ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប អ​ហ្វ​ខម​ផេ​នី និង​ក្រុមហ៊ុន ហុង​ឡៃ​ហួត គ្រុប​លីមីត​ធី​ត ប្រកាស​បើក​លក់​គម្រោង​ខុន​ដូ រ៉ូយ៉ាល់​ផ្លា​ទី​នឹម

ភ្នំពេញ​ ៖ កម្មវិធី​បើក​លក់​គម្រោង​ខុន​ដូ រ៉ូយ៉ាល់​ផ្លា​ទី​នឹម​នេះ បាន​ប្រកាស​ធ្វើ​នៅ​ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ​២០១៩​នេះ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ដោយមាន​ការចូលរួម​ពី​អ្នកឧកញ៉ា គិត ម៉េង អគ្គនាយក និង​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប អ​ហ្វ​ខម​ផេ​នី និង​លោក​លោកជំទាវ ម៉ៅ ចំណាន និង​លោក Dato Dr Johny Ong អគ្គនាយករង​នៃ​ក្រុមហ៊ុន ហុង​ឡៃ​ហួត គ្រុប​លីមីត​ធី​ត ព្រមទាំង វិនិយោគិន អ្នក​ធុរកិច្ច លោក លោកស្រី​ជា​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ជាច្រើនរូប​។

លោក Ryan Ong Jia Ming តំណាង​ក្រុមហ៊ុន រ៉ូយ៉ាល់​ហុង​ឡៃ​ហួត​វ័ន​ខម​ផេ​នី លីមីត​ធី​ត បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប អ​ហ្វ​ខម​ផេ​នី និង​ក្រុមហ៊ុន ហុង​ឡៃ​ហួត គ្រុប​លីមីត​ធី​ត នៅ​ថ្ងៃ​នេះ បាន​ចាប់​ផ្តើម​បើក​លក់​អាគារ​ចម្រុះ ដែលមាន​លំនៅឋាន និង​ផ្ទះ​សម្រាប់​ប្រកប​អាជីវកម្ម ដែលមាន​ទីតាំង​ស្ថិតនៅ​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

ការអភិវឌ្ឍន៍​គម្រោង​នេះ ត្រូវ​បាន​កំណត់​ជា​អគារ​លេចធ្លោ​ដ៏​សំខាន់ ក្នុង​ខណ្ឌទួលគោក​។ ក្នុង​នោះ​មាន​លំនៅឋាន​ចំនួន ៨៥១ បន្ទប់ និង ៥០ ផ្ទះ​អាជីវកម្ម ដែល​ផ្តល់​នូវ​ឱកាស​សម្រាប់​អាជីវកម្ម និង​លំនៅឋាន​ក្នុង​តំបន់​។ លំនៅឋាន​ប្រហែល ៧០% គឺ​មាន​ខ្នាត​តូច​ល្មម​សម្រាប់​គ្រួសារ​ថ្មោងថ្មី​។ ការអភិវឌ្ឍន៍​នេះ​មាន​គោលបំណង​ជួយ​ជំរុញ​លទ្ធភាព​ទិញ​លំនៅឋាន​ក្នុងតម្លៃ​សមរម្យ ដើម្បី​កសាង​ក្តី​សុ​បិ​ន្ត និង​តម្រូវការ​របស់ អតិថិជន​ទាំងអស់ និង​បង្កើត​ឱកាស​ការងារ ក៏ដូចជា​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម សម្រាប់​ទីក្រុង​កំពុង​រីកចំរើន​មួយ​នេះ​។

បើតាម​លោក Ryan Ong Jia Ming គម្រោង​រ៉ូយ៉ាល់​ផ្លា​ទី​នឹម មាន​ក្លឹប​ហាត់ប្រាណ​ផ្តាច់​មុខ ជាពិសេស​ដូចជា មាន​អាង​ហែល​ទឹក កន្លែង​បោះ​បាល់ ភោជនីយដ្ឋាន ស្ទី​ម​និង​សូ​ណា សួនច្បារ កន្លែង​ក្មេង​លេង និង​កន្លែង​ហាត់ប្រាណ​ដទៃ​ទៀត​។ គម្រោង​នេះ​ក៏​មាន​ទី​លំហែ​នៅ​លើ​លំហ​ចំនួន​ពីរ ដែល​មាន​សម្រាប់​តែ​អ្នកស្នាក់នៅ ដើម្បី​សម្រាក​កម្សាន្ត​ពេញ​មួយថ្ងៃ ជាមួយនឹង​ទេសភាព ៣៦០ ដឺ​ក្រេ​នៃ​រាជធានី​ភ្នំពេញ​។

មហាវិថី​នៃ​ផ្សារ​ទំនើប​ក្នុង​គម្រោង​តែមួយ ត្រូវបាន​រចនា​ឡើង​សម្រាប់​ការរស់នៅ​បែប​ទំនើប ដែល​ត្រូវបាន​គេ​រំពឹង​ថា និង​ទាក់ទាញ​ម៉ាក​អន្តរជាតិ​ល្បីៗ ជាច្រើន ដោយ​ផ្តល់​នូវ​បទពិសោធន៍​ថ្មី​នៃ​ការដើរ​ទិញ​ទំនិញ និង​ផលិតផល​ផ្សេងៗ រួមមាន​ភោជនីយដ្ឋាន​ដែល​ជា​របៀប​រស់នៅ​ដ៏​គួរ​ឲ្យ​ទាក់ទាញ​សម្រាប់​គ្រួសារ និង​ភ្ញៀវ ទេសចរណ៍​នៅទីនេះ​នា​ពេល​អ​នា​គត​។ ជាង​ពាក់កណ្តាល​នៃ​គម្រោង​ផ្ទះ​អាជីវកម្ម​នេះ និង​ក្លាយជា​វិថី​នៃ​អាហារ​។ ការ​បើក​លក់​ដំបូង​នេះ ក៏មាន​ការ​ផ្តល់ជូន​នូវ​ប្រូម៉ូសិន​ពិសេស សម្រាប់​អ្នក​ដែល​កក់​នា​ពេល​យប់​នេះ​ផង​ដែរ​។ គម្រោង​រ៉ូយ៉ាល់​ផ្លា​ទី​នឹម មាន​ចំណតរថយន្ត​២​ជាន់ និង​មាន​ប្រព័ន្ធ​សុវត្ថិភាព ៣​ជាន់ថ្នាក់ ដែល​មាន​សន្តិសុខ ២៤​ម៉ោង ដើម្បី​ធានា​សុវត្ថិភាព​ដល់​អ្នក​ទេសច​រណ៍ និង​អ្នកស្នាក់នៅ​យ៉ាង​កក់ក្តៅ​៕
សុជាតា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114