ព័ត៍មានទាន់​ហេតុការណ៏
Search

ស្នងការដ្ឋាន​ខេត្ត​ស្វាយរៀង ​ដាំ​ដើម​ត្នោត​ ដើម្បី​លើក​កម្ពស់​សោភ័ណភាព​ និង​អភិរក្ស​កេរដំណែល​ខ្មែរ​ផង​ដែរ​

​ស្វាយរៀង​ ៖​ ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ​ដែលមាន​លោក​ឧត្ដមសេនីយ៍​ទោ កឹង ឃ​ន ជា​ស្នងការ​នគរបាល​ខេត្ត​ដឹកនាំ​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​បានល្អ​ផ្ដល់​ភាព​កក់​ក្ដៅ​ជូន​ប្រជាពលរដ្ឋ​ពិសេស​មាន​គំនិត​ច្នៃប្រឌិត ​កសាង​អង្គភាព​មាន​អគារ​ការិយាល័យ​ធ្វើការ​ងារ​បាន​គ្រប់​ផែន​ទាំងអស់ ​រួម​ទាំង​សាលប្រជុំ​ដ៏​ធំ​មួយ​ផងដែរ​។

​ជាក់ស្ដែង​កាលពី​សប្ដាហ៍​មុន​ បាន​យក​ដើមត្នោត​មក​ដាំ​ជាច្រើន​ក្នុង​បំណង​ ដើម្បី​លើកកម្ពស់​សោភ័ណ​ភាព​ឲ្យ​ស្រស់បំព្រង​ផង ​និង​អភិរក្ស​ដើមត្នោត​ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​ជាតិខ្មែរ​ផង​ដល់​យុវជន យុវតី​ជំនាន់​ក្រោយ​បាន​យល់ដឹង​។​

​មន្ត្រីនគរបាល​ជាច្រើនរូប​បានឲ្យ​ដឹងថា ចាប់​តាំង​លោក​​ឧត្ដមសេនីយ៍​ទោ កឹង ឃ​ន ឡើងជា​ស្នងការ​មក​នៅក្នុង​បរិវេណ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​កសាង​ទាំងអស់​រួម​មាន ៖​ អគារ​ការិ​យាល័យ​គ្រប់​ការិយាល័យ​ដែល​ចំណុះ​ស្នងការដ្ឋាន​ ត្រូវបាន​ស្ថាបនា​ហើយ​ទាំងអស់​តែម្ដង​។

​ប្រភព​នោះ​បន្តថា ក្រៅពីនេះ​អគារ​ការិយាល័យ​អធិការដ្ឋាន​នគរបាល​ស្រុក ក្រុង​ទាំង​៨ ​កសាង​បាន​ដោយឡែក​អធិកា​រដ្ឋា​នគរបាល​ក្រុង​ស្វាយរៀង​កំពង់​កសាង​ជិត​រួចរាល់​ហើយ​ដែរ​។

​ចំណែក​ប៉ុស្តិ៍​រដ្ឋបាល​វិញ​ កំពុង​តែ​ត្រូវបាន​កសាង​រួចរាល់​ហើយៗ​ និង​​កសាង​បន្តទៀត​ទាល់​គ្រប់ ​តែ​គ្រប់​៨០​ប៉ុស្តិ៍​ទូទាំង​ខេត្តស្វាយរៀង​។​

​ក្រោម​ដឹកនាំ​របស់លោក​ស្នងការ​ប្រកបដោយ​គំ​និ​ត​ច្នៃប្រឌិត​ខ្ពស់​ធ្វើឲ្យ​កម្លាំង​នគរបាល​ក្រោម​ឱវាទ​និង​ថ្នាក់​ដឹកនាំ​គ្រប់​ថ្នាក់​គាំទ្រ​កោតសរសើរ​ថា​ ថ្នាក់​ដឹកនាំ​គ្រប់លក្ខណៈ​សម្បត្តិ​ និង​សមត្ថភាព​គ្រប់​យ៉ាង​។​

​ដើម្បី​លើក​កម្ពស់​សម្រស់ សោភ័ណភាព ក្នុង​ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង និង​ចូលរួម​អភិរក្ស ដើម​ត្នោត​ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​ជាតិខ្មែរ​ផង​នោះបាន​រៀបចំ​ដាំ​ដើ​ម​ត្នោត អម​សងខាង​ផ្លូវ​ចូល​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​៕

ដោយ ៖ ​គឹម​សេង​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114