៉ោង ១៨​និង​៣០​នាទី នៅ​ភូមិ​រាយប៉ាយ​លើ ឃុំ​រាយប៉ាយ ស្រុក​កងមាស ខេត្ត​កំពង់ចាម។

ប៉ូលិស​បានឲ្យ​ដឹងថា​ ជនរងគ្រោះ​ដែល​ធ្វើ​អត្តឃាត​ខ្លួនឯង​(​ចង.ក​) ឈ្មោះ ឌុំ ម៉េ​ន ភេទ​ស្រី​ អាយុ​៥១​ឆ្នាំ​ បាន​យក​ក្រមា​ ពណ៌​ស ខ្មៅ​ ចង.ក ​នឹង​រនុក​ផ្ទះ​បស់​ខ្លួនឯង​បណ្តាលឲ្យ​ស្លាប់​។​

ប្រភព​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានឲ្យ​ដឹងថា ជនរងគ្រោះ ពិបាកចិត្ត​ជំពាក់​លុយ​គេ​ច្រើន គ្មាន​លទ្ធភាព​សង ក៏​សម្រេច​ចិត្ត​សម្រេច​ចិត្ត​ធ្វើ​អត្តឃាត​តែម្តង​។​

ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បានឲ្យ​ដឹងថា ​ពួកគាត់​មិនដឹងថា​ ស្ត្រី​រងគ្រោះ​ជំពាក់​លុយ​អង្គការ​ណា ឬ​អ្នកណា​ប៉ុន្មាន​ឡើយ គឺ​ដឹង​ត្រឹម​ថា ស្រី​រងគ្រោះ​មុនពេល​ធ្វើ​អត្តឃាត ធ្លាប់​និយាយ​ត្អូញត្អែរ​ថា​ជំពាក់​លុយ​គេ​ច្រើន រកលុយ​ឯណា​សង​។​

ករណីនេះ​ សមត្ថកិច្ច​បាន​បង្កើត​គណៈកម្មការ​ចម្រុះ​ពិនិត្យ​សាកសពបានឲ្យដឹងថា​ ផ្នែក​ក្បាល ដង​ខ្លួន ​និង​អវយវៈ ​ពុំមាន​ស្លាកស្នាម​ឡើយ​។ ដោយឡែក ​នៅ​ផ្នែក​ ក មាន​ស្នាម​ក្រហម​ដោយ​រឹត​នឹង​ក្រមា​។​

ផ្អែក​តាម​ការបំភ្លឺ​របស់​កូនបង្កើត​ជនរងគ្រោះ គណៈកម្មការ​ចម្រុះ​បាន​សន្និដ្ឋានថា ​ការស្លាប់​របស់​ជន​រងគ្រោះ​ពិតជា​ស្លាប់​ដោយ​ចង.ក​ ធ្វើអត្តឃាត​ដោយ​ខ្លួនឯង​ប្រាកដ​មែន ​ពុំមាន​ជាប់​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ព្រហ្មទណ្ឌ​ឡើយ​។​

​ក្រោយពេល​ពិនិត្យ​រួច ​យើង​បានប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ដោយ ៖ អ សុផល



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114