ព័ត៍មានទាន់​ហេតុការណ៏
Search

វាយតប់​គេ​ និង​បំផ្លាញ​ទ្រព្យសម្បត្តិ​គេ​ឲ្យ​ខូចខាត​ រួច​រត់​គេច​ខ្លួន​៨​ឆ្នាំ ពេល​លប​ចូល​ស្រុក​វិញ​ ប៉ូលិស​ចាប់

កណ្ដាល​ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​ពញាឮ បាន​ឃាត់ខ្លួន​បុរស​ម្នាក់​តាម​ដីកា​បង្គាប់​របស់​តុលាការ​កាលពី​យប់​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ភូមិ​ចំបក់​ភ្លោះ ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្ដ​កណ្ដាល ពី​បទ​ប្រើ​ហិង្សា​និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​គេ​ ដោយ​ចេតនា​មក​លើ​អ្នកដទៃ​ប្រព្រឹត្ត​កាលពី​៨​ឆ្នាំកន្លងមក​។

ជន​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ខាងលើ​ឈ្មោះ ឆែម ឈឿន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ​ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ត្រពាំង​រការ ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្ដ​កណ្ដាល។

​ប៉ូលិស​និយាយ​ថា ជនសង្ស័យ​ឈ្មោះ ឆែម ឈឿន ត្រូវ​បាន​ចាប់ខ្លួន​តាម​ដីកា​បង្គាប់​របស់​តុលាការ​តាមរយៈ​ដីកា​លេខ​១០០១ ដកប​ចខ ចុះ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ២០១៤ របស់​លោក លឹម សុគ​ន្ថា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តកណ្ដាល​ចោទប្រកាន់​ពី​បទហិង្សា​ដោយ​ចេតនា​និង​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ដោយ​ចេតនា ប្រព្រឹត្ត​កាលពី​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១១ នៅ​ភូមិ​ត្រពាំង​រកា ឃុំ​ភ្នំ​បាត​។

មន្ត្រី​តុលាការ​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​តាម​ស្រាវជ្រាវ​ចាប់ខ្លួន​ជនសង្ស័យ​ខាង​លើ​យក​ទៅ​ដាក់​ពន្ធនាគារ​តាមច្បាប់ បញ្ញត្តិ​មាត្រា​លេខ​២១៧​និង​៤១០ នៃ​ក្រមព្រហ្មទណ្ឌ​៕
សឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114